Europe-France
បារាំងនឹងធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៤ខែមេសា នៅក្នុងការបោះឆ្នោតដែលនឹងសម្រេចថាតើ អ្នកនិយមអឺរ៉ុប និយមកណ្តាលលោកប្រធានាធិបតី Emmanuel Macron នឹងរក្សារមុខតំណែងឬក៏ ត្រូវដកចេញពីតំណែងដោយអ្នកនិយមស្តាំ Marine Le Pen ដែលនឹងមានតម្លៃស្មើនឹងការរញ្ជូយផែនដីនៃនយោបាយ។ ការស្ទាបស្ទង់មតិក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានផ្តល់ឲ្យ Macron នូវភាពរឹងមាំនឹងដឹកមុខបន្តិចបន្តួច ខណៈដែលអ្នកវិភាគបាននិយាយថា Le Pen ទោះបីជាការប្រឹងប្រែងរបស់លោកស្រីដើម្បីបន្ទន់នូវរូបភាពនិងបន្ថយសម្លេងនៃគោលនយោបាយគណបក្សនយោបាយប្រមូលផ្តុំជាតិ នៅតែមិនអាចអូសទាញសម្លេងបានច្រើន។
ប៉ុន្តែជ័យជំនះដែលជាការភ្ញាក់ផ្អើលមួយរបស់លោកស្រីក៏មិនអាចបដិសេធចោលបានទាំងស្រុងនោះដែរ ជាពិសេសចំពោះអ្នកបោះឆ្នោតដែលមិនទាន់បានសម្រេចចិត្តឬក៏មិនទាន់ប្រាកដថាតើគេត្រូវចេញទៅបោះឆ្នោតប្រធានាធិបតីនៅជុំទី២នេះដែរឬទេ?។ ជាមួយនឹងការបង្ហាញនូវការបោះឆ្នោតចំពោះបេក្ខជនដែលមិនអាចនឹងរាប់បញ្ចូលដែលគ្មានការគាំទ្រគ្រប់គ្រាន់ ដែលភាគច្រើនវាអាស្រ័យទៅលើហ្វូងមនុស្សដែលចេញទៅបោះឆ្នោតដែលកំពុងតែថ្លឹងថ្លែងនិងមានការអន្ទះអន្ទែងអំពីការពាក់ព័ន្ធទៅនឹងបេក្ខភាពនៃក្រុមនិយមស្តាំជាមួយនឹង Macron ។
បើសិនជាលោកស្រី Le Pen ឈ្នះវានឹងទំនងជាការឈ្នះដែលមានន័យដូចគ្នាទៅនឹងការក្រឡាប់ចាក់និងភាពតក់ស្លុតនៃនយោបាយដូចប្រជាជនអង់គ្លេសដែលបានបោះឆ្នោតចេញពីអឺរ៉ុបឬការប្រជាជនអាមេរិកបានបោះឆ្នោតឲ្យ Donald Trump ក្នុងឆ្នាំ២០១៦អញ្ចឹង។ មណ្ឌលបោះឆ្នោតនឹងចាប់ផ្តើមបើកនៅម៉ោង៨ព្រឹក (O600GTM) និងបិទនៅម៉ោង៨ល្ងាច (18,00GTM) ការចាប់ផ្តើមរាប់សន្លឹកឆ្នោតនឹងចាប់ផ្តើមធ្វើយ៉ាងឆាប់រហ័សបន្ទាប់ពីមណ្ឌលបោះឆ្នោតបានបិទ។
“ពួកគេម្នាក់ៗមានចំណុចខ្សោយមួយធំដូចគ្នា” Bernard Sanandaj បាននិយាយ “ Emmanuel Macron ត្រូវបានគេពិចារណារថាព្រហើន ច្រើនជាង១ ក្នុងចំណោមអ្នកបោះឆ្នោត២នាក់រីឯ Lepen ត្រូវបានគេគិតថាជាមនុស្សដែលខ្លាចក្នុងចំណោមពាក់កណ្តាលនៃពួកគេ។ Macron ដែលមានអាយុ៤៤ឆ្នាំ និងជាអ្នកឈ្នះក្នុងការប្រកួតស្រដៀងគ្នាកាលពី៥ឆ្នាំមុន បានព្រមានអំពីសង្រ្គាមស៊ីវិលបើសិនជា Le Pen ឈ្នះ ដែលមានគោលនយោបាយរួមបញ្ចូលក្នុងកាឬហាមប្រាមមិនឲ្យពាក់មួកកាតិបនៅក្នុងទីសាធារណៈចំពោះជនជាតិមូស្លីម។