USA TODAY-
ស្តេចប្រដាល់ទ្វីបអាស៊ី Manny Pacquiao អាយុ ៤២ឆ្នាំ បានប្រកាសពីការចូលនិវត្តិន៍របស់លោកពីកីឡារប្រដាល់តាមរយៈវីឌីអូមួយ ដែលបញ្ចេញឲ្យឃើញកាលពីថ្ងៃអង្គារ៍ដោយមានរាយបញ្ជីរនៃការទទួលបានជ័យជំនះដ៏អស្ចារ្យរបស់លោកជាជើងឯកពិភពលោក១២ជំនាន់នៅក្នុងទម្ងន់៨ផ្នែកផ្សេងៗពីគ្នាព្រមទាំងប្រើប្រាស់នូវពាក្យពេចន៍គួរឲ្យអាឡោះអាល័យពីកីឡាប្រដាល់ដែលធ្វើឲ្យទស្សនិកជនមានការរំភើបនិងសោកស្តាយយ៉ាងខ្លាំងហើយក៏បានបង្ហាញពីកំណត់ត្រាក្នុងការប្រកួតកន្លងមករបស់លោកផងដែរ ឈ្នះ៦២ដង ស្មើ៨ដង និងចាញ់២ដង។
“វាជារឿងដែលពិបាកនឹងទទួលយកថាពេលវេលារបស់ខ្ញុំជាអ្នកប្រដាល់បានកន្លងផុតទៅ” ខ្ញុំមិនដែលគិតថាថ្ងៃនេះបានមកដល់ ។ Pacquiao សមាជិកព្រឹទ្ធសភាម្នាក់នៃសមាជិកព្រឹទ្ធសភាទាំង១២នៅក្នុងប្រទេសហ្វីលីពីន បានប្រកាសពីសប្តាហ៍មុនពីបេក្ខភាពរបស់លោកជាប្រធានាធិបតីសំរាប់ការបោះឆ្នោតនៅឆ្នាំក្រោយ, ប៉ុន្តែលោកមិនបានប្រកាសបដិសេធថាឈប់ឡើងសង្វៀនទេទើបតែថ្ងៃពុធនេះ ។
“លាហើយ កីឡាប្រដាល់ “ “ អរគុណក្នុងការដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំនៅពេលដែលក្រុមគ្រួសាររបស់ខ្ញុំកំពុងតែស្ថិតនៅក្នុងភាពអស់សង្ឃឹម “ "អ្នកបានផ្តល់ឲ្យខ្ញុំនូវក្តីសង្ឃឹម" ។ “អ្នកបានផ្តល់ឲ្យខ្ញុំនូវឱកាសប្រយុទ្ធជាមួយនឹងភាពក្រីក្រដោយសារអ្នកខ្ញុំអាចផ្តល់នូវក្តីសង្ឃឹមចំពោះមនុស្សនៅពាសពេញពិភពលោកដោយសារអ្នកខ្ញុំត្រូវបានផ្តល់នូវសេចក្តីក្លាហានដើម្បីផ្លាស់ប្តូជីវិតជាច្រើន“ ។
ការប្រយុទ្ធដ៏ថ្មីបំផុតរបស់ Pacquiao ទំនងជាជួយឲ្យគេផ្តោតអារម្មណ៍ទៅលើរឿងនយោបាយ ,កាលពីថ្ងៃទី២១ ខែសីហា គេបានចាញ់Yordenis Ugas ដោយពិន្ទុជាឯកច្ឆ័ន្ទ ។ ការចាញ់នេះគឺជាលើកទី២ក្នុងការប្រកួត៥ដងចុងក្រោយរបស់គេ ។ នៅក្នុងវីឌីអូ Pacquiao បានទទួលស្គាល់ថាមានការអធិស្ថានជូនពរជ័យពីសំណាក់ពលរដ្ឋរួមទាំងគ្រួសាររបស់លោក,គ្រូបង្ហាត់ ,ព្រមទាំងអ្នកដែលគាំទ្រលោក។
លោកបាននិយាយថា "ចំពោះអ្នកគាំទ្រកីឡាប្រដាល់នៅពាសពេញពិភពលោក ខ្ញុំសូមអរគុណ" ។