Kyiv-
កងទ័ពដែលបានលាក់ខ្លួននៅក្នុងមូលដ្ឋានជាចុងក្រោយរបស់អ៊ុយក្រែននៅក្នុងទីក្រុងកំពង់ផែដែលត្រូវឡោមព័ទ្ធ Mariopol បានចាប់ផ្តើមជំលៀសចេញកាលពីថ្ងៃច័ន្ទ ដែលហាក់ដូចជាបញ្ហាញនូវការបញ្ឈប់ការកាន់កាប់នូវទីក្រុងដែលកាលពីពេលមុនប្រកបដោយវិបុលសុខទៅឲ្យរុស្សីបន្ទាប់ពីមានការវាយប្រហារយ៉ាងធ្ងន់ធ្ងរជាច្រើនខែ។ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ុយក្រែនបាននិយាយថាទាហានដែលរងរបួសចំនួន ៥៣នាក់ដែលនៅក្នុងរោងចក្រស្លរដែក Azovstal ត្រូវបានយកចេញទៅកាន់មន្ទីរពេទមួយនៅក្នុងទីក្រុងមួយដែលកាន់កាប់ដោយរុស្សី Novoazovsk ប្រហែលជា ៣២គ.ម.នៅភាគខាងកើត។
មនុស្ស២១១នាក់ទៀតត្រូវបានយកចេញទៅកាន់ទីក្រុង Olenivka ដែលជាកន្លែងកាន់កាប់ដោយក្រុមបំបែករដ្ឋដែលនិយមរុស្សី។ លោកអនុរដ្ឋមន្ត្រី Hanna Malay បាននិយាយ។ អ្នកដែលត្រូវបានជំលៀសចេញទាំងអស់នឹងត្រូវក្លាយទៅជាអ្នកទោសសង្រ្គាមដែលដោះដូរជាមួយរុស្សី អ្នកស្រីបានបន្ថែម។ ទីភ្នាក់នាក់ងារសារព័ត៌មាន Reuters បានឃើញរថយន្តដឹកជញ្ជូនអ្នកដំណើរចំនួន៥គ្រឿង បានដឹកកងទ័ពចេញពីរោងចក្រស្លដែក Azovstal កាលពីល្ងាចថ្ងៃច័ន្ទ ដែលអ្នកជំលៀសខ្លះនៃទាហានទាំងនោះបានរងរបួសដែលត្រូវបានគេសែងដាក់ទៅក្នុងឡាន។ ប្រហែលជា៦០០នាក់ នៃពលទាហានអ៊ុយក្រែនដែលគេជឿជាក់ថានៅលាក់ខ្លួននៅមូលដ្ឋានក្រោមដីនៃរោងចក្រនោះ។
“យើងសង្ឃឹមថាយើងនឹងអាចសង្រ្គោះជីវិតមនុស្សរបស់យើង” លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាកណ្តាលអធ្រាត “នេះគឺជាការរងរបួសមួយដ៏ធ្ងន់ធ្ងរក្នុងចំណោមពួកគេ។ ពួកគេបានទទួលនូវការយកចិត្តទុកដាក់ថែរក្សា។ អ៊ុយក្រែនត្រូវការឲ្យវិរៈបុរសអ៊ុយក្រែននៅរស់រានមានជីវិត ។ យោធាអ៊ុយក្រែនបាននិយាយថា គេបានបញ្ជារឲ្យមេបញ្ជាការនៃកងអង្គភាពនៅក្នុងរោងចក្រ Azovstal ដើម្បីសង្រ្គោះជីវិតពួកគេនិងពលទាហានដែលបានបំពេញនូវបេសកកម្មនៃការប្រយុទ្ធរបស់ពួកគេ ។ ការប្រឹងប្រែងដើម្បីជួយសង្រ្គោះកងកម្លាំងដែលស្ថិតនៅខាងក្នុងកំពុងតែដំណើរការបន្តទៅទៀត ។ ពួកគេមិនបាននិយាយថាតើនៅមានមនុស្សប៉ុន្មាននាក់ទៀតដែលរស់នៅក្នុងនោះ។
កងកម្លាំងអ៊ុយក្រែនបាននិយាយថា ពួកគេបានទប់ទល់អស់រយៈពេល៨២ថ្ងៃ ពន្យារពេលសំរាប់អ្នកប្រយុទ្ធដ៏ទៃទៀតដែលប្រយុទ្ធជាមួយរុស្សីនូវសង្រ្គោះអាវុធរបស់លោកខាងលិច ដែលត្រូវការដើម្បីទប់ទល់ជាមួយរុស្សី។ ប៉ុន្តែការជំលៀសនេះវាទំនងជាប្រារព្ធនូវការបញ្ចប់នៃសមរភូមិដែលក្តៅនិងមានរយៈពេលវែងសំរាប់សង្រ្គាមអ៊ុយក្រែននិងជាការបរាជ័យដ៏ជូរចត់របស់អ៊ុយក្រែននៅក្នុងទីក្រុង Mariopol ដែលបច្ចុប្បន្នត្រូវបានខ្ទេចខ្ទាំបន្ទាប់ពីរុស្សីបានឡោមព័ទ្ធនិងនិយាយថា បានសម្លាប់មនុស្សជាច្រើនពាន់នៅក្នុងទីក្រុង។