London-
រុស្សីកាលពីថ្ងៃអាទិត្យ បានអំពាវនាវដល់កងទ័ពអ៊ុយក្រែនឲ្យទម្លាក់អាវុធនៅទីក្រុងកំពង់ផែខាងកើតនៃ ទីក្រុង Mariupol ជាកន្លែងដែលទីក្រុងមូស្គូបាននិយាយថា "មហន្តរាយនៃមនុស្សជាតិមានសភាពធ្ងន់ធ្ងរខ្លាំងណាស់" មិនអាចបន្តបានទៀតទេ។ ទម្លាក់អាវុធអ្នកចុះ ឧត្តមសេនីយ៍ Mikhail Mizintsev នាយកនៃមជ្ឍមណ្ឌលជាតិរុស្សីផ្នែកគ្រប់គ្រងការពារជាតិនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចែកដោយក្រសួងការពារជាតិ។ លោកបានបន្ថែមទៀតថា ច្រកចេញសំរាប់មនុស្សធម៌ចំពោះជនស៊ីវិលគឺចេញតាមទិសខាងកើតនិងខាងលិចនៃកនរុង Mariupol ។
“មហន្តរាយនៃមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើងៗហើយកំពុងតែវិវត្តិទៅមុខ” Mizintsev និយាយ "អ្នកណាដែលទម្លាក់អាវុធចុះនឹងត្រួវបានធានាថានឺងបានចាកចេញពីទីក្រុង Mariupol ដោយសុវត្តិភាព"។ ទីក្រុង Mariupol បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីមានការឈ្លានពានរបស់ពួករុស្សីទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភះ ពលរដ្ឋជាច្រើនចំនួន៤០០,០០០នាក់បានជាប់នៅក្នុងទីក្រុង ដែលមានម្ហូបអាហារនិងថ្នាំពេទ្យ ទឹកភ្លើងតែបន្តិចបន្តួចប៉ុណ្ណោះ ។
អ៊ុយក្រែននឹងមានពេលរហូតដល់ម៉ោង៥ព្រឹក ម៉ោងនៅទីក្រុងមូស្គូ ដើម្បីឆ្លើយតបទៅនឹងការបើកឲ្យមានច្រកចេញសំរាប់មនុស្សធម៌ និងការដាក់អាវុធចុះ។ រុស្សីនិងអ៊ុយក្រែនបានបន្ទោសគ្នាទៅវិញទៅមកក្នុងការខកខានក្នុងការបើកច្រកមនុស្សធម៌ក្នុងរយៈពេលប៉ុន្មានអាទិត្យនេះ។ Mizintsev,ដោយមីនបានបង្ហាញនូវភស្តុតាង បាននិយាយថាពួកអ៊ុយក្រែន ដែលជាចោរ ពួក Nazi បែបថ្មី និងពួកជាតិនិយម បានពាក់ព័ន្ធទៅនឹងការសម្លាប់មនុស្សនៅក្នុងទីក្រុង ដែលជាភេវរករ។
ក្រុមប្រឹក្សារទីក្រុង Mariupol បាននិយាយនៅក្នុង Telegram កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋជាច្រើនពាន់នាក់ត្រូវបានចាប់បញ្ជូនទៅរុស្សីកាលពីសប្តាហ៍មុន។ ការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន បានសម្លាប់មនុស្សអស់ជាច្រើនពាន់នាក់ មនុស្សជាង៣លាននាក់គ្មានជម្រក ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង ព្រមទាំងនាំឲ្យមានការព្រួយបារម្ភថាអាចនឹងមានការប៉ះទង្គិចគ្នារវាងរុស្សីនិងសហរដ្ឋអាមេរិកទៀតផង។