Ukraine AP-
រុស្សីបានអះអាងថាបានកាន់កាប់ទីក្រុង Mariupol ទាំងស្រុងកាលពីថ្ងៃសុក្រ ដែលជាជ័យជំនះដ៏ធំនៅក្នុងអ៊ុយក្រែន បន្ទាប់ពីបានឡោមព័ទ្ធអស់រយៈពេលជិត៣ខែ ដែលបានកាត់បន្ថយជាច្រើនទីក្រុងកំពង់ផែជាយុទ្ធសាស្ត្រពីភ្នក់ភ្លើងនៃភាពខ្ទេចខ្ទាំ ដែលចំនួនមនុស្សប្រហែលជា២០,០០០នាក់នៃជនស៊ីវ៊ីលត្រូវបានគេរំពឹងថាបានស្លាប់បាត់បង់ជីវិត។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergei Shoigu បានរាយការណ៍ទៅលោកប្រធានាធិបតី Vladimir Putin នូវការរំដោះទាំងស្រុងនៃរោងចក្រស្លរដែក Azostal នៅ Mariupol ដែលជាមូលដ្ឋានចុងក្រោយនៃការតស៊ូរបស់អ៊ុយក្រែន។ មិនមានការបញ្ជាក់ភ្លាមៗពីខាងអ៊ុយក្រែននោះទេ។
កាសែតរដ្ឋរបស់រុស្សី RIA Novosibirsk បានដកស្រង់ពីក្រសួងដោយបាននិយាយថា អ្នកប្រយុទ្ធរបស់អ៊ុយក្រែនដែលមានចំនួយ២,៤៣៩នាក់ដែលបានពួនលាក់ខ្លួននៅក្រោមដីក្នុងរោងចក្រស្លរដែក Azovstal បានដាក់អាវុធចុះញ៉មចាប់តាំងពីថ្ងៃច័ន្ទ រួមបញ្ចូលទាំងជាង៥០០នាក់កាលពីថ្ងៃសុក្រ។ ខណៈដែលពួកគេទម្លាក់អាវុធ កងកំលាំងអ៊ុយក្រែនត្រូវបានគេចាត់ទុកថាជាអ្នកទោសសង្រ្គាមដោយរុស្សី និងយ៉ាងហោចណាស់អ្នកខ្លះត្រូវបានគេយកទៅកាត់ទោស ខណៈដែលអ្នកដ៏ទៃទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
អ្នកប្រយុទ្ធការពារនៃរោងចក្រស្លរដែកនេះត្រូវបានដឹកនាំដោយវរសេនាធំនៃ Azove របស់អ៊ុយក្រែន ដែលបានឡោមព័ទ្ធដោយកងទ័ពរុស្សីដែលជាផ្នែកមួយនៃការខិតខំប្រឹងប្រែងដើម្បីធ្វើការឈ្លានពានដែលរុស្សីចាត់ទុកថាជាសមរភូមិប្រឆាំងទៅនឹងឥទ្ធិពលរបស់ពួក Nazi នៅក្នុងអ៊ុយក្រែន រុស្សីបាននិយាយថា មេបញ្ជាការ Azove ត្រូវបាននាំខ្លួនចេញពីរោងចក្រតាមរថពាសដែកមួយ។អាជ្ញាធររុស្សីបានគម្រាមនឹងធ្វើការស៊ើបអង្កេតចំពោះអ្នកប្រយុទ្ធនៅក្នុងរោងចក្រស្លរដែកថាជាបានប្រព្រឹត្តិនូវបទឧក្រឹដ្ឋសង្រ្គាមនិងបញ្ជូនពួកគេទៅកាត់ទោស ដោយដាក់ឈ្មោះគេថាជាពួក Nazis និងជាជនឧក្រឹដ្ឋ ដែលបណ្តាលឲ្យមានការព្រួយបារម្ភពីសំណាក់អន្តរជាតិអំពីវាសនារបស់ពួកគេ។
ការកាន់កាប់ទាំងស្រុងនៃ Mariupol បានផ្តល់ឲ្យ Putin នូវសេចក្តីត្រូវការចាំបាច់មួយដែលចង់បានជាទីបំផុតនៅក្នុងសង្រ្គាមដែលលោកបានចាប់ផ្តើមកាលពីថ្ងៃទី២៤ខែកុម្ភះ ដែលជាទំនាស់មួយត្រូវបានគេសន្មតថាជាការឈ្លានពានដូចជាផ្លេកបន្ទោររបស់ទីក្រុងក្រឹមឡាំង ប៉ុន្តែផ្ទុយទៅវិញគេបានឃើញនូវការបរាជ័យក្នុងការចូលកាន់កាប់ទីក្រុង Kyiv ការដកទ័ពថយដើម្បីផ្តោតឡើងវិញទៅលើផ្នែកខាងកើតនៃអ៊ុយក្រែន ហើយនិងការលិចនាវាចម្បាំង Moskva នៅក្នុងសមុទ្ទខ្មៅ។ អ្នកវិភាគព័ត៌មានបាននិយាយថាការចាប់យក Mariupol នៅក្នុងចំណុចនេះវាជានិម្មិត្តរូបដ៍សំខាន់ជាងគេ ចាប់តាំងពីទីក្រុងនេះត្រូវបានឡោមព័ទ្ធដោយរុស្សី៕