France24-
ផ្លូវការទូតជាចុងក្រោយរបស់Macronបានលេចចេញមក នៅពេលដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអំពានាវឲ្យសម្ព័ន្ធមិត្តលោកខាងលិចបញ្ឍប់នូវនយោបាយយកចិត្តយកថ្លើមចំពោះទីក្រុងមូស្គូ។ បន្ទាប់ពីការជួបប្រជុំកាលពីថ្ងៃទី៧ខែកុម្ភះរវាងMacronនិង Putinនៅទីក្រុងមូស្គូ ,ការសន្ទនាកាលពីថ្ងៃអាទិត្យរវាងមេដឹកនាំទាំង២ បង្កើតឲ្យមានលទ្ធភាពជាចុងក្រោយនិងការខិតខំជាចាំបាច់ដើម្បីបញ្ចៀសនូវទំនាស់ដ៏ធំក្នុងអ៊ុយក្រែន”ដោយយោលទៅតាមវិមានប្រធានាធិបតី Elysse។
ពេញមួយសប្តាហ៍, ជនស៊ីវិលត្រូវបានគេជំលៀសចេញពីតបន់ជួរមុខនៃសមរភូមិ ដែលទីក្រុង Kyiv បាននិយាយកាលពីថ្ងៃសៅរ៍ទាហ៊ានរបស់ខ្លួន២នាក់បានស្លាប់នៅក្នុងការប្រយុទ្ធ នេះគឺជាការស្លាប់លើកទី១នៅក្នុងទំនាស់ច្រើនជាង១ខែ។ វិមានក្រឹមឡាំងបានទទូចថាគេគ្មានផែនការក្នុងការវាយប្រហារទេ ប៉ុន្តែគេបានបាញ់សាកល្បងមីស៊ីលដែលមានសមត្ថភាពប្រើក្បាលនុយគ្លេអ៊ែរកាលពីថ្ងៃសៅរ៍ ដែលទទួលបានលទ្ធផលតិចតួចក្នុងការបញ្ចៀសភាពតានតឹង។
“រាល់ការចង្អុលបង្ហាញ បានចង្អុលបង្ហាញថា រុស្សីបានរៀបចំផែនការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ុយក្រែន” ប្រធាន NATO Jens Stoltenberg បាននិយាយ។ មន្ត្រីអាមេរិកនិងអឺរ៉ុបបាននិយាយថាគេជឿថាទីក្រុងមូស្គូកំពុងតែប៉ុនប៉ងបង្កើតនូវលេសដើម្បីវាយប្រហារដោយមានប្រព័ន្ធផ្ស័ពផ្សាយកូនអុកដែលផ្សាយព័ត៌មានមិនពិតអំពីអំពើហឹង្សារនៅក្នុងតំបន់ឧទ្ទាមកាន់កាប់នៅភាគខាងកើតអ៊ុយក្រែន។” អ្នកស្រុកនៅក្នុង Donetsk បានរាយការណ៍ពីភាពស្ងប់ស្ងាត់ ទោះបីជារុស្សីបានអះអាងថាមានរថយន្តដាក់គ្រាប់បែកផ្ទុះ” អ្នកនាំពាក្យក្រសួងការបរទេស NES Price បាននិយាយ។
និយាយទៅកាន់ Macron កាលពីថ្ងៃសៅរ៍,Zelensky បាននិយាយថាលោកនឹងមិនមិនឆ្លើយតបទៅនឹងការបង្ករហេតុរបស់រុស្សីទេ ,បើយោលទៅតាម Elysse។ ប៉ុន្តែនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំសន្តិសុខនៅមុយនិច លោកបានថ្កោលទោសផងដែរនូវនយោបាយយកចិត្តយកថ្លើមរុស្សី។” អស់រយៈពេល៨ឆ្នាំហើយដែលអ៊ុយក្រែនបានទ្រាំទ្រជាមួយបច្ចាមិត្តដ៏ធំជាងគេនៅក្នុងពិភពលោក” លោកនិយាយ។ លោកបានអំពាវនាវឲ្យមានភាពច្បាស់លាស់និងការកំណត់ពេលវេលាដែលអាចធ្វើទៅបាន ដើម្បីឲ្យអ៊ុយក្រែនបានចូលជាសមាជិករបស់NATO។