BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម្ចាស់ជ័យលាភីពានរង្វាន់ណូបែល Malala រៀបអាពាហ៍ពិពាហ៍នៅគេហដ្ឋានក្នុងប្រទេសអង់គ្លេស

ថ្ងៃពុធ, 10 ខែវិច្ឆិកា 2021 10:54  គុន ច័ន្ទរដ្ឋា

malala_married (1)

London- 

Malala Yousafzai, ជាអ្នកធ្វើយុទ្ធនាការអប់រំសំរាប់ក្មេងស្រី និងជាជ័យលាភីពានរង្វាន់ណូបែល ដែលបានរស់រានមានជីវិតបន្ទាប់ពីបានត្រូវគេបាញ់ប្រហារកាលពីអាយុ១៥ឆ្នាំ ដោយពួកខ្មាន់កាំភ្លើងតាលីបង់នៅក្នុងស្រុកកំណើតរបស់ខ្លួន ប៉ាគីស្ថាន ឆ្នាំ២០១២, បានរៀបអាពាហ៍ពិពាហ៍, នាងបាននិយាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអង្គារ៍ ទី៩ ខែវិច្ឆិកា។

ស្ត្រីដែលមានអាយុ២៤ឆ្នាំ ដែលរស់នៅក្នុងប្រទេសអង់គ្លេស បាននិយាយថា "នាងនិងប្តីថ្មីរបស់នាង ដែលនាងហៅឈ្មោះថា Asser បានរៀបអាពាហ៍ពិពាហ៍នៅ ទីក្រុង Birmingham នៅក្នុងគេហដ្ឋានដោយមានការអបអរសាទរជាមួយក្រុមគ្រួសាររបស់នាង។" ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំ, Asser និងខ្ញុំបានភ្ជាប់នូវចំណងជាដៃគូក្នុងជីវិត, នាងសរសេរនៅក្នុង Twitter ដោយបានបង្ហោះរូបថត៤សន្លឹក។

Malaga មិនបានផ្តល់នូវព័ត៌មានបន្ថែមអំពីប្តីរបស់នាងក្រៅពីបង្ហាញនូវឈ្មោះដំបូង, អ្នកប្រើប្រាស់អាំងទែរណែតបានផ្តល់អត្តសញ្ញាណឲ្យគាត់ថា Asser Malik, អ្នកចាត់ការទូទៅនៃមជ្ឍមណ្ឌលជាន់ខ្ពស់ នៃក្រុមប្រឹក្សា Cricket ប៉ាគីស្ថាន, Reuters មិនបានបញ្ជាក់អំពីរឿងនេះទេ។ Malala ត្រូវបានទទួលនូវការគោរពពីផ្នែកជាច្រើននៅក្នុងពិភពលោក ជាពិសេសនៅក្នុងបស្ចឹមប្រទេស ចំពោះសេចក្តីក្លាហានផ្ទាល់ខ្លួនរបស់នាង និងវោហារសាស្ត្រក្នុងការនិយាយអំពីសិទ្ធរបស់ស្រ្តីនិងក្មេងស្រី។ នៅក្នុងប៉ាគីស្ថាន សកម្មភាពរបស់នាងបានធ្វើឲ្យមានការខ្វែងយោបល់ជាសាធារណៈ។

នៅក្នុងពេលថ្មីៗក្នុងខែកក្កដាឆ្នាំនេះ នាងបាននិយាយប្រាប់ទស្សនាវដ្ដីអង់គ្លេស Vogue ថា "នាងមិនទាន់ច្បាស់ថានឺងរៀបអាពាហ៍ពិពាហ៍នោះទេ។" ខ្ញុំនៅមិនទាន់យល់ច្បាស់ថា ហេតុអីបានជាមនុស្សត្រូវការរៀបអាពាហ៍ពិពាហ៍ បើសិនជាអ្នកចង់មានមនុស្សម្នាក់នៅក្នុងជីវិតរបស់អ្នក ហេតុអីបានជាអ្នកត្រូវចុះហត្ថលេខាលើក្រដាសអាពាហ៍ពិពាហ៍ ហេតុអីក៏មិនអាចគ្រាន់តែស្រឡាញ់គ្នាឬក៏ជាដៃគូនឹងគ្នាទៅ? នាងត្រូវបានគេដកស្រង់សម្តីថាបាននិយាយយ៉ាងដូច្នេះ។

ការធ្វើអត្ថាធិប្បាយយ៉ាងដូច្នេះបានទាក់ទាញនូវការរិះគន់ ពីអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមនៅក្នុងប៉ាគីស្ថានយ៉ាងច្រើន៕


ថ្ងៃពុធ, 10 ខែវិច្ឆិកា 2021 10:54  គុន ច័ន្ទរដ្ឋា