Tokyo-
ប្រាំបួនឆ្នាំបន្ទាប់ពីបានជួបមិត្តរួមមហាវិទ្យាល័យ Kei Komouro ,អតីតម្ចាស់ក្សត្រីជប៉ុនMako ជាចុងក្រោយអាចរួមរស់នៅជុំគ្នាជាផ្លូវការ ដោយបានរៀបអាពាហ៍ពិពាហ៍កាលពីថ្ងៃអង្គារ៍ដោយសាមញ្ញមិនមានភាពអធឹកអធមអ្វីទាំងអស់ ដោយមានការរិះគន់យ៉ាងច្រើនពីសំណាក់សាធារណជននិងសន្និសិទអ្នកសារព័ត៌មាន។ ក្នុងរយៈពេល១០នាទីជួបជាមួយអ្នកសារព័ត៌មាននៅឯសណ្ឋាគារតូក្យូ ,Mako អាយុ៣០ឆ្នាំ បាននិយាយការពារក្នុងការដែលនាងព្រមរៀបការ។
អតីតម្ចាស់ក្សត្រីរូបនេះបានថ្លែងថា ស្វាមីថ្មីរបស់នាងជាមនុស្សដែលមិនមាននរណាអាចមកជំនួសបាន ,និងថាពួកគេនឹងមានបំណងរួមគ្នាដើម្បីជំនះនូវរឿងចម្រូងចម្រាស់អស់រយៈពេលដ៏យូរអង្វែងមកហើយនៅជុំវិញរឿងដែលពួកបានរស់នៅជាមួយគ្នា ហើយវាក៏នឹងជះត្រឡប់ទៅវិញចំពោះប្រព័ន្ធផ្សព្វផ្សាយសង្គមនិងសារព័ត៌មានមួយចំនួនដែលវក់វីក្នុងការប៉ាន់ស្មាននៅជុំវិញរឿង ជម្លោះលុយកាក់ដែលពាក់ព័ន្ធនឹងម្តាយ Komouro។
“ ចំពោះខ្ញុំ Kei-San គឺជាមនុស្សដែលមិនអាចកាត់ថ្លៃបាន,ចំពោះយើង អាពាហ៍ពិពាហ៍របស់យើងវាជជំរើសមួយដ៏មានសារៈសំខាន់ក្នុងការស់នៅ ខណៈដែលយើងត្រូវការថ្នាក់ថ្នមវាទុកក្នុងបេះដូង” Mako បាននិយាយប្រាប់សន្និសិទព័ត៌មានទូរទស្សន៍ ដោយប្រើប្រាស់នូវពាក្យពេចន៍ប្រកបទៅដោយការគោរពនិងកិត្តិយសសំរាប់ស្វាមីរបស់នាង។
Komouro បានឆ្លើយតបថា “ ខ្ញុំស្រឡាញ់Mako , ជីវិតខ្ញុំមានតែម្តងទេ ខ្ញុំចង់ចំណាយពេលរស់នៅជាមួយមនុស្សម្នាក់ដែលខ្ញុំស្រឡាញ់ “ លោកនិយាយថា លោកសង្ឃឹមថានឹងរស់នៅជាមួយ Mako ដើម្បីចែករំលែកនូវអារម្មណ៍និងលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងគ្រាដែលសប្បាយនិងគ្រាដែលលំបាក។
លោកបាននិយាយទៀតថា “ ខ្ញុំសង្ឃឹមថានឹងមានគ្រួសារមួយដ៏កក់ក្តៅជាមួយ Mako- San ហើយខ្ញុំនឹងបន្តរធ្វើនូវអ្វីគ្រប់យ៉ាងដើម្បីគាំទ្រនាង “។
គូរស្វាមីភរិយាទាំ២បានរៀបអាពាហ៍ពិពាហ៍ជាផ្លូវការ ដើម្បីបំពេញបែបបទឯកសារគតិយុត្តិនៃចំណងអាពាហ៍ពិពាហ៍ និងជាមួយគ្នានេះផងដែរដើម្បីបញ្ចប់ឋានៈជាផ្លូវការរបស់Makoជារាជវង្ស។