AP-
Ferdinand Marcos Jr បានតោងជាប់នូវជ័យជំនះដែលគួរឲ្យស្រឡាំងកាំង នៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីថ្ងៃច័ន្ទ ក្នុងការឈ្នះជាលើកទី១ដោយសម្លេងភាគច្រើនមួយចាប់តាំងពីឆ្នាំ១៩៨៦ ដែលមានការធ្វើបដិវត្តិន៍ផ្តួលរំលំសពឪពុករបស់លោកដែលជាជនផ្តាចការអស់រយៈពេល២ទស្សវត្យរ៍។ ការរាប់សន្លឹកឆ្នោតដែលមិនទាន់ជាផ្លូវការ បានបង្ហាញថា Marcos ដែលជាប្រជាប្រិយ៍ភាពគេស្គាល់ថា “Bongbong” បានទទួលសម្លេងឆ្នោតដែលត្រូវការលើសពី ២៧,៥សន្លឹក ដែលជាការរៀបចំឆាកម្តងទៀតក្នុងការវិលត្រឡប់មកកាន់អំណាចដែលគេគិតមិនដល់នៃគ្រួសារ Marcos ៣៦ឆ្នាំបន្ទាប់ពីដកខ្លួនយ៉ាងអាម៉ាស់ដោយការនិរទេសក្នុងអម្លុងពេលការបះបោរនៃអំណាចប្រជាជន។
“ខ្ញុំសង្ឃឹមថាអ្នកមិននឿយណាយក្នុងការទុកចិត្តខ្ញុំទេ” Marcos បាននិយាយប្រាប់អ្នកគាំទ្រខ្លួននៅក្នុងពាក្យសំដីដែលសរសេរតាម Facebook ដែលជាវេទិការស្នូលនៃយុទ្ធសាស្ត្រនយោបាយរបស់លោក។ "យើងមានរឿងដ៏សម្បូរបែបដែលត្រូវធ្វើ" លោកនិយាយ ការខំព្យាយាមយ៉ាងខ្លាំងក្នុងការធ្វើដូចនេះវាមិនទាក់ទងតែចំពោះមនុស្សម្នាក់នោះទេ។ Marcos ទទួលបានសម្លេងឆ្នោតចនួន ២៩,៩លាន ទ្វេរដងលើស Leni Robredro ដែលជាអនុប្រធានាធិបតី ជាមួយនឹងសន្លឹកឆ្នោតចំនួន៩៣,៨ដែលបានរាប់ហើយ បើយោលទៅតាមការប្រកាសមិនទាន់ផ្លូវការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោ, អ្នកចេញទៅបោះឆ្នោតមានចំនួន៨០%។
លទ្ធផលជាផ្លូវការត្រូវបានគេរំពឹងថាប្រហែលជានៅចុងខែនេះ។ ទោះបីបានដួលរលំ ក្រុមគ្រួសារ Marcos បានវិលត្រឡប់មកពីការនិរទេសខ្លួននៅក្នុងទស្សវត្យរ៍ឆ្នាំ៩០ហើយស្ថិតនៅក្នុងកម្លាំងដ៏ខ្លាំងក្លានៃនយោបាយហ្វីលីពីន កាន់កាប់នូវឥទ្ធិពលរបស់ខ្លួនជាមួយនឹងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភនិងមានទំានក់ទំនងវែងឆ្ងាយ។ Marcos Jr បានបំរើការជាអិបាលខេត្ត សមាជិកសភា និងជាព្រឹទ្ធសភា ប្អូនស្រីរបស់លោក Aimee បច្ចុប្បន្នគឺជាសមាជិកព្រឺទ្ធសភា និងម្តាយរបស់លោក អ្នកស្រី Imelda ដែលជាស្ត្រីម៉េម៉ាយក៏ជាអ្នកដែលមានឥទ្ធិពលផងដែរ។
ប្អូនប្រុសរបស់លោកមួយរូបទៀត Ferdinand Alexander ក៏អាចនឹងឈ្នះអាសនៈ១នៅក្នុងសភាកាលពីថ្ងៃច័ន្ទនេះផងដែរ។ Marcos អាយុ៦៤ឆ្នាំ មិនបានបង្ហាញនូវវេទិការនៃគោលនយោបាយច្បាស់លាស់ ក្នុងការឃោសនាជាសាមញ្ញ ប៉ុន្តែបានបង្ហាញនូវសារនៃការឯកភាពគ្នា។ អាណត្តិ៦ឆ្នាំរបស់លោក ត្រូវគេរំពឹងថានឹងផ្តល់នូវការបន្តអំណាចពី Rodrigo Duterte ។ អ្នកវិភាគថារំពឹងថា Marcos នឹងផ្តោតទៅលើការបង្ហើយនូវគំរោងហរដ្ឋារចនាសម្ព័នដែលមានតម្លៃរាប់ពាន់លានដុល្លារនិងស្វែងរកទំនាក់ទំនងល្អជាមួយចិនបន្តពី Duterte។