BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កើតមកក្នុងគ្រួសារ​ក្រីក្រ​ មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ស្លាប់​ដោយសារភាពក្រី​ក្រនោះទេ - Manny Pacquiao

ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 09:27  BeeTube News

ម៉ាននី ប៉ាគីអៅ (Manny Pacquiao) ជា​អ្នក​ប្រដាល់​ដ៏​អស្ចារ្យ និង​មាន​បំផុត​ម្នាក់។ ប៉ុន្តែ​បុរស​ម្នាក់​នេះ​ធ្លាប់​ជា​ក្មេង​ប្រុសអាយុ ១២ ឆ្នាំម្នាក់ ​ដែល​មិនមានអាហារហូបគ្រប់គ្រាន់ បាន​ចាប់​ផ្តើម​ឡើងប្រដាល់​ដើម្បី​ចិញ្ចឹម​គ្រួសារ ​ដោយ​រក​ប្រាក់​បានត្រឹមតែ ២ ដុល្លារ​ក្នុង​មួយ​ប្រកួត ហើយ​ថែមទាំងដេក​នៅ​តាម​ផ្លូវ​ក្នុងកេសក្រដាស​ទៀតផង។

តើជីវិតរបស់គាត់បានឆ្លងកាត់ឧបសគ្គខ្លាំងប៉ុណ្ណា រហូតដល់គាត់បានក្លាយជាម្ចាស់ជើងឯកម្នាក់បែបនេះ?

148282 (1)

គាត់បានកើតនៅក្នុងឆ្នាំ ១៩៧៨ ក្នុងប្រទេសហ្វីលីពីន ហើយកុមារភាពរបស់គាត់ពោរពេញទៅដោយការរតស៊ូបំផុត ព្រោះគ្រួសាររបស់គាត់ក្រីក្រខ្លាំងណាស់ ហើយភាគច្រើន ពួកគេមិនអាចមានលទ្ធភាពទិញម្ហូបអាហារបាននោះទេ ដូច្នេះហើយ ម៉ានី ប៉ាគីអៅ តែងតែចូលដេកដោយមិនមានអាហារនៅក្នុងក្រពះហើយឃ្លានស្ទើរតែពេញមួយយប់ ហើយគាត់ធ្វើបែបនេះគឺ ដើម្បីតែឲ្យប្អូនៗរបស់គាត់បានហូបគ្រប់គ្រាន់។ នៅពេលគាត់រៀនថ្នាក់ទីប្រាំមួយ ឪពុកម្តាយរបស់គាត់ក៏បានបែកគ្នា ហើយ​ដោយ​សារ​ម្តាយ​របស់​គាត់​មាន​ការ​លំបាក​ក្នុង​ការ​ចិញ្ចឹម​គ្រួសារ​ទាំង​មូល គាត់​ត្រូវ​បោះបង់ចោលនូវការសិក្សា​ពី​សាលា ដើម្បីជួយសម្រាលបន្ទុកដ៏ធំរបស់ម្តាយរបស់គាត់។

"គ្រួសារយើង​មានជីវភាពក្រីក្រ។ ខ្ញុំ​ត្រូវ​ធ្វើ​ការ​តាំង​ពី​អាយុ​ ៧​ឆ្នាំ ដើម្បី​ជួយ​ម្ដាយ​ខ្ញុំឲ្យមានអាហារគ្រប់គ្រាន់សម្រាប់​បង​ប្អូន​ទាំង​បី​នាក់របស់ខ្ញុំ ​ហើយនឹងខ្លួន​ខ្ញុំផ្ទាល់តែម្តង។ ពួកយើងមិនមានផ្ទះ ពួកយើង​មិន​មាន​ដី ពួកយើងមិនមានអាហារ។ អស់ពេលជាច្រើនយប់ជាច្រើនថ្ងៃ ទើបខ្ញុំ​មាន​សំណាង​បានហូប​អាហារ​គ្រប់គ្រាន់មួយ​ពេល​។ ថ្ងៃណាយើងអត់មានបាយហូប ខ្ញុំបានផឹកទឹកឲ្យបានច្រើន ហើយខ្ញុំចាំបានថា កាលនៅក្មេងៗ ប្អូនប្រុសរបស់ខ្ញុំយំទាររករបស់ហូបពីម្តាយរបស់ខ្ញុំ ហើយគាត់បានប្រាប់ប្អូនខ្ញុំ ហើយនិងខ្ញុំឲ្យផឹកទឹកឲ្យបានច្រើន​ដើម្បី​រស់ ហើយ​ថ្ងៃ​ស្អែក​ប្រហែល​ជា​យើង​នឹង​មាន​អាហារហូប"។

Manny-Pacquiao-Camp-Visit-07.26.2021_08_21_2021_Training-camp_Ryan-Hafey-_-Premier-Boxing-Champions-770x513 (1)

មនុស្សជាច្រើនបានយល់ថា ការប្រដាល់ គឺជាផ្លូវមួយសម្រាប់ចាកចេញពីភាពក្រីក្រ ដូច្នេះពូរបស់គាត់បានចាប់ផ្តើមបង្វឹកគាត់ នៅពេលគាត់មានអាយុ 12 ឆ្នាំ។ ហើយនៅពេលដើមឡើយ គាត់អាចរកបានតែ 2 ដុល្លារប៉ុណ្ណោះក្នុងមួយប្រកួត។

"ខ្ញុំនៅចាំបានថា កាលពីក្មេង ខ្ញុំហូបអាហារមួយពេលក្នុងមួយថ្ងៃ ហើយពេលខ្លះដេកនៅតាមចិញ្ចើមផ្លូវទៀតផង។ អ្នកទាំងអស់គ្នាបានស្គាល់ខ្ញុំថាជាអ្នកប្រដាល់ជើងខ្លាំងម្នាក់ ហើយខ្ញុំពិតជាមានមោទនភាពណាស់ចំពោះរឿងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរដើម្បីឈានដល់កម្រិតនោះ មិនមានភាពងាយស្រួលនោះទេ។ ខ្ញុំបានក្លាយជាអ្នកប្រយុទ្ធមុនពេលខ្ញុំចូលវិស័យកីឡាប្រដាល់ទៅទៀត ព្រោះខ្ញុំត្រូវតែប្រយុទ្ធដើម្បីមានជីវិតរស់ដល់សព្វថ្ងៃនេះ។ ខ្ញុំគ្មានអ្វីទាំងអស់ ខ្ញុំគ្មានអ្នកណាអាចពឹងផ្អែកបាន លើកលែងតែខ្លួនឯងផ្ទាល់។ ក្រោយមក ទើបខ្ញុំ​បាន​ដឹង​ថា ​ខ្ញុំ​មានទេពកោសល្យផ្នែកខាងវិស័យប្រដាល់ ហើយ​ខ្ញុំ​បាន​ហ្វឹក​ហាត់​វាយ៉ាង​ខ្លាំង ​ដើម្បី​ឱ្យ​ខ្ញុំ​អាច​មើលថែ​ខ្លួន​ឯង ​និង​ក្រុម​គ្រួសាររបស់ខ្ញុំ​បាន ឲ្យមានជីវិតមកពេលនេះ​"។

manny-pacquiao-getty-ftr_1lu10nm771t4p1vhjhgitiygek (1)

នៅពេលមានអាយុ 13 ឆ្នាំ គាត់បានទៅទីក្រុង ម៉ានីឡា (Manila) ដូច្នេះ គាត់អាចរកលុយបានច្រើនជាងមុន ដើម្បីជួយគ្រួសាររបស់គាត់។ ប៉ុន្តែជារឿយៗ គាត់ត្រូវដេកនៅក្នុងកេសក្រដាស ហើយថ្ងៃ​ខ្លះ​គាត់​ផឹក​តែ​ទឹកប៉ុណ្ណោះ។ បន្ទាប់មក គាត់​ទទួល​បាន​ការងារ​នៅ​កន្លែង​ហាត់ប្រាណ​មួយកន្លែង ហើយ​ចាប់​ផ្ដើមហាត់​ប្រដាល់ នៅ​ពេលមានពេល​ទំនេរ។ ហើយមិនយូរប៉ុន្មាន ក្មេងប្រុសដែលមិនមានអ្វីហូប ផឹកតែទឹកដើម្បីរស់ ដេកតាមចិញ្ចើមផ្លូវក្នុងកេសក្រដាស ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារ បានក្លាយជាអ្នកប្រដាល់អាជីពដ៏អស្ចារ្យបំផុតម្នាក់។

ម៉ាននី ប៉ាគីអៅ (Manny Pacquiao) ជា​អ្នក​ប្រដាល់​តែ​ម្នាក់​គត់​ក្នុង​ប្រវត្តិសាស្ត្រ ​ដែល​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក​ធំៗ​ចំនួន ១២ ក្នុង​ប្រភេទ​ទម្ងន់ ៨ ផ្សេងៗ​គ្នា។ គាត់​ គឺជា​អ្នក​ប្រដាល់​ដំបូង​គេ​ដែល​ឈ្នះ​ជើងឯក​ខ្សែក្រវាត់បន្តបន្ទាប់គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​៥ ​ផ្សេង​គ្នា។ ម៉ាននី ប៉ាគីអៅ (Manny Pacquiao) ត្រូវបានគេដាក់រហ័សនាមថា "អ្នកប្រយុទ្ធនៅក្នុងទសវត្សរ៍" គាត់ក៏ត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកព្រឹទ្ធសភានៃប្រទេសហ្វីលីពីន ហើយនៅក្នុងឆ្នាំនេះ គាត់បានឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីនផងដែរ។ គាត់បានក្លាយជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលមានជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែដោយសារគាត់បានដឹងយ៉ាងច្បាស់ ថាតើការរស់នៅក្នុងភាពក្រីក្រឆ្លងកាត់ឧបសគ្គខ្លាំងប៉ុណ្ណា ដូច្នេះគាត់បានចែករំលែកជីវិតតស៊ូរបស់គាត់ និងបានបំផុសគំនិតឲ្យមានការជួយទៅដល់អ្នកដែលមានជីវភាពលំបាក។ គាត់​បានសាងសង់​ផ្ទះ​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​គាត់​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ជួយលើកកិត្តិយសជូន​ប្រទេស​គាត់។

1162649175.jpg.0 (1)

"ខ្ញុំ​ជា​អ្នក​ប្រដាល់ ហើយវាមិន​មែន​ត្រឹមតែជា​អាជីព​របស់​ខ្ញុំនោះ​ទេ។ ខ្ញុំ​បានប្រយុទ្ធជា​យូរ​មក​ហើយ ​មុន​ពេល​ខ្ញុំបានឡើងលើ​សង្វៀន​ប្រដាល់​ដំបូងទៅទៀត។ ខ្ញុំបានតស៊ូដើម្បីរស់ ពេញអស់មួយជីវិតរបស់ខ្ញុំទៅហើយ។ ជារៀងរាល់ថ្ងៃក្នុងវ័យកុមារ ខ្ញុំបានតស៊ូដើម្បីរស់។ ឥឡូវ​នេះបានផ្លាស់ប្តូរហើយ ខ្ញុំ​បានឡើងប្រកួត គឺដើម្បី​ទទួល​បាន​ប្រាក់​ខែ។ អព្ភូតហេតុ ពិតជាកើតមានឡើង។ សុបិន្តនឹងក្លាយជាការពិត។ កើតមកក្រ​ មិន​មែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ស្លាប់​ដោយភាពក្រី​ក្រនោះទេ។ ការខិតខំប្រឹងប្រែង និងការតស៊ូ នឹងអាចឲ្យអ្នកឆ្លងផុតពីភាពក្រីក្រ ប៉ុន្តែវាត្រូវការការជឿជាក់ដែលនឹងដឹកនាំអ្នកទៅកាន់ចំណុចកំពូល"។ “អរគុណ​អ្នក​រាល់​គ្នា​ដែល​តែងតែប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​មិន​អាច​ធ្វើវា​បានទេ ប៉ុន្តែអ្នក​គ្រាន់​តែ​ជា​ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​បានជំរុញទឹកចិត្តខ្ញុំ​បន្តថែមទៀត”។

ចុះអ្នកវិញ តើអ្នកនឹងដឹកនាំផ្លូវជីវិតរបស់អ្នកដោយរបៀបណា?


ថ្ងៃអង្គារ, 23 ខែវិច្ឆិកា 2021 09:27  BeeTube News