ប្រធានបទរវាងលោកជីដេវីតនិងវណ្ណដាក្លាយជា Top Trend មួយហើយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលមហាជនជាច្រើនបុគ្គលសាធារណៈមួយចំនួន និងផេក Troll ធំៗខ្លះៗផងដែរលើកមកជជែកវែកញែកជាហូរហែ។ ឃើញថាបន្ទាប់ពីចាប់ផ្តើមមានការផ្ទុះសង្គ្រាម Diss Track មួយនេះហើយ ដោយមានរឹសគល់ទាំងអស់ផ្តើមឡើងបកស្រាយនៅក្នុងបទចំរៀង "JO 2" របស់លោកវណ្ណដាផ្ទាល់។
រឿងហេតុ និងការពិតចាស់ៗត្រូវបានគាស់កកាយទាំងអស់ធ្វើអោយមហាជននាំគ្នាចាប់ផ្តើមវិភាគ និងការពារអាយដលរបស់ខ្លួន។ លោកវណ្ណដាបានទំលាយឡើងនៅលើគណនី Instagram របស់លោកថា បទចំរៀង "JO 2" របស់លោកត្រូវបានសមាជិកក្នុងក្រុមរបស់ខ្លួនលក់ក្បាលទៅអោយអ្នកដទៃទើបមានការចែកចាយបែកធ្លាយបទចម្រៀងមុនថ្ងៃកំណត់ ហើយបទចំរៀងមួយនោះក៏ត្រូវលោកជីដេវីតលួចយកប៉ារ៉ូលដែល Leaked ចេញមកលេងសើចលែបខាយអោយលោកវណ្ណដាវិញ និងធ្វើអាល់ប៊ុមក្នុងបំណងឌឺដងទៅកាន់លោកដែលហាក់ដូចជាមានរឿងរ៉ាវពាក់ព័ន្ធថាបទចំរៀង "JO 2" របស់លោកវណ្ណដាមានបំណង Diss Track លោកជីដេវីតហើយ ទើបលោកជីដេវីតដែលបានស្តាប់មុនដឹងហើយខឹងទើបធ្វើអាល់ប៊ុម Disstrack លោកវណ្ណដាបានមុន។
យ៉ាងណាផងដែរម្តងនេះលោកវណ្ណដាលេងធ្ងន់បន្តិច ជះពាក្យសំដីខ្លាំងៗនិងត្រង់ៗថាអោយលោកជីដេវីតនៅក្នុងបទចម្រៀង ទើបធ្វើអោយអ្នកគាំទ្រលោកជីដេវីតចេញមុខការពារជាច្រើនផងដែរ។ ដោយមានបុគ្គលសាធារណៈម្នាក់ជា Make Up Artist របស់លោកជីដេវីតផ្ទាល់ ដែលមានឈ្មោះថា Skyler ploy បានផ្ទុះកំហឹងចែករំលែក Status មួយភ្លាមៗវាយប្រហារទៅកាន់លោកវណ្ណដាថា "អត់លុយធ្វើ Concert ខ្លួនឯងមកខឹងគេ" ធ្វើអោយអ្នកគាំទ្រលោកវណ្ណដាខឹងសម្បារផ្តឺផ្តងទៅកាន់លោកវិញមិនចាញ់គ្នាថា បើលោកវណ្ណដាអត់លុយខនសឺតកន្លងមករបស់លោកវណ្ណដាគឺជាការហែលកឋិនមែន? រឿងរ៉ាវទំនាស់នៅតែបន្តមិនមានចប់មិនមានហើយឡើយបន្តទៅទៀតនឹងទៅជាយ៉ាងណាមានតែត្រូវរង់ចាំមើលសភាពការណ៍នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះទៀតទេ។