BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជនស៊ីវិលបច្ចុប្បន្ននេះបានចេញពីរោងចក្រស្លដែកក្នុង Mariopol អស់ហើយ

ថ្ងៃអាទិត្យ, 08 ខែឧសភា 2022 11:54  គុន ច័ន្ទរដ្ឋា

photo_2022-05-07_21-39-59

BBC-

មនុស្សចាស់ទាំងអស់ ស្រ្តីនិងកូនក្មេងត្រូវបានជំលៀសចេញពីរោងចក្រស្លដែក Azovstal នៅក្នុង Mariopol ដែលត្រូវបានគេឡោមព័ទ្ធ រុស្សីនិងអ៊ុយក្រែនបានប្រកាស។ ប្រតិបត្តិការនេះបានចាប់ផ្តើមមួយសប្តាហ៍កន្លងមកហើយ ដែលចូលរួមសហការណ៍ដោយ អ.ស.ប. និងកាកបាទក្រហម ដែលមិនបានប្រកាសពីដំណឹងនេះ។​ កងកម្លាំងអ៊ុយក្រែនបានទប់ទល់នៅឯរោងចក្រដែលត្រូវរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ដែលជាផ្នែកចុងក្រោយនៃទីក្រុងមិនបានកាន់កាប់ដោយរុស្សី។

រុស្សីបានឡោមព័ទ្ទអស់រយៈពេលជាច្រើនសប្តាហ៍ ទាមទារឲ្យមានការទម្លាក់អាវុធពីកងវរសេនា Azovstal។ ទីកន្លែងនៃជនភៀសខ្លួននៅមិនទាន់ច្បាស់នៅឡើយ ប៉ុន្តែលោកឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន Ltyna Vereshscuk បាននិយាយថាផ្នែកបនរតិបត្តិការមនុស្សធម៌នេះឥឡូវនេះបានចប់សព្វគ្រប់ហើយ។ កាលពីអតីតវាត្រូវការពេលវេលាជាច្រើនថ្ងៃសម្រាប់អ្នកផងទាំងឡាយដែលត្រូវជំលៀសដើម្បីបានទៅដល់ទឹកដីដែលគ្រប់គ្រងដោយអ៊ុយក្រែន​។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថាជនស៊ីវិលច្រើនជាង៣,០០០នាក់ ត្រូវបានសង្រ្គោះចេញពីរោងចក្រស្លដែក ទោះបីជាក្រសួងការពារជាតិរុស្សី បានផ្តល់នូវចំនួនតិចជាងនេះ ដោយនិយាយថាមនុស្ស៥១នាក់ ត្រូវបានជំលៀសក្នុងរយៈពេល៣ថ្ងៃ។

លោក Zelensky បាននិយាយថាការខិតខំប្រឹងប្រែងខាងការទូតកំពុងតែបានបន្តដើម្បីទទួលនូវបុគ្គលិកយោធាឲ្យចេញពី Mariopol។​ ការកាន់កាប់ Mariopol វាមានសារៈសំខាន់ចំពោះកងកម្លាំងរុស្សី ពីព្រោះវានឹងអនុញ្ញាតិឲ្យពួកគេបង្ហើយនូវស្ពានដីមួយរវាង Crimea និងតំបន់ Donbas ក៏ដូចជាផ្តល់ឲ្យគេផងដែរនូវការកាន់កាប់ទាំងស្រុងដែលមានទឹកដីចំនួន ៨០% នៃសមុទ្ទខ្មៅរបស់អ៊ុយក្រែន។ ប៉ុន្តែនៅក្នុងបញ្ហារបស់ពួកគេក្នុងការធ្វើយ៉ាងនេះ ពួកគេត្រូវកម្ទិច​ Mariopol ជាមួយនឹងកាំភ្លើងផ្លោងធុនធ្ងន់ រ៉ុក្កែតនិងមីស៊ីល ដោយបានកម្ទិច​និងបំផ្លិចបំផ្លាញជាង​ ៩០% នៃទិក្រុងនេះ។

អ្នកប្រយុទ្ធនៅក្នុងទីធ្លានៃរោងចក្រ Azovstal បានចេញនូវសរចក្តីថ្លែងការណ៍មួយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបាននិយាយថា ទាំងពួកគេនិងរុស្សីបានលើទង់ជ័យសដើម្បីបញ្ឍប់នូវការប្រយុទ្ធគ្នាដើម្បីជំលៀសជនស៊វិលឲ្យចេញក្រៅ។ វាហាក់ដូចជាទាំងសងខាងមានការរីកចម្រើន និងជីវិតត្រូវបានសង្រ្គោះដោយសារការចរចារគ្នានេះ។ ប៉ុន្តែកងកម្លាំងដែលគាំទ្រដោយវិមានក្រឹមឡាំង បានរាយការណ័មកថាមានការប្រយុទ្ធតឹងតែងនៅក្នុងរោងចក្រស្លដែកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីជាមានការអះអាងថាមានបទឈប់បាញ់គ្នាក៏ដោយ៕


ថ្ងៃអាទិត្យ, 08 ខែឧសភា 2022 11:54  គុន ច័ន្ទរដ្ឋា