Businesseinsider-
ជាមូយនឹងឱសានវាទសំរាប់បេក្ខភាពដែលនឹងកន្លងទៅនៅថ្ងៃទី១៥ខែធ្នូ យើងបានចងក្រងនូវបញ្ជីរនៃបេក្ខជនដែលនាំមុខបានលេចធ្លោឡើងសំរាប់ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីននៅក្នុងខែឧសភាឆ្នាំក្រោយ។ អ្នកដែលេចធ្លោគួរឲ្យកត់សំគាល់ក្នុងចំណោមពួកគេ មានកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការ,តារាសិល្បៈករដែលក្លាយទៅជាសមាជិកព្រឹទ្ធសភា,សមាជិកព្រឹទ្ធសភានិងជាជើងឯកកីឡាប្រដាល់ Manny Pacquiao ,និងអតីតអគ្គមេប៉ូលីសដែលមានម្តងនោះត្រូវបានស្ថិតនៅក្នុងបញ្ជីរចាប់ខ្លួនរបស់ប៉ូលីស Interpol។
យុទ្ធនាការនៃការឃោសនាមិនទាន់បានចាប់ផ្តើមជាផ្លូវការកើនឡើយរហូតដល់ខែកុម្ភះ ប៉ុន្តែឆាកល្ខោនក្នុងការសំដែងឥទ្ធិពលបានចាប់ផ្តើមទៅហើយ។ លោកប្រធានាធិបតី Rodrigo Duterte ក៏បានចូលរួម ដោយបាននិយាយនៅក្នងសុន្ទរកថាមួយថា បេក្ខជនម្នាក់ “ ដែលអាចឈ្នះដោយខ្ចីដៃគេ” បានប្រើប្រាស់គ្រឿងញៀន Cocain នៅពេលដែលអ្នកកាសែតថាតើលោកចង់និយាយសំដៅទៅអ្នកណា ?លោកនៅស្ងៀម។
រដ្ឋធម្មនុញ្ញប្រទេសបានរារាំងលោក Duterte ក្នុងការប្រកួតប្រជែងជាប្រធានាធិបតីម្តងទៀត ខណៈដែលអាណត្តិ៦ឆ្នាំរបស់លោកនឹងបញ្ចប់នៅឆ្នាំក្រោយ ប្រជាជាតិកំពុងតែសម្លឹងមើលយ៉ាងប្រត្យក្សថាតើអ្នកណានឹងជំនួសរូបលោក។ ប្រទេសហ្វីលីពីនបានប្រយុទ្ធតស៊ូអស់កាលដ៏យូរលង់ជាមួយនឹងអំពើរពុករលួយនិងអស្ថិរភាពដោយសារបដិវត្តន៍ក្នុងឆ្នាំ១៩៨៦ ដែលបានបណ្តេញមេដឹកនាំផ្តាច់ការ Ferdinand Marcos។ ប្រទេសនេះនៅក្នុងលំដាប់ថ្នាក់លេខ ១១៥ នៅក្នុងចំណោម១៨០ប្រទេសក្នងឆ្នាំ២០២០ដែលមានអំពើពុករលួយដោយអង្គការតម្លារភាពអន្តរជាតិនិងស្ថិតនៅក្នុងលំដាប់លេខកណ្តាលនៃតារាងធនាគារពិភពលោកនៃស្ថិរភាពនយោបាយ។
មិនដូចនៅសហរដ្ឋអាមេរិកទេ គណបក្សនយោបាយនៅហ្វីលីពីនជាទូទៅខ្សោយ ហើយអ្នកនយោបាយអាចផ្លាស់ប្តូរគណបក្សដោយគ្រាន់តែមានផលវិបាកបន្តិចបន្តួច ,អ្នកជំនាញបានប្រាប់អ្នកយកព័ត៌មាន Insider។ ខាងក្រោមនេះគឺជាបេក្ខជនដែលគួរឲ្យកត់សំគាល់និងនាំមុខសំរាប់ការបោះឆ្នោតខែឧសភានៅក្នុងប្រទេសហ្វីលីពីន។ Ferdinand “ Bonghong”Marcos jr. ដែលត្រូវជាកូនប្រុសនៃមេដឹកនាំផ្តាច់ការ Marcos Sr. ដែលកាន់អំណាចអស់រយៈពេល២៥ឆ្នាំ រហូតដល់លោកត្រូវបានបណ្តេញចេញដោយការបះបោរនៅក្នុងឆ្នាំ១៩៨៦។
Manny Pacquia ដែលជាអ្នកប្រដាល់ជើងឯកពិភពលោក ដែលជីវិតកាលពីក្មេងរស់នៅតាមចិញ្ចើមថ្នល់ជាក្មេងកំព្រា, Francisco Domagoso ជាចៅហ្វាយក្រុងនៃទីក្រុង ម៉ានិល , Panfilo “ Ping” Larson អតីតអគ្គប៉ូលីស ដែលនឹងប្រកួតប្រជែងគ្នានៅក្នុងតំណែងប្រធានាធិបតីនៅខែឧសភាឆ្នាំក្រោយនេះ។