BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Manith បញ្ចេញ Trailer សៀវភៅរឿង ផ្ទះកណ្តាលបឹង ភាគ២ ដ៏ព្រឺព្រួចមួយក្នុងឳកាសគម្រប់ខួប៥ឆ្នាំ

ថ្ងៃអង្គារ, 16 ខែសីហា 2022 10:36  BeeTube News

 

298262681_605804834235006_5689333430862181686_n

កាលពីថ្ងៃទី៨ ខែសីហាកន្លងទៅនេះ តារាចំរៀងមួយរូបរួមទាំងមានអាជីពក្រៅជាអ្នកនិពន្ធឆ្នើមម្នាក់ផង លោកម៉ានីតបានសំរេចចិត្តបញ្ចេញ Trailer សៀវភៅរឿងថ្មីរបស់លោកដែលមាននៅលើហ្វេសប៊ុកផេករបស់លោក និងឆាណែលយូធូបរបស់លោកដែលមានឈ្មេាះថា Manith Jupiter។ នេះជា Trailer នៃរឿងផ្ទះកណ្តាលបឹងភាគ២ដែលនឹងចេញផ្សាយឆាប់ៗដោយរោងពុម្ពស្រលាញ់សៀវភៅក្នុងតំលៃ៦៦០០០រៀល។ យ៉ាងណាមិញនៅក្នុងTrailerនៃរឿងមួយនេះលោកម៉ានីតបានធ្វើការបញ្ជាក់ថាវាជាការផ្សាយចេញទៅគំរប់ខួប៥ឆ្នាំនៃសៀវភៅរឿងផ្ទះកណ្តាលបឹងដែលទទួលបានប្រជាប្រិយភាពខ្លាំងកាលពី៥ឆ្នាំមុន ហើយសៀវភៅមួយក្បាលនេះផងដែរជាចំណងដៃពិសេសមួយដែលមានបកស្រាយរាល់ចម្ងល់ទាំងឡាយបានបន្សល់ទុកនៅក្នុងសៀវភៅផ្ទះកណ្តាលបឹងភាគ១នេាះផងដែរ។ គួរបញ្ជាក់ផងដែរ រឿងផ្ទះកណ្តាលបឹងនេះចូលរួមសរសេរដោយអ្នកនិពន្ធ៣នាក់រួមមាន ម៉ានីត ម៉ូលីនណា និងម៉ុង ម៉ានុត។

298768215_609942627154560_6919567338007627431_n

ផ្អែកទៅតាម Trailer នៃរឿងដែលចូលរួមសម្តែងដោយកញ្ញាសាន កុសមៈ និងលោកខាត់វ៉ៃហាំង បានបង្ហាញផ្ទៃរឿងក្នុងរូបភាពអាថ៌កំបាំងមួយជុំវិញបញ្ហាពេលតួស្រីបានចូលទៅដល់វិមានមួយនៅកណ្តាលបឹង ដែលលេចលឺពត៌មានចចាមអារាមថាជាវិមានឃុំគ្រងដោយវិញ្ញាណខ្មៅងងឹតនៃការផិតក្បត់ ហើយនៅចំកណ្តាលបឹងនេាះជាទីកន្លែងដែលភពពីរអាចជួបគ្នាបាន ពេាលបានសេចក្តីថាព្រលឹងខ្មោចអាចរស់រានបានដូចជាមនុស្សលោក។ អ្នកគាំទ្ររឿងភាគរបស់លោកម៉ានីតបានសម្តែងមតិនៅក្រោម Trailer នេាះថាពួកគេពិតជាមិនអាចរង់ចាំអានសៀវភៅភាគ២នេាះបានទេ ហើយថែមទាំងចង់អោយរឿងមួយនេះក្លាយជាខ្សែភាពយន្តខ្លាំងណាស់។

297998627_605205360961620_1503590801339764031_n

អ្នកដែលធ្លាប់បានអានភាគ១រួច   ហើយក៏បានធ្វើការបញ្ចេញគាំទ្រខ្លាំងផងដែរនូវការត្រលប់មកវិញជាមួយស្នាដៃមួយទៀតនេះ ពួកគេសរសើរភាគ១ថាពិតជាល្អមើល ព្រមទាំងសរសេរស្នាដៃផលិតវិឌីអូTrailer រួមទាំងទេពកោសល្យរបស់កំពូលតារាដែលបានចូលរួមសម្តែង។ យ៉ាងណាផងដែរ យើងទាំងអស់គ្នានៅមិនទាន់អាចដឹងបានទេថាលោកម៉ានិតមានគំរោងបង្កើតវាទៅជាខ្សែភាគយន្តរឺអត់ វាត្រូវការរយៈពេលយូរបន្ថែមទៀតដើម្បីបំបែកទៅជា Screenplay និងចំណាយពេលផលិត ប៉ុន្តែនាពេលបច្ចុប្បន្នលោកម៉ានីតត្រឹមតែមានគំរោងបង្កើតពិភពស្រមើស្រម៉ៃរបស់លោកហើយចែករំលែកទៅកាន់អ្នកអានតាមរយៈស្នាដៃប្រលោមលោកតែប៉ុណ្ណេាះ។


ថ្ងៃអង្គារ, 16 ខែសីហា 2022 10:36  BeeTube News