BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប៉ូលីសអង់គ្លេសចាប់ខ្លួនកុម៉្មង់ដូពិសេស អាហ្វហ្គានីស្ថាន នៅ Manchester

ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 21:22  BeeTube News

ក្រុមប៉ូលីសប្រដាប់អាវុធបានចាប់ខ្លួន កងកំលាំងកុម៉្មង់ដូពិសេសអាហ្វហ្គានីស្ថានម្នាក់ក្នុងសណ្ឋាគារមួយនៅទីក្រុង Manchester បើតាមសេចក្តីរាយការណ៍។

f4io2fj6-720 (1)
 

កុម៉្មង់ដូម្នាក់នេៈត្រូវបានគេនិយាយថាកំពុងធ្វើចត្តាឡីស័កជាមួយគ្រួសាររបស់គាត់ បន្ទាប់ពីបានមកដល់អង់គ្លេសតាមយន្តហោះជំលៀសខ្លួនពីក្រុងកាប៊ុល។

គាត់ត្រូវបានចាប់ខ្លួននៅពេលទាបភ្លឹថ្ងៃទី៣១តាមរយៈការលួចឆ្មក់ចូលទៅក្នុងសណ្ឋាគាររបស់ប៉ូលីស ឥឡូវកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់ប៉ូលីសអន្តោប្រវេសន្ត៍ ដោយយោលទៅតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ ប៉ូលីសកំពុងធ្វើការស៊ើបអង្កេតបន្តខណៈដែលបុរសនោះកំពុងនៅក្នុងមន្ទីរឃុំឃាំង។

MergedImages (7) (2)
 

ប៉ូលីសអាចឃុំខ្លួនរហូតដល់៩៦ម៉ោងបើសិនជាជនសង្ស័យប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ដោយមិនបាច់ធ្វើការចោទប្រកាន់ តែនឹងអាចឃុំខ្លួនដល២សប្តាហ៍ បើសិនជាមានការចោទប្រកាន់នៅក្រោមច្បាប់ភេរកម្ម។

បុរសនេះត្រូវបានយកមកដាក់ក្នុងសណ្ឋាគារក្នុងរយៈពេលចត្តាឡីស៍ក ហើយរហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានពីមូលហេតុនៃការចាប់ខ្លួននៅឡើយ។


ថ្ងៃសៅរ៍, 11 ខែកញ្ញា 2021 21:22  BeeTube News