ម៉ានិល-
ស្តេចប្រដាល់ Manny Pacquiao កាលពីថ្ងៃអាទិត្យទី១៨ខែកញ្ញា បានទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីសំរាប់ការបោះឆ្នោត នាឆ្នាំ ២០២២។
សមាជិកព្រឺទ្ធសភាម្នាក់ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ Pacquiao គឺសមាជិកព្រឹទ្ធសភា Koko បាននិយាយថាកាលពីថ្ងៃអាទិត្យថា ភាគីមួយដែលគាំទ្រហើយដែលស្ថិតនៅស្ថិតនៅក្នុងគណបក្សនយោបាយកាន់អំណាចជាមួយគ្នា បានសំរេចតែងតាំង Pacquiao ជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស ។
Pacquiao បច្ចុប្បន្នជាសមាជិកព្រឹទ្ធសភាម្នាក់ ត្រូវបានតែងតាំងដោយសម្ព័ន្ធភាពក្នុងគណបក្សរបស់លោករបស់គឺគណបក្ស PDP -Laban party នៅក្នុងកិច្ចប្រជុំក្រុមសមាជិកសភាគណបក្សរបស់ពួកគេ។
ការតែងតាំងបានលេចចេញមកប៉ុន្មានថ្ងៃ បន្ទាប់ពីភាគីប្រឆាំងនៅក្នុងគណបក្ស បានតែងតាំងលោកប្រធានាធិបតី Rodrigo Duterte សំរាប់តំណែងអនុប្រធានាធិតី និងជំនួយការដ៏យូលង់របស់លោក គឺសមាជិកព្រឺទ្ធសភា Bong go ជាបេក្ខជនប្រធានាធិបតីរបស់គណបក្ស។
លោកប្រធានាធិតី Rodrigo Duterte ដែលកំពុងស្ថិតនៅក្នុងតំណែង មិនអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីក្នុងអាណត្តិទី២បានទេ ដោយសារច្បាប់រដ្ឋធម្មនុញ្ញ ហ្វីលីពីន អនុញ្ញាតិឲ្យប្រធានាធិបតីបំរើប្រទេសបានតែមួយអាណត្តិទេ ហើយក្នុងមួយអាណត្តិនោះមានរយៈពេល៦ឆ្នាំ តែច្បាប់បានអនុញ្ញាតិឲ្យប្រធានាធិបតីដែលចុះចេញពីអំណាចនោះ អាចឈរឈ្មោះជាបេក្ខជនអនុប្រធានាធិបតីបាន។
“ខ្ញុំជាអ្នកប្រយុទ្ធ ទោះបីជានៅក្នុងឬក្រៅសង្វៀន ខ្ញុំនៅតែជាអ្នកប្រយុទ្ធ” សម្តីតារាប្រដាល់និងជាសមាជិកព្រឹទ្ធសភា ដែលមានអាយុ ៤២ឆ្នាំ។
គួររំលឹកផងដែរថា Manny Pacquiao ក៏ជាសមាជិកព្រឺទ្ធសភាមួយរូប នៅក្នុងគណបក្សជាមួយលោកប្រធានាធិបតី Duterte ដែរ។