CNN-
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ ថាម្ចាស់ក្សត្រី MaKo បានប្រុងប្រៀបនឹងបញ្ឍប់ការបង់ប្រាក់ចំនួន ១លានដុល្លារជាថ្នូរទៅនឹងការដកខ្លួនចេញពីក្របខ័ណ្ឌនៃរាជវង្សានុវង្សមករៀបការជាមួយនឹងមិត្តរួមថ្នាក់នៅក្នុងវិទ្យាល័យដើម្បីជម្រះនូវមន្ទិលចំពោះការពន្យារពេលក្នុងការរៀបការអស់រយៈពេលជាច្រើនឆ្នាំដោយមានរឿងចម្រូងចម្រាស់ជាមួយនឹងគូរដណ្តឹងរបស់ព្រះនាង។
ម្ចាស់ក្សត្រីដែលមានព្រះជន្ម២៩វស្សាដែលជាព្រះរាជជិនិតា(ចៅស្រី)របស់ព្រះចៅអធិរាជ Akihito បានភ្ជាប់ពាក្យជាមួយមិត្តរួមថ្នាក់នៅក្នុងវិទ្យាល័យគឺលោក Kel Komuro. នៅក្នុងឆ្នាំ២០១៧។ ប៉ុន្តែច្រើនឆ្នាំបន្ទាប់មកគូរអនាគតនៃស្វាមីភរិយាទាំង២អង្គ/នាក់បានពន្យារពេលនៃការរៀបអាពាហ៍ពិពាហ៍មង្គលការដោយបាននិយាយថា ពួកគេមានគំនិតមួយជាបន្ទាប់មកទៀតថាដូចជាប្រញ៉ាប់ប្រញ៉ាល់ពេកដោយត្រូវការពេលវរលាបន្ថែមទៀតដើម្បីរៀបផែនការនៃអនាគតរបស់ពួកគេជាមួយគ្នា។ ប្រភពពីព្រះបរមរាជវាំងបានប្រាប់ CNN ពីការផ្អាកនោះថាមកពីការរៀបចំមិនទាន់ហើយ។
នៅក្រោមច្បាប់ជប៉ុនដែលមានរយៈរាប់សតវត្សរ៍មកនោះការរៀបអាពាហ៍ពិពាហ៍រវាងរាជវង្សានុវង្សនិងរាស្ត្រតម្រូវឲ្យម្ចាស់ក្សត្រី Mako លាលែងចេញពីពូជពង្សក្សត្រជាមុនសិន។ សមាជិករាជវង្សានុវង្សដែលមានបំណងចាកចេញពូជក្សត្រត្រូវមានកាតព្វកិច្ចបង់ប្រាក់ក្នុងថ្លៃចាកចេញតែទោះជាយ៉ាងណារដ្ឋាភិបាលបានយល់ព្រមចំពោះការបញ្ឍប់របស់ម្ចាស់ក្សត្រីដែលនឹងត្រូវបង់ប្រាក់ចំនួន ១៥០លានយ៉េនដែលស្មើនឹង១,៣៥លានដុល្លារអាមេរិកក្នងការចាកចេញពីរាជវង្សានុវង្សមករៀបការជាមួយកូនរាស្រ្តនេះ។
NHK ទូរទស្សន៍ជប៉ុនបានឲ្យដឹងថាកាលបរិច្ឆេទនៃអាពាហ៍ពិពាហ៍នឹងប្រកាសនៅខែតុលាព្រមទាំងបានបញ្ជាក់ឲ្យដឹងទៀតថាគូរស្នេហ៍ទាំង២អង្គ/នាក់នឹងទៅរស់នៅសហរដ្ឋអាមេរិក។