Alzajeera-
ប្រធានាធិបតីវេណេហ៊្សុយអែលឡា Nicolas Maduro បានបណ្តេញចេញសមាជិកនៃសហគមន៍អឺរ៉ុបដែលបានទៅបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ការ ការបោះឆ្នោតកាលពីសប្តាហ៍មុនថាជាចារកម្ម។ ការថ្កោលទោសរបស់ Maduro បានលេចចេញមកកាលពីថ្ងៃអាទិត្រ បន្ទាបពីអ្នកសង្កេតការណ៍បាននិយាយថាការបោះឆ្នោត ដែលគណបក្សប្រឆាំងបានចូលរួមជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ មានភាពល្អប្រសើរជាងឆ្នាំមុនៗ។
ទោះជាយ៉ាងណាក៏ដោយពួកគេបានលើកឡើងពីការព្រួយបារម្ភចពោះការហាមឃាត់ដោយខុសច្បាប់ចំពោះបេក្ខជនដោយហេតុផលរដ្ឋបាល ពន្យារពេលក្នុងការបើកការិយាល័យបោះឆ្នោត និងការអនុញ្ញាតិឲ្យប្រើធនធានរបស់រដ្ឋក្នុងយុទ្ធនារការឃោសនា។ Maduro ដែលគ្រប់គ្រងគណបក្សសង្គមនិយមបានប្រមូលសម្លេងបានយ៉ាងច្រើននៅតាមខេត្តនិងទីក្រុង បាននិយាយថា “អ្នកសង្កេតការណ៍អឺរ៉ុបបានស្វះស្វែងរកមធ្យោបាយធ្វើឲ្យមានភាពល្អក់កករដល់ដំណើរការបោះឆ្នោត តែពួកគេមិនអាច”។
“ជាគណប្រតិភូចារកម្ម” ពួកគេមិនមែនជាអ្នកសង្កេតការណ៍បោះឆ្នោតទេ ដើរត្រាច់ចរដោយសេរីនៅក្នុងប្រទេស ស៊ើបការណ៍ពីសង្គម សេដ្ឋកិច្ចនិងជីវិតនយោបាយ” Maduro បាននិយាយនៅក្នុងសុន្ទរកថាដែលគេចាក់ផ្សាយនៅក្នុងទូរទស្សន៍រដ្ឋ ដោយបានបន្ថែមថាការបោះឆ្នោតមានសោភ័ណភាពល្អឥតខ្ចោះ ។បេសកកម្មនៃអ្នកសង្កេតការណ៍បោះឆ្នោតមិនទាន់ឆ្លើយតបភ្លាមៗទៅនឹងអំណះអំណាងនោះនៅឡើយទេ។
ការធ្វើសម្បទានបានលេចចេញមកពីការជំរុញយ៉ាងខ្លាំងរបស់ Maduro ដែលជាប្រធានាធិបតីទី១ដែលចេញពីការបោះឆ្នោតនៅក្នុងឆ្នាំ២០១៣ ដែលបានផ្គាប់ផ្គុនមហាអំណាចបស្ចឹមប្រទេសក្នុងក្តីសង្ឍឹមថានឹងបានរួចខ្លួនពីការដាក់ទណ្ឌកម្ម ដែលបានកៀបសង្កត់ប្រទេសឲ្យធ្លាក់ចូលទៅក្នុងឱនភាពនៃសេដ្ឋកិច្ចរួចទៅហើយ។ សហរដ្ឋអាមេរិកក៏ជាប្រទេសដែលស្ថិតនៅក្នុងចំណោមប្រទេសជាច្រើនដែលមិនទទួលស្គាល់ភាពជាប្រធានាធិបតីរបស់ Maduro ចាប់តាំងពីមានភាពចម្រូងចម្រាស់ក្នុងការបោះជាសកលនាឆ្នាំ២០១៨ ដែលមេដឹកនាំគណបក្សប្រឆាំង Juan Guaido បានអះអាងថាលោកជាអ្នកឈ្នះការបោះឆ្នោត។
ក្រុមអ្នកសង្កេតការណ៍ដែលជាសមាជិកសហគមន៍អឺរ៉ុប នឹងបង្ហាញនូវរបាយការណ៍ពេញលេញពីការបោះឆ្នោតក្នុងរយៈពេល២ខែ ។បេក្ខជនគណបក្សប្រឆាំងត្រូវបានគេមើលឃើញថាបានទទួលជោគជ័យតិចតួចនៅក្នុងការបោះឆ្នោតថ្មីៗនេះ ដោយបានទទួលតែ៣កៅអីក្នុងតំណែងអភិបាលខេត្តចំនួន២៣កៅអី និងតំណែងចៅហ្វាយស្រុកតែ១១៧ ដែលគណបក្សគ្រប់គ្រងអំណាចបានទទួល២១០កៅអី។