BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម្ចាស់ក្សត្រីMargretheIIនៃដាណឺម៉ាកដាក់រាជ្យ,​អាល្លឺម៉ង់​​លូកដៃ​រឿងក្តី​អ៊ីស្រាអែលប្រល័យពូជសាសន៍,អាមេរិក​បញ្ជូន​សារឯកជន​ទៅកាន់​អ៊ីរ៉ង់

ថ្ងៃចន្ទ, 15 ខែមករា 2024 09:34  BeeTube News

Untitled design - 2024-01-15T093225.944 (1)-1

ម្ចាស់ក្សត្រី Margrethe II នៃប្រទេសដាណឺម៉ាកបានចុះហត្ថលេខាលើការដាក់រាជ្យជាប្រវត្តិសាស្ត្ររបស់ទ្រង់កាលពីថ្ងៃអាទិត្យ។ រដ្ឋាភិបាលអាល្លឺម៉ង់បានច្រានចោលការចោទប្រកាន់កាលពីថ្ងៃសុក្រនៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិដែលថាអ៊ីស្រាអែលបានប្រព្រឹត្ត"អំពើប្រល័យពូជសាសន៍"នៅតំបន់ហ្គាហ្សា។ លោកប្រធានាធិបតី Biden និយាយថា សហរដ្ឋអាមេរិកបានបញ្ជូន "សារឯកជន" ទៅកាន់ប្រទេសអ៊ីរ៉ង់អំពីក្រុមឧទ្ទាម Houthis នៅប្រទេសយេម៉ែនបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាលើកទីពីរលើក្រុមនេះ។

1.ព្រះមហាក្សត្រិយានីMargretheនៃដាណឺម៉ាកចុះហត្ថលេខាលើការដាក់រាជ្យ

យោងតាមសារព័ត៌មាន Euronews ចុះផ្សាយថ្ងៃទី១៤ ខែមករាបានអោយដឹងថា ម្ចាស់ក្សត្រី Margrethe II នៃប្រទេសដាណឺម៉ាកបានចុះហត្ថលេខាលើការដាក់រាជ្យជាប្រវត្តិសាស្ត្ររបស់ទ្រង់កាលពីថ្ងៃអាទិត្យ ដែលជាជំហានមួយធ្វើឱ្យព្រះរាជ្យបុត្ររបស់ទ្រង់ Frederik X ក្លាយជាព្រះមហាក្សត្រភ្លាមៗ។ ម្ចាស់ក្សត្រី Margrethe ដែលមានព្រះជន្ម ៨៣ ព្រះវស្សា គឺជាស្តេចដាណឺម៉ាកដំបូងគេ ដែលស្ម័គ្រចិត្តលះបង់រាជបល្ល័ង្កក្នុងរយៈពេលជិត 900 ឆ្នាំ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅវាំងដែលជាកន្លែងដែលការស្នងរាជ្យបានប្រព្រឹត្តទៅ។ ដោយស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ ម្ចាស់ក្សត្រី Margrethe បានចុះហត្ថលេខាលើការដាក់រាជ្យរបស់ទ្រង់ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយគណៈរដ្ឋមន្ត្រីដាណឺម៉ាកនៅវិមាន Christiansborg ដែលជាអគារដ៏ធំនៅទីក្រុង Copenhagen។

denmark-s-king-frederik-x-1-6725255-1705241748262

 

2.​អាល្លឺម៉ង់​​ថា​នឹងលូកដៃចូល​រឿងក្តីចោទប្រកាន់​អ៊ីស្រាអែល​​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី១២ ខែមករាបានអោយដឹងថា រដ្ឋាភិបាលអាល្លឺម៉ង់បានច្រានចោលការចោទប្រកាន់កាលពីថ្ងៃសុក្រនៅចំពោះមុខតុលាការកំពូលរបស់អង្គការសហប្រជាជាតិដែលថាអ៊ីស្រាអែលបានប្រព្រឹត្ត"អំពើប្រល័យពូជសាសន៍"នៅតំបន់ហ្គាហ្សា និងបានប្រកាសខ្លួននឹងចូលធ្វើអន្តរាគមន៍ជាភាគីទីបីនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Steffen Hebestreit បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលកំពុង "ការពារខ្លួន" បន្ទាប់ពីការវាយប្រហារដោយ "អមនុស្សធម៌" ពីសំណាក់ក្រុមហាម៉ាសនៅពីថ្ងៃទី 7 ខែតុលា។

លោកបាននិយាយថាប្រទេសអាល្លឺម៉ង់នឹងធ្វើអន្តរាគមន៍ក្នុងនាមជាភាគីទីបីនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិក្រោមមាត្រាដែលអនុញ្ញាតឱ្យរដ្ឋនានាអាចស្វែងរកការបំភ្លឺនៅក្រោមការប្រើប្រាស់អនុសញ្ញាពហុភាគី។

ចំណាត់ការនេះអនុញ្ញាតឱ្យប្រទេសអាឡឺម៉ង់បង្ហាញសំណុំរឿងរបស់ខ្លួនទៅកាន់តុលាការថា អ៊ីស្រាអែលមិនបានរំលោភលើអនុសញ្ញាប្រល័យពូជសាសន៍ និងមិនបានប្រព្រឹត្ត ឬមានបំណងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទេ។

AP23025368255397-640x400

 

3.អាមេរិក​បញ្ជូន​សារ​ទៅកាន់​អ៊ីរ៉ង់បន្ទាប់ពីការ​វាយប្រហារ​នៅ​យេម៉ែន

យោងតាមសារព័ត៌មាន BBC News ចុះផ្សាយថ្ងៃទី១៤​​​ ខែមករាបានអោយដឹងថា លោកប្រធានាធិបតី Biden និយាយថា សហរដ្ឋអាមេរិកបានបញ្ជូន "សារឯកជន" ទៅកាន់ប្រទេសអ៊ីរ៉ង់អំពីក្រុមឧទ្ទាម Houthis នៅប្រទេសយេម៉ែន បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារជាលើកទីពីរលើក្រុមនេះ។ លោក​បាន​ថ្លែង​​ថា៖«យើង​បាន​បញ្ជូនវា​ជា​លក្ខណៈ​ឯកជន និងរំពឹងថាគឺរៀបរយ​ល្អ»។ យ៉ាងណាមិញអ៊ីរ៉ង់​បានបដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​ក្រុមឧទ្ទាម Houthis នៅ​សមុទ្រ​ក្រហមនេះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ ត្រូវបានសង្ស័យថា ជាអ្នកផ្គត់ផ្គង់អាវុធដល់ក្រុមហ៊ូធី ហើយសហរដ្ឋអាមេរិក បាននិយាយថា អង្គភាពសម្ងាត់របស់អ៊ីរ៉ង់ ប្រហែលជាអ្នកនៅពីក្រោយឱ្យពួកគេ កំណត់គោលដៅលើនាវាទាំងនោះ។ ការវាយប្រហារតាមអាកាសរួមគ្នារបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានកំណត់គោលដៅលើប្រមាណជា 30 ទីតាំងនៃក្រុម Houthi កាលពីថ្ងៃសុក្រ ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច រួមមានដូចជាអូស្ត្រាលី និងកាណាដា។ នៅមួយថ្ងៃក្រោយមក ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារចុងក្រោយបំផុតទៅលើទីតាំងរ៉ាដារបស់ក្រុម Houthi ក្នុងប្រទេសយេម៉ែន ដោយប្រើប្រាស់កាំជ្រួចវាយប្រហារ Tomahawk ។

_132299003_8125a9c40c1de9bf09f6e981a57f80aeb87cbd120_0_6988_50321000x720


 

 


ថ្ងៃចន្ទ, 15 ខែមករា 2024 09:34  BeeTube News