Politico-Paris
លោកប្រធានាធិបតេយ្យបារាំង Emmanuel Macron មានសុទ្ទិដ្ធិនិយមថាលោកអាចធានានឹងបន្ធូរនូវបរិយាកាសក្នុងអ៊ុយក្រែនពេលដែលលោកធ្វើដំណើរទៅកាន់ទីក្រុងមូស្គូដើម្បីជួបជាមួយលោកប្រធានាធិបតី Vladimir Putin នៅថ្ងៃច័ន្ទ ប៉ុន្តែបានពន្លយពាក្យថា បស្ចឹមប្រទេសត្រូវតែធ្វើសម្បទានឲ្យវិមានក្រឹមឡាំង។ ការបញ្ចេញសាច់ដុំដោយអះអាងជាមុននូវការសម្របសម្រួលវានឹងប្រកាសភាពអាសន្នក្នុងចំណោមអ្នកដែលមានការគាំទ្រចំពោះភាពល្មោភសង្រ្គាមជាមួយរុស្សី ជាពិសេសអឺរ៉ុបកណ្តាលនិងខាងកើតដែលភ័យខ្លាចការឈ្លានពានរបស់រុស្សី។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែតប្រចាំសប្តាហ៍ Journal du dimanche មុនពេលការចាកចេញដំណើររបស់លោក Macron មិនត្រឹមតែបង្ហាញនូវការភ័យខ្លាចអំពីមហិច្ឆិតារយុទ្ធសាស្ត្រដ៏ប្រាកដនិយមរបស់ Putin ក្នុងការកាន់កាប់អ៊ុយក្រែន ប៉ុន្តែបានបញ្ចេញនូវទស្សនៈគាំទ្រចំពោះរុស្សីដោយនិយាយថា លោកយល់អំពីសេចក្តីត្រូវការរបស់ទីក្រុងមូស្គូដើម្បីការពារនូវផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ "កំរិតនៃការជជែកគ្នាដែលយើងនឹងត្រូវធ្វើជាមួយរុស្សីនិងការធ្វើទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូវាទំនងជាការពារនូវប្រតិបត្តិការយោធាមិនអោយកើតមានឡើងបាន បន្ទាប់មកយើងនឹងជជែកគ្នាអំពីការបន្ធូរបន្ថយភាពតានតឹង" លោកប្រាប់ JDD។
“ខ្ញុំតែងតែធ្វើសន្ទនាជាមួយស៊ីជម្រៅជាមួយលោកប្រធានធិបតី PUTIN ហើយការទទួលខុសត្រូវរបស់យើងគឺស្ថាបនាដំណោះស្រាយជាប្រវត្តិសាស្រ្ត”។ Putinបានប្រមូលផ្តុំកងទ័ពប្រហែលជា១៣០,០០០នាក់នៅតាមព្រំប្រទល់អ៊ុយក្រែនក្នុងទឹកដីរុស្សីនិងបែលឡារុស ដែលនាំឲ្យមានការព្រួយបារម្ភនៃការឈ្លានពានដែលអាចកើតមានឡើង។ "ទោះបីជាយ៉ាងណា Macron បានទាញយកទឡ្ហីករណ៍ថា ការលុកលុយមិនមែនជាគោលបំណងរបស់ Putin ទេ" គោលបំណងនៃភូមិសាស្ត្រនយោបាយរបស់រុស្សីក្នុងពេលបច្ចុប្បន្នមិនមែន អ៊ុយក្រែនទេ ប៉ុន្តែគឺចង់ធ្វើឲ្យច្បាស់លាស់នូវបទបញ្ញត្តិនៃការរួមរស់នៅជាមួយគ្នាជាមួយ NATO និង EU។
Macron បានបន្ថែមទៀតថា រុស្សីមានសិទ្ធដើម្បីស្វែងរកនូវការចរចារដើម្បី៎យមានការធានានូវសន្តិសុខ សន្តិសុខជាតិនិងអធិបតេយ្យភាពរបស់អ៊ុយក្រែន ឬរដ្ឋអឺរ៉ុបផ្សេងទៀតមិនមែនអាស្រ័យទៅលើការសម្របសម្រួលនោះទេ ខណៈដែលវាក៏ជារឿងស្របច្បាប់ផងដែរសំរាប់រូស្សីដើម្បីចោទជាសំណួរនៃសន្តិសុខរបស់ខ្លួន។