Manila-
ភាពរសាត់អណ្តែតនៃស្ថានភាពភូមិសាស្ត្រដែលចេញមកពីទស្សនកិច្ចរបស់លោកស្រីប្រធានរដ្ឋសភាសហរដ្ឋអាមេរិក Nancy Pelosi ទៅកាន់តៃវ៉ាន់បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងអាមេរិក-ហ្វីលីពីន លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បាននិយាយកាលពីថ្ងៃសៅរ៍។ Marcos ក្នុងការជួបជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក Antony Blinken នៅឯវិមានប្រធានាធិបតីក្នុងទីក្រុង Manila បាននិយាយថាទស្សនកិច្ចរបស់លោកវាចំពេល ប៉ុន្តែលោកជឿថា ការធ្វើដំណើររបស់ Pelosi មិនបានធ្វើឲ្យមានភាពតានតឹងនោះទេ ព្រោះស្ថានភាពវាហាក់ដូចជាបានរសាត់អណ្តែតបាត់ទៅហើយ។
Blinken គឺជាមន្ត្រីសហរដ្ឋអាមេរិកដែលមានកំរិតខ្ពស់ជាងគេដែលបានធ្វើដំណើរទៅហ្វីលីពីន ចាប់តាំងពីការឡើងកាន់តំណែងរបស់ Marcos ដែលជាកូនប្រុសរបស់បុសខ្លាំង ដែលទីក្រុងវ៉ាស៊ិនតោនបានជួយឲ្យនិរទេសខ្លួនទៅនៅលើកោះហាវៃបន្ទាប់ពីការបះបោរដែលគេហៅថា”អំណាចប្រជាជន”ក្នុងឆ្នាំ១៩៨៦។ Blinken បានធានាជាមួយ Marcos ថាសហរដ្ឋអាមេរិកនឹងផ្តល់កិត្តិយសចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនលើកិច្ចព្រមព្រៀងក្នុងការជួយការពារគ្នាទៅវិញទៅមក។ "សម្ព័ន្ធមិត្តរបស់យើងខ្លាំង ហើយខ្ញុំជឿថាវានឹងរិតតែខ្លាំង" Blinken បានប្រាប់ Marcos។
យើងបានប្តេជ្ញាចិត្តថានឹងជួយគ្នាទៅវិញទៅមកដោយឈរនៅលើកិច្ចព្រមព្រៀងដែលយើងបានប្តេជ្ញាថានឹងធ្វើការរួមគ្នាជាមួយហ្វីលីពីនក្នុងការចែករំលែកការប្រឈម។ ហ្វីលីពីន គឺជាកំណល់នៃដងថ្លឹងនៃការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងចិន ហើយ Marcos បានកំពុងតែប្រឈមទៅនឹងការប្រកួតប្រជែងប្រកបទៅដោយល្បិចកលក្នុងការធ្វើឲ្យមានតុល្យភាពនៃប្រទេសរបស់លោករវាងមហាអំណាចធំ២ខាងផ្នែកសេដ្ឋកិច្ច។ ចំណងទាក់ទងហ្វីលីពីន-អាមេរិកត្រួវបានរង្គោះរង្គើរដោយការបើកចំហរទៅរកចិនដោយអតីតប្រធានាធិបតី Rodrigues Duterte ដែលតែងតែធ្វើឲ្យមានការផ្ទុះឡើងជាញឹកញយ ដែលជាការមើលងាយចំពោះសហរដ្ឋអាមេរិកនិងការគំរាមនូវការបន្ថយនៃកិច្ចសហការណ៍ខាងវិស័យការពារជាតិ។
ទស្សនកិច្ចរបស់ Blinken ទៅកាន់ហ្វីលីពីន បានលេចចេញមកចំពេលដែលមានការតានតឹងកើនឡើង វោហារសាស្ត្រប្រកបទៅដោយភាពមុតស្រួច ហើយនឹងការបង្ហាញនូវអំណាចយោធារបស់ចិននៅជុំវិញតៃវ៉ាន់ដែលសាយភាយចេញពីទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី Nancy Pelosiទៅកាន់កោះដែលគ្រប់គ្រងដោយខ្លួនឯង ដែលចិនបានចាត់ទុថាជាជាបូរណភាពដែនដីរបស់ខ្លួន។កាលពីថ្ងៃសៅរ៍ដែលជាថ្ងៃទី៣នៃសមយុទ្ធ តៃវ៉ាន់បានចោទប្រកាន់យោធាចិនថាបានក្លែងការវាយប្រហារមកលើកោះតៃវ៉ាន់ថាជាសមយុទ្ធ ដោយបានដាក់ពង្រាយនាវានិងយន្តហោះដែលមានចម្ងាយតែ៤០០គ.ម.ពីទឹកដីភាគខាងជើងហ្វីលីពីន៕