BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Marcos បានប្រាប់ពិភពលោកសូមឲ្យវិនិច្ឆ័យលើសកម្មភាពរបស់លោក កុំផ្អែកទៅលើអតីតកាលនៃគ្រួសាររបស់លោក

ថ្ងៃពុធ, 11 ខែឧសភា 2022 09:48  គុន ច័ន្ទរដ្ឋា

000_329q4qq (1) (1)

Manila-

កូនប្រុសរបស់សពអតីតមេដឹកនាំផ្តាច់ការ ហ្វីលីពីន Ferdinand Marcos បានប្តេជ្ញាចិត្តកាលពីថ្ងៃអង្គារ៍នឹងធ្វើការដើម្បីប្រជាពលរដ្ឋទាំងអស់បន្ទាប់ពីបានទទួលជ័យជំនះក្នុងការបោះឆ្នោតដ៏គួរឲ្យភ្ញាក់ផ្អើល និងបានប្រាប់ពិភពលោកថាសុំឲ្យវិនិច្ឆ័យលើរូបលោកក្នុងភាពជាប្រធានធិបតីកុំវិនិច្ឆ័យលើអតីតភាពនៃគ្រួសាររបស់លោក។​ Ferdinanad Marcos Jr ដែលគេស្គាល់ថាជា “Bongbong” បានក្លាយទៅជាបេក្ខជនទី១នៅក្នុងប្រវត្តិសាស្ត្រថ្មីនេះដែលបានឈ្នះសម្លេងភាគច្រើនភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅហ្វីលីពីន ដែលក្រាលផ្លូវសំរាប់ការវិលត្រឡប់មកកាន់អំណាចម្តងទៀតដែលគេមិនអាចស្រមៃឃើញថានឹងអាចកើតមានឡើង។

“សូមវិនិច្ឆ័យខ្ញុំកុំគិតពីអតីតកាលរបស់ក្រុមគ្រួសារខ្ញុំ ប៉ុន្តែមើលសកម្មភាពរបស់ខ្ញុំ” Marcos បានប្រាប់ពិភណលោក ដោយយោងទៅតាមសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយអ្នកនាំពាក្យរបស់លោក គឺលោក Vic Rodriguez ។​ Marcos បានគេចខ្លួនចេញទៅសហរដ្ឋអាមេរិកនៅ​ Hawai ជាមួយនឹងក្រុមគ្រួសាររបស់លោកក្នុងអម្លុងឆ្នាំ១៩៨៦ ដោយសារការបះបោរដែលគេហៅថា “អំណាចប្រជាពលរដ្ឋ” ដែលបានបញ្ចប់នូវអំណាចអនាធិបតេយ្យរបស់ឪពុកលោក ដែលបានកាន់អំណាចអស់រយៈពេល២០ឆ្នាំ នឹងបានធ្វើការជាសមជិកសភា និងព្រឹទ្ធសភាចាប់តាំងពីលោកបានវិលត្រឡប់មកកាន់ហ្វីលីពីនវិញក្នុងឆ្នាំ១៩៩១។

ជ័យជំនះដ៏ត្រចះត្រចង់របស់ Marcos កាលពីការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃច័ន្ទ ឥឡូវនេះមើលទៅហាក់ដូចជាមានភាពច្បាស់លាស់ដោយសារ ៩៨%នៃសន្លឹកឆ្នោតដែលស្របច្បាប់បានរាប់និងការប្រកាសដែលមិនផ្លូវការបានបង្ហាញថាលោកមានសម្លេងគាំទ្ររហូតដល់ទៅ៣១លានសម្លេងគាំទ្រ ដែលមានសម្លេងលើសលុបគូរប្រជែងរបស់លោកដល់ទៅជិ២ដង គឺអ្នកស្រីអនុប្រធានាធិបតី Leni Robredro។ ការប្រកាសជាផ្លូវការត្រូវគេរំពឹងថានឺងប្រកាសនៅចុងខែនេះ ដែលនេះគឺជាជោគជ័យមួយសំរាប់ប្រជពលរដ្ឋហ្វីលីពីនទាំងអស់ហើយនឹងលទ្ធិប្រជាធិបតេយ្យ អ្នកនាំពាក្យ Rodriguez បាននិយាយ។

"ចំពោះអ្នកទាំងឡាយណាដែលបោះឆ្នោតឲ្យ Bongbong និងអ្នកដែលមិនបានបោះឆ្នោតឲ្យលោក  នេះគឺជាការសន្យារបស់លោក ដែលថាលោកគឺជាប្រធានាធិបតីនៃប្រជាជាតិហ្វីលីពីនទាំងអស់"។ ដើម្បីស្វែងរកនូវហេតុផលរួមក្នុងចំណោមការបែងចែកនយោបាយនិងដើម្បីធ្វើការរួមគ្នាដើម្បីបង្រួបបង្រួមប្រជាជាតិ។ ទោះបីជា Marcos មានអាយុ៦៤ឆ្នាំក៏ដោយ យុទ្ធនាការនៅលើវេទិការមួយនៃការឯកភាពជាតិ អ្នកវិភាគនយោបាយបាននិយាយថាបេក្ខភាពប្រធានាធិបតីរបស់លោកមិនទំនងជាផ្តោតទៅលើរឿងដែលមានអារម្មណ៍ជូរចត់អំពីឥទ្ធិពលនយោបាយនៃក្រុមគ្រួសាររបស់លោកនិងទ្រព្យសម្បត្តិនោះទេ។


ថ្ងៃពុធ, 11 ខែឧសភា 2022 09:48  គុន ច័ន្ទរដ្ឋា