Politico- Paris
លោកប្រធានាធិបតីបារាំង Emmanuel Macron បានថ្កោលទោសសង្រ្គាមដ៏ថោកទាបរបស់ Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែនិយាយថាលោកនឹងរក្សានូវការបើកចំហរនៃទំនាក់ទំនងជាមួយនឹងប្រធានាធិបតីរុស្សី ក្នុងការព្យាយាមដើម្បីអន្ទងលោកឲ្យបញ្ឈប់នូវការវាយប្រហារយោធាដ៏មរណៈនេះ។ "វាជារឿងតែម្នាក់ឯងតាមរបៀប ដែលត្រូវពិភាក្សាគ្នា ដោយការមិនគោរពពាក្យសំដីរបស់ខ្លួន លោកប្រធានាធិបតីបានជ្រើសរើសយកផ្លូវសង្រ្គាម" លោកប្រធានាធិបតីបារាំងបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីល្ងាចថ្ងៃពុធ។
និយាយទៅកាន់អ្នកស្តាប់នៅក្នុងស្រុក Macron បានផ្តល់ជាចំណុចដែលប្រឆាំងទៅនឹងការនិទានខុសរបស់ Putin អំពីសង្រ្គាមដែលកំពុងមានសកម្មភាពទប់ទល់ប្រឆាំងទៅនឹងការពង្រីករបស់ NATO ឆ្ពោះមកទិសខាងកើត។ "សង្រ្គាមនេះមិនមែនជាទំនាស់រវាង NATO និងលោកខាងលិចតែម្ខាងទេ តែរុស្សីក៏ជាភាគីទំនាស់ដែរ មិនមានកងទ័ព NATO ឬក៏មូលដ្ឋាននៅក្នុងអ៊ុយក្រែនទេ" នេះគឺជារឿងភូតកុហក Macron និយាយ។ "រុស្សីមិនត្រូវបានគេឈ្លានពានទេ តែរុស្សីគឺជាអ្នកឈ្លានពាន"។
គូរប្រជែងជាច្រើនរបស់ Macron នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីមុនខែមេសារហូតមកទល់ពេលនេះ បានជំទាស់ថាលោក Putin មានលក្ខណៈស្របច្បាប់នៅក្នុងការគិតរបស់គាត់ អំពីសន្តិសុខរបស់រុស្សី។ ក្នុងការវាយប្រហារទៅលើការឃោនាដែលថា មិនអាចទទួលយកបានរបស់ Putin, Macron បាននិយាយផងដែរថា សង្រ្គាមមិនមែនជាការប្រឆាំងទៅនឹង Nazis និយមទេ វាជាការភូតកុហក ហើយវាជាការចាក់ដោតទៅចំពោះប្រវត្តិសាស្រ្តនៃរុស្សីនិង អ៊ុយក្រែន, និងចំពោះដូនតារបស់យើងដែលបានប្រយុទ្ធកៀកស្មាគ្នាប្រឆាំងនឹងពួក Nazis ។
ខណៈដែលធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើទង្វើររបស់ Putin ប្រធានាធិបតីបារាំងបាននិយាយថា លោកនឹងរក្សានូវការបើកចំហរទំនាក់ទំនងតាមទូរស័ព្ទជាមួយវិមានក្រឺមឡាំងក្នុងការខំប្រឹងប្រែងបញ្ឈប់ការរីករាលដាលនៃទំនាស់។ "ខ្ញុំជ្រើសរើសយកការធ្វើទំនាក់ទំនងយ៉ាងច្រើនបំផុត ដែលអាចធ្វើទៅបាននិងតាមសេចក្តីត្រូវការជាមួយលោកប្រធានាធិបតី Vladimir Putin ក្នុងការព្យាយាមបញ្ចុះបញ្ចូលលោកឲ្យដាក់ដៃចុះ និងកុំឲ្យទំនាស់កាន់តែរីរាលដាលកាន់តែធំ"៕