BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែនបដិសេធការទាមទាររបស់រុស្សីឲ្យដាក់អាវុធនៅទីក្រុងMariupol

ថ្ងៃអង្គារ, 22 ខែមីនា 2022 09:10  គុន ច័ន្ទរដ្ឋា

Screenshot 2022-03-22 085603c (1)

Theguardian-

អ៊ុយក្រែនបានប្រកែកមិនសា្តប់តាមឱសានវាទរបស់យោធារុស្សីក្នុងការឲ្យកងទ័ពរបស់ខ្លួនទម្លាក់អាវុធនៅទីក្រុង Mariupol  ខណៈដែលការផ្លោងបានបន្តនៅក្នុងទីក្រុង Kyiv , និងលោកប្រធានាធិបតី Joe-Biden​ បានប្រកាសថាលោកនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសជិតខាងប៉ែកខាងលិចអ៊ុយក្រែន ប៉ូឡូញក្នុងសប្តាហ៍នេះ។ ទោះបីជាទីក្រុង Mariupol កំពុងត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្សីជិត៤សប្តាហ៍ រដ្ឋាភិបាលទីក្រុង Kyiv ត្រូវបានផ្តល់ឲ្យនូវការសារភាពដោយការទាមទាររបស់ទីក្រុងមូស្គូសំរាប់អ្នកការពារទីក្រុងឲ្យដាក់អាវុធ មុនម៉ោង៥កាលពីថ្ងៃច័ន្ទ។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Iryna Vereshchuk បាននិយាយថា មិនមានការដាក់អាវុធទេ។ ទន្ទឹមគ្នានោះដែរ Biden នឹងហោះទៅកាន់អឺរ៉ុបសំរាប់ការប្រជុំកំពូលជាមួយសម្ព័ន្ធមិត្ត NATO , មេដឹកនាំ G7 និងមេដឹកនាំសហគមន៍អឺរ៉ុបហើយបន្ទាប់មកនឹងធ្វើដំណើរទៅប៉ូឡូញនៅថ្ងៃព្រហស្បតិ៍ដើម្បីជជែកអំពីវិបត្តិសិទ្ធមនុស្សនិងមនុស្សធម៌ ទង្វើររបស់រុស្សែលបានបង្ករហេតុ សេតវិមានបាននិយាយកាលពីល្ងាចថ្ងៃសុក្រ ។លោក Vereshchuck បាននិយាយថានឹងមិនមានការដាក់អាវុធចុះញ៉មនោះទេ "យើងបានប្រាប់ទៅខាងភាគីរុស្សីហើយអំពីរឿងនេះ" អ្នកស្រីបាននិយាយ។

Screenshot 2022-03-22 085425m

លោកប្រធានាធិបតីនឹងជួបតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron អធិការបតី Olaf Scholz អាល្លឺម៉ង់ នាយករដ្ឋមន្រ្តីអុីតាលី Mario Draghi និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson។ រដ្ឋមន្ត្រីក្រសួងការបរទេសនិងកាពារប្រទេសអឺរ៉ុប កំពុងជួបប្រជុំនៅក្នុងទីក្រុង Brussels នៅថ្ងៃច័ន្ទនេះដើម្បីជជែកពីលទ្ធភាពនិងវិធានការបន្ថែមទៀតដែលគេអាចចាត់ការដើម្បីបង្ខំឲ្យរុស្សីផ្លាស់ប្តូរផែនការនៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីទាំងអស់នោះនឹងរិះគិត លើការដាក់ទណ្ឌកម្មបន្ថែមទៀតជាពិសេសសលើប្រេងនិងឧស្ម័ន។

“សេចក្តីសំរេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀតនឹងកៀបសង្កត់ហើយមិនមែនងាយស្រួលនោះទេ” អ្នកការទូត សហគមន៍អឺរ៉ុបម្នាក់បាននិយាយមុនពេលបើកការប្រជុំ។ សហគមន៍អឺរ៉ុបនិងសម្ព័ន្ធមិត្តលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្សីជាច្រើននិងជាបន្តបន្ទាប់ រួមបញ្ចូលទាំងបង្កកនូវកម្មសិទ្ធធានាគារកណ្តាលនៃប្រជាជាតិមួយនេះ។ ប៉ុន្តែទណ្ឌកម្មរហូតមកដល់ពេលនេះហាក់ដូចជាមិនទាន់គ្រប់គ្រាន់ក្នុងការរុញច្រានឲ្យទីក្រុងក្រឹមឡាំងឲ្យបញ្ឈប់នូវការឈ្លានពានទៅលើអ៊ុយក្រែន។

Screenshot 2022-03-22 085543m


 


ថ្ងៃអង្គារ, 22 ខែមីនា 2022 09:10  គុន ច័ន្ទរដ្ឋា