AP-
លោកប្រធានាធិបតី Macro ស្ថិតនៅក្នុងជំហរយ៉ាងខ្ពស់ត្រដែតក្នុងការឈ្នះនៅការបោះឆ្នោតម្តងទៀតនៅថ្ងៃអាទិត្យ នៅក្នុងការបោះឆ្នោតនៅជុំទី២នៃប្រធានាធិបតីនៅប្រទេសបារាំង។ ការនាំមុខរបស់លោកចំពោះគូរប្រជែងដែលនិយមស្តាំជ្រុល Marine Le Pen វាអាស្រ័យនៅលើភាពមិនច្បាស់លាស់ដ៏ធំមួយ គឺអ្នកបោះឆ្នោតដែលសំរេចចិត្តថាមិនចេញទៅបោះឆ្នោត។ ជ័យជំនះមួយនៅថ្ងៃអាទិត្យនៃការបោះឆ្នោតនៅជុំទី២ នឹងធ្វើឲ្យ Macron ក្លាយទៅជាប្រធានាធិបតីបារាំងទី១ក្នុងរយៈពេល២០ឆ្នាំដែលឈ្នះការបោះឆ្នោតនៅក្នុងអាណត្តិទី២។
កាស្ទាបស្ទង់មតិទាំងអស់ក្នុងរយៈពេលប៉ុន្មនាថ្ងៃថ្មីៗនេះ បានរួមប្រសព្វគ្នានូវជោគជ័យសំរាប់បុរសដែលមានអាយុ៤៤ឆ្នាំដែលជាអ្នកនិយមអឺរ៉ុបកណ្តាលមួយ គំលាតរវាងគូរប្រជែងរបស់លោកហាក់ដូចជាមិនទាន់មានភាពច្បាស់លាស់ ដោយមានគម្លាតពី៦ទៅ១៥% បើយោលទៅតាមការស្ទាបស្ទង់មតិ។ ការស្ទាប់ស្ទង់មតិបានព្យារណ៍ផងដែរថានូវលទ្ធភាពមួយដែលតួលេខមានកំណត់ត្រាខ្ពស់ចំពោះអ្នកបោះឆ្នោតដែលមិនគូសឬក៏នៅផ្ទះ និងមិនបោះឆ្នោតទាល់តែសោះនៅក្នុងជុំទី២។
ការបោះឆ្នោតនៅជុំទី១កាលពីថ្ងៃទី១០ ខែមេសា បានជំរុះចោលនូវបេក្ខជនប្រធានាធិបតីចំនួន១០រូប អ្នកដែលនឹងក្លាយទៅជាមេដឹកនាំបារាំងលើកក្រោយ វានឹងអាស្រ័យទៅលើតើប្រជាពលរដ្ឋប្រភេទណាដែលនឹងគាំទ្របេក្ខជននៅក្នុងថ្ងៃអាទិត្យនេះ។ បញ្ហាវាជារឿងដ៏លំបាកមួយ ជាពិសេសសំរាប់អ្នកបោះឆ្នោតដែលនិយមឆ្វេង ដែលមិនចូលចិត្ត Macron ប៉ុន្តែមិនចង់ឃើញ Le Pen នៅក្នុងអំណាចផងដែរ។ អាណត្តិទី២ សំរាប់ Macron វាអាស្រ័យទៅលើផ្នែកនៃការផ្លាស់ប្តូររបស់ពួកគេ ដែលនឹងជំរុញឲ្យមេដឹកនាំបារាំងដើម្បីធ្វើការអំពាវនាវចំពោះអ្នកបោះឆ្នោតដែលនិយមឆ្វេងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
“គិតអំពីអ្វីដែលជនជាតិអង់គ្លេសធ្លាប់បាននិយាយប៉ុន្មានម៉ោងមុនពេលដែលអង់គ្លេសសំរេចចិត្តចេញពីអឺរ៉ុប (Brexit) ឬក៏ជនជាតិអាមេរិកមុនពេលដែលការបោះឆ្នោតរបស់ Trump បានកើតឡើង” ខ្ញុំនឹងមិនទៅបោះឆ្នោតទេ? តើវានឹងមានអ្វីកើតឡើង? ខ្ញុំអាចប្រាប់អ្នកបានថា ពួកគេមានការស្តាយក្រោយនៅថ្ងៃបន្ទាប់ Macron បានព្រមាននៅក្នុងសប្តាហ៍នេះតាមទូរទស្សន៍បារាំង ប៉ុស្ត៍លេខ៥។ "ដូច្នេះ បើសិនជាអ្នកចង់ជៀសវាងធ្វើការជ្រើសរើសដោយមិនបាច់គិតសំរាប់ខ្លួនឯងផ្ទាល់" លោកបានជំរុញអ្នកបោះឆ្នោតបារាំងដែលមានការស្ទាក់ស្ទើរ៕