BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការនាំមុខរបស់ Marcos Jr. អាចនាំឲ្យមានជ័យជំនះក្នុងការបោះឆ្នោត : អ្នកវិភាគនិយាយ

ថ្ងៃអង្គារ, 15 ខែកុម្ភៈ 2022 15:13  គុន ច័ន្ទរដ្ឋា

photo_2022-02-15_15-05-29

Inquirer net-

ការដឹកមុខដ៏ធំរបស់ Ferdinand “Bongbong” Marcos Jr. នៅក្នុងការស្ទាបស្ទង់មតិជាចុងក្រោយរបស់ Asia Survey អាចនឹងត្រូវសន្មតថាជាលទ្ធផលនៃការលួងលោមចំពោះ អ្នកគាំទ្ររបស់គាត់ជាមួយនឹងបេក្ខជនអនុប្រធានាធិបតីរបស់គាត់ ការរៀបចំយុទ្ធនាការបោះឆ្នោតជាដំបូងរបស់គាត់ និងការបរាជ័យរបស់គូរប្រជែងដែលប្រឆាំងនឹងគាត់ អ្នកវិភាគបាននិយាយ។ ប៉ុន្តែពួកគេបាននិយាយផងដែរថា ការនាំមុខនេះនឹងមិនអាចឈ្នះបាន ហើយតួរលេខនេះអាចនឹងផ្លាស់ប្តូរ។

ការស្ទាបស្ទង់មតិ បានធ្វើឡើងកាលពីថ្ងៃទី១៩-២៤ ខែមករា និងបានបញ្ចេញកាលពីថ្ងៃអាទិត្យបានបង្ហាញថា កូនប្រុសដែលមានឈ្មោះដូចសពអតីតមេដឹកនាំផ្តាច់ការនៅតែដឹកមុខក្នុងការប្រកួតប្រជែងប្រធានាធិបតីដែលមានចំនួន ៦០% ដែលរត់តាមពីក្រោយដោយអនុប្រធានាធិបតី Lenin Robredro ដែលទទួលបាន ១៦%។ ដៃគូរ Marcos. Jr., ចៅហ្វាយក្រុង Davao លោកស្រី Sara Duterte បានដឹកមុខការប្រកួតប្រជែងតំណែងអនុប្រធានាធិបតី ជាមួយនឹងតួរលេខ ៥០% ដែលតាមពីក្រោយដោយប្រធានព្រឺទ្ធសភា Tito Sotho ជាមួយតួរលេខ ២៩%។

សាស្ត្រាចារ្យ Jean Encinas Franco នៃសកលមហាវិទ្យាល័យហ្វីលីពីន និងជាអ្នកវិទ្យាសាស្ត្រនយោបាយ បានទទួលស្គាល់ថា Marcos Jr. “មានការនាំមុខយ៉ាងរឹងមាំ ប៉ុន្តែខ្ញុំគិតថាអាចមានបេក្ខជនដ៏ទៃទៀតអាចនឹងយកឈ្នះបាន”។ អ្នកវិភាគ Victor Manhit ស្ថាបនិកនិងជានាយកគ្រប់គ្រងនៃក្រុមស្រាវជ្រាវ Stratbase ដែលផ្តល់នូវសេវាកម្មដើម្បីពង្រឹង បេក្ខភាពរបស់គេនៅពេលដែលពួកគេរួមកំលាំង។ Manhit បានបញ្ជាក់ផងដែរថា បេក្ខជនដ៏ទៃទៀតមិនអាចប្រកួតប្រជែងជាមួយនឹងក្រុមលោក Marcos ដែលបានទាញយកចំណាប់អារម្មណ៍ពីអ្នកបោះឆ្នោតតាំងពីដើមមក។

ក្រុមឃោសនិករបស់លោក Marcos Jr. បានលើកទឹកចិត្តជំរុញដោយលើកឡើងថា ការគ្រប់គ្រងតាមរបៀបផ្តាច់ការ វាជាសករាជមួយដែលរីកចម្រើនសំរាប់ប្រទេស ផ្ទុយទៅវិញគេបានតាក់តែងឯកសារ ដើម្បីកុំគូរប្រជែងងើបមុខរួច ខណៈដែលប្រទេសកំពុងប្រឈមទៅនឹងភាពក្រីក្រ ពុករលួយ និងការរៀបចំសេដ្ឋកិច្ចមិនត្រឹមត្រូវ។ ក្នុងរយៈពេល២ខែកន្លះ ពួកគេបានព្យាយាមប្រាប់អ្នកបោះឆ្នោតថាគេល្អប្រសើរជាង លោក Ferdinand Marcos ប៉ុន្តែនឹងគ្មានអ្នកណាមួយប្រឆាំងនឹង Marcos jr. ទេ៕


ថ្ងៃអង្គារ, 15 ខែកុម្ភៈ 2022 15:13  គុន ច័ន្ទរដ្ឋា