BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Marcos នឹងធ្វើដំណើរទៅ ឥណ្ឌូណេស៊ីនិងសឹង្ហបុរីនៅក្នុងខែកញ្ញា

ថ្ងៃសៅរ៍, 20 ខែសីហា 2022 10:35  គុន ច័ន្ទរដ្ឋា

photo_2022-08-20_10-27-52 (1)

Manila-

លោកប្រធានាធិបតី Ferdinand Marcos jr. នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ីនិងសឹង្ហបុរីដែលជាការធ្វើទស្សនកិច្ចជាលើកទី១ទៅកាន់បរទេសក្នុងនាមជាមេដឹកនាំប្រទេសក្នុងខែកញ្ញា Malacariang បានប្រកាសកាលពីថ្ងៃសុក្រ។ Marcos នឹងស្ថិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីពីថ្ងៃទី៤-៦ ខែកញ្ញានិងនៅក្នុងសឹង្ហបុរីពី ថ្ងៃទី៦ដល់ទី៧ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងព័ត៌មាន Tricia Cruz Angela’s បាននិយាយ ក្នុងការរក្សារទុកជាមួយនឹងប្រពៃណីក្នុងចំណោមប្រធានាធិបតីហ្វីលីពីន ក្នុងការជ្រើសរើសប្រជាជាតិមួយក្នុងអាស៊ីអគ្នេយ៍ជាការធ្វើដំណើរលើកទី១ទៅកាន់បរទេស។

ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំទីក្រុងវ៉ាស៊ីនតោន Jose Manuel Romualdez បាននិយាយថាសឹង្ហបុរីត្រូវបានពិចារណា ពីព្រោះគេបានបន្តផងដែរនូវការអញ្ជើញសំរាប់ Marcos ដើម្បីធ្វើទស្សនកិច្ចជាផ្លូវរដ្ឋ។ ផែនការនៃការធ្វើទស្សនកិច្ចនឹងអនុវត្តិន៍នូវការធ្វើដំណើរដែលអាចធ្វើទៅបាន ទៅកាន់សហរដ្ឋអាមេរិក ក្នុងការទៅចូលរួមនៅក្នុងមហាសន្និបាត អ.ស.ប. Romualdez បាននិយាយ។ ប៉ុន្តែ Cruz Algeles បាននិយាយថាទស្សនកិច្ចរបស់ Marcos ទៅកាន់សហរដ្ឋអាមេរិក ស្ថិតនៅក្នុងការពិចារណា បើទោះបីលោកប្រធានាធិបតីបាននិយាយថាលោកនឹងធ្វើដំណើរទៅ។ ក្រសួងការបរទេស បានរៀបចំនូវកាលវិភាគសំរាប់ទស្សនកិច្ចរបស់ Marcos រួចរាល់ហើយ បើយោលទៅតាម Romualdez។

មហាសន្និបាតនៃអ.ស.ប.គឺជាអង្គការដែលរៀបចំគោលនយោបាយដ៏សំខាន់នៃអ.ស.ប.។ សេចក្តីសម្រេចដែលគេបានធ្វើគឺរួមបញ្ចូលទាំង ការតែងតាំងអគ្គលេខាធិការ ជ្រើសរើសសមាជិកដែលមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សារសន្តិសុខនិងអនុមត្តិថវិការអ.ស.ប. បើយោលទៅតាមវ៉ែបសាយរបស់អ.ស.ប.។ ការជួបប្រជុំនៃមហាសន្និបាតគឺជាការប្រជុំជាប្រក្រតីពីខែកញ្ញាដល់ខែវិច្ឆិកា ក្នុងឆ្នាំនិមួយៗ។ យើងបានបញ្ជាក់ ការចូលរួមនៅឯអ.ស.ប.ហើយើងក៏បានរៀបចំនូវកាលវិភាគរបស់លោកប្រធានាធិបតី ព្រោះលោកមានការអញ្ជើញដើម្បីឲ្យទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសជាច្រើន។

ទន្ទឹមគ្នានោះដែរ អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក Wendy Sherman កាលពីពេលថ្មីៗនេះបានកត់សំគាល់ថា Marcos អាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដោយគ្មានការចាប់ខ្លួននៅលើរឿងលុយ ៣៥៣លានដុល្លារសហរដ្ឋអាមេរិកក្នុងការប្រមាថនិងមិនគោរពតាមបទបញ្ជាតុលាការនោះទេ។ប្រមុខរដ្ឋនិមួយៗមានអភ័យឯកសិទ្ធិតាមផ្លូវច្បាប់នៃការទូត ដែលជារឿងមួយដ៏ច្បាស់លាស់នៅក្នុងបទបញ្ជានៃពិភពលោក ក្នុងការនិយាយស្តី ឬធ្វើដំណើរ ក្នុងនាមជាប្រមុខរដ្ឋនៃប្រទេស លុះត្រាណាតែបុគ្គលនោះជាមនុស្ស ដែប្រព្រឹត្តិនូវបទឧក្រឹដ្ឋ និងជាបុគ្គលដែលគេមិនទទួលស្គាល់៕


ថ្ងៃសៅរ៍, 20 ខែសីហា 2022 10:35  គុន ច័ន្ទរដ្ឋា