BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រភពចារកម្មអាមេរិកបង្ហាញនូវការភ័យខ្លាច ចំពោះការរំលោភនៅ Mariupol នឹងជះនូវកំហឹងត្រឡប់មកវិញ

ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 13:58  គុន ច័ន្ទរដ្ឋា

 

download (2)

សហរដ្ឋអាមេរិកបានប្រមូលព័ត៌មានចារកម្ម ដែលបង្ហាញថាមន្ត្រីរុស្សីខ្លះបានមានការព្រួយបារម្ភថា កងកម្លាំងរុស្សីនៅក្នុងនៅទីក្រុងកំពង់ផែ Mariupol ដែលត្រូវឡោមព័ទ្ធ បានអនុវត្តិន៍ការរំលោភដ៏ធ្ងន់ធ្ងរ មន្ត្រីអាមេរិកដែលបានដឹងពីការស្វែងរករឿងនេះបាននិយាយកាលពីថ្ងៃពុធ។ មន្ត្រីរុស្សីមានការព្រួយបារម្ភថាការរំលោភនេះវានឹងជះឥទ្ធិពលអាក្រក់ និងបំពេញបំណងវែងឆ្ងាយរបស់ប្រជាពលរដ្ឋក្នុង Mariupol ដើម្បីទប់ទល់នឹងការកាន់កាប់របស់រុស្សី។ មន្ត្រីអាមេរិក ដែលមិនបានទទួលនូវការអនុញ្ញាតិឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈព្រមទាំងនិយាយក្នុងលក្ខ័ណអនាមិក បាននិយាយថា មន្ត្រីរុស្សីមានការព្រួយបារម្ភថា ការរំលោភដ៏ធ្ងន់ធ្ងរ វានឹងអាចនាំឲ្យគេមលើឃើញថា រុស្សីមិនមែនមកជួយរំដោះទឹកដីនោះទេ។

ការរំលោភមានទាំងការវាយធ្វើបាបឆក់ខ្សែរភ្លើងមន្ត្រីនៅក្នុងទីក្រុងនិងប្លន់ផ្ទះសម្បែង បើយោលទៅតាមការស្រាវជ្រាវរបស់មន្ត្រីចារកម្ម។ ចារកម្មថ្មីបានធ្វើចំណាត់ថ្នាក់ និងបានចែករំលែកដោយមន្ត្រីអាមេរិកម្នាក់ ខណៈដែលអ្នកប្រយុទ្ធចុងក្រោយអ៊ុយក្រែនម្នាក់នៅក្នុងទីក្រុង ដែលខ្ទេចខ្ទាំដែលបានចេញមកពីក្នុងរោងចក្រស្លដែក Azovstal ដែលបាក់បែក។ អ្នកប្រយុទ្ធរូបនោះត្រូវបានបញ្ជាដោយយោធារបស់គេ ឲ្យបោះបង់ចោលនូវមូលដ្ឋានតស៊ូជាចុងក្រោយ ដែលឥឡូវនេះត្រូវបានរាបស្មើដល់ដី និងមិនមានភាពច្បាស់លាស់នៃភ័ព្វសំណាងរបស់គេ។

mariupol-steelworks-ukraine

អ្នកប្រយុទ្ធជាច្រើនរយនាក់បានពួនលាក់ខ្លួនអស់រយៈពេលជាច្រើនខែ នៅក្រោមការទំលាក់គ្រាប់បែក និងបាញ់ផ្លោងគ្មានលោះថ្ងៃនៅក្នុងទីក្រុងដែលបានបំផ្លាញខ្ទេចមួយនេះ។ ទីក្រុនេះបានក្លាយទៅជាគំនរបាក់បែកនិងត្រូវបានមើលឃើញថា មានការប្រយុទ្ធតឹងតែងខ្លាំងជាងគេនៅក្នុងសង្រ្គាម។ ទីក្រុងមាត់សមុទ្ទមួយនេះបានទទួលនូវការចាប់អារម្មណ៍ទូទាំងពិភពលោក បន្ទាប់ពីបានរងនូវការទម្លាក់គ្រាប់បែកនៅថ្ងទី៩ ខែមិនា ទៅលើអគារសម្ភពនៃមន្ទីរពេទ្យ និងមួយសប្តាហ៍ក្រោយមក មានការទំលាក់គ្រាប់បែកទៅលើរោងមហោស្រព ដែលជាការទំលាក់គ្រាប់បែកដ៏ធំជាងគេនៅក្នុងទីក្រុង។

វានៅមិនទាន់ច្បាស់នៅឡើយថា ទំហំនៃការរំលោភដែលគេសង្ស័យដែលបញ្ចេញដោយចារកម្មអាមេរិក ប៉ុន្តែវាបានលេចចេញមកនូវការរីករាលដាលនៃការរំលោភសិទ្ធមនុស្សនៅក្នុងនិងខាងក្រៅក្រុង Bucharest និងជាយក្រុងនៃទីក្រុង Kyiv ។ ទន្ទឹមគ្នានោះដែរ ការចាប់ខ្លួនទាហានរុស្សីជាលើកដំបូងយកមកកាត់ទោសដោយតុលាការអ៊ុយក្រែនពីបទឧក្រឹដ្ឋ ដែលបានទទួលកំហុសកាលពីថ្ងៃពុធ ក្នុងការសម្លាប់ជនស៊ីវិលនិងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត៕

cbsn-fusion-ukrainian-fighters-leave-steel-plant-as-mariupol-falls-thumbnail-1015899-640x360

 


ថ្ងៃព្រហស្បតិ៍, 19 ខែឧសភា 2022 13:58  គុន ច័ន្ទរដ្ឋា