BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Macron ផ្តួលបេក្ខជនស្តាំនិយមជ្រុល Le Pen អះអាងថានឹងមានការផ្លាស់ប្តូរ

ថ្ងៃចន្ទ, 25 ខែមេសា 2022 13:23  គុន ច័ន្ទរដ្ឋា

2022-04-25 13.20.21 (1)

Europe-

Emmanuel Macron បានយកជ័យជំនះលើបេក្ខជនប្រធានាធិបតីស្ត្តាំនិយម Marine Le Pen បានដោយស្រួលកាលពីថ្ងៃអាទិត្យ បំបាត់ចោលនូវការរញ្ជួយផែនដីនៃនយោបាយសំរាប់អឺរ៉ុប ប៉ុន្តែបានទទួលស្គាល់នូវភាពមិនទាន់ស្កប់ចិត្តនៅក្នុងអាណត្តិទី១ របស់លោកនិងបាននិយាយថាលោកនឹងស្វែងរកការធ្វើវិសោធនកម្ម។ អ្នកគាំទ្ររបស់លោក បានផ្ទុះឡើងនូវការសប្បាយរីករាយដែលជាលទ្ធផលបានបង្ហាញនៅលើផ្ទាំងទស្សនីយភាពយក្សដ៏ធំនៅទីលាន Champ de Mars នៅក្បែរ Tour Eiffel។

មេដឹកនាំទាំងឡាយ នៅទីក្រុង Berlin, Brussels, London និងលើសពីនោះទៅទៀត បានស្វាគមន៍នូវការផ្តួលរបស់លោកចំពោះបេក្ខជនអ្នកជាតិនិយម Le Pen ។ ជាមួយនឹងសន្លឹកឆ្នោតចំនួន៩៧% ដែលបានរាប់ Macron បានទទួលជ័យជំនះដ៏រឹងមាំជាមួយនឹងសន្លឹកឆ្នោតចំនួន ៥៨,២% តួរលេខរបស់ក្រសួងមហាផ្ទៃបានបង្ហាញ។ ប៉ុន្តែនៅសុន្ទរកថាដែលបង្ហាញពីជ័យជំនះ លោកបានទទួលស្គាល់ថាភាគច្រើន ដែលបានបោះឆ្នោតឲ្យលោកគឺគ្រាន់តែមិនចង់ឲ្យ Le Pen ចូលមកកាន់អំណាច ហើយលោកបានសន្យាថានឹងដោះស្រាយនូវជីវភាពរបស់ពលរដ្ឋបារាំងជាច្រើនដែលជីវភាពរបស់ពួកគេបានរអិលចុះ។

ភាគច្រើននៃអ្នកបោះឆ្នោតនៅក្នុងប្រទេសនេះបានបោះឲ្យខ្ញុំមិនមែនដោយសារគេគាំទ្រគំនិតរបស់ខ្ញុំ ប៉ុន្តែគឺដើម្បីទប់ស្កាត់ពួកស្តាំនិយមជ្រុល។ "ខ្ញុំចង់ថ្លែងអំណរគុណចំពោះពួកគេ ហើយខ្ញុំដឹងច្បាស់ថាខ្ញុំជំពាក់បំណុលបងប្អូននៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតដែលនឹងមកដល់" លោកបាននិយាយ។ “គ្មានអ្នកណាម្នាក់នៅក្នុងប្រទេសបារាំងនឹងត្រូវបានទុកចោលនោះទេ”លោកបាននិយាយនៅក្នុងសារដែលបានពង្រាយដោយរដ្ឋមន្ត្រីជាន់ខ្ពស់ដែលបានថ្លែងឡើងនៅក្នុងនៅលើស្ថានីយ៍ទូរទស្សន៍បារាំង។

"លោកត្រូវការនៅជិតជាមួយបងប្អូនប្រជាពលរដ្ឋនិងស្តាប់ពួកគេ" អ្នកធ្វើការផ្នែកខាងលក់ អាយុ៥១ឆ្នាំបាននិយាយនៅក្នុងការជួបជុំមួយដើម្បី Macron,ដោយបានបន្ថែមថា លោកត្រូវការយកឈ្នះនូវភាពរឹងរូសនិងភាពទន់ភ្លន់ក្នុងនាមជាអ្នកដឹកនាំដែលប្រកបទៅដោយកិត្យានុភាព ដែល Macron ខ្លួនឯងបានហៅថាជា ផ្កាយព្រឹក។ Le Pen ដែលនៅក្នុងឆាកមួយនៃយុទ្ធនាការ បានតាមពីក្រោយយ៉ាងប្រកិត Macron ដោយខុសគ្នាតែប៉ុន្មានពិន្ទុនៅក្នុងការស្ទាបស្ទង់មតិ បានប្រញ៉ាប់ប្រញ៉ាល់ទទួលស្គាល់នូវការចុះចាញ់ ប៉ុន្តែអ្នកស្រីបានប្តេជ្ញារថានឹងបន្តនូវការប្រយុទ្ធក្នុងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែមិថុនា។

 

 


ថ្ងៃចន្ទ, 25 ខែមេសា 2022 13:23  គុន ច័ន្ទរដ្ឋា