Paris-AP-
ប្រធានាធិបតីដែលនៅក្នុងតំណែង Macron នឹងប្រឈមបេក្ខជនជាតិនិយមដែលនិយមស្តាំជ្រុល Marine Le Pen នៅក្នុងការបោះឆ្នោជុំទី២ ដែលជាជុំអ្នកឈ្នះយកទាំងអស់សំរាប់ដំណែងប្រធានាធិបតីបារាំង បន្ទាប់ពីអ្នកទាំង២បានឈានទៅមុខគេកាលពីថ្ងៃអាទិត្យនៅក្នុងការបោះឆ្នោតក្នុងប្រទេសនៅជុំទី១ ដែលនឹងរៀចំឲ្យមានការប្រកួតទល់មុខគ្នា ក្នុងការប្រឆាំងទៅនឹងទស្សនៈសំរាប់ប្រទេសបារាំង។ ប៉ុន្តែចាប់តាំងពី Macron ឈ្នះការប្រកួតជាចុងក្រោយនៅឆ្នាំ២០១៧ភ្លូកទឹកភ្លីកដីហើយក្លាយទៅជាប្រធានាធិបតីបារាំងដ៏ក្មេងជាងគេ លទ្ធផលនៅពេលនេះដូចគ្នាហាក់ដូចជានៅឆ្ងាយពីការធានាថាលោកលោកនឺងឈ្នះនៅជុំទី២ទៀត។
Macron បច្ចុប្បន្ននេះដែលមានអាយុ៤៤ឆ្នាំ បានលេចចេញមកនូវការនាំមុខក្នុងការបោះឆ្នោតនៅជុំទី១កាលពីថ្ងៃអាទិត្យ ប៉ុន្តែដែលជារឿងសំខាន់អ្នកដែលនៅលេខរៀងលំដាប់ទី២នៅក្នុងការបោះឆ្នោតជុំទី២នឹងប្រព្រឹត្តិទៅនៅក្នុង២សប្តាហ៍ទៀតនៃយុទ្ធធានាការរហូតដល់ថ្ងៃទី២៤ខែមេសាជុំទី២ដែលនឹងប្រឈមមុខគ្នាប្រឆាំងទៅនឹងអ្នកនយោបាយស្លាប់រស់ដែលមានអាយុ៥៣ឆ្នាំ។ ជាអ្នកដែលដែលពោរពេញដោយផ្នត់គំនិតនិងការដុសខាត់ អ្នកស្រីបានប៉ុនប៉ងជាលើកទី៣ដើម្បីឲ្យក្លាយទៅជាប្រធានាធិបតីស្រីបារាំងលើកដំបូង អ្នកស្រី Lepen ពានទទួលនូវរង្វាន់ដ៏ស្រស់សង្ហារកាលពីថ្ងៃអាទិត្យនៅក្នុងប្រអប់ឆ្នោតសំរាប់ការប្រឹងប្រែងជាច្រើនឆ្នាំដើម្បីបង្ហាញថាជាអ្នកដែលមានបទពិសោធន៍និងមិនជ្រុលនិយម។
Macron បានចោទប្រកាន់ Le Pen ក្នុងការុញឲ្យមានផ្នត់គំនិតប្រកាន់ពូជសាសន៍ជ្រុលនិយម នយោបាយដែលមានការខ្ទេចខ្ទាំ។ Le Pen ចង់បិទនូវសិទ្ធរបស់ពួកមូស្លីមខ្លះ ដោយបានហាមប្រាមមិនឲ្យពាក់មួកកាតិបនៅទីសាធារណៈ និងកាត់បន្ថយនូវលំហូរចូលនៃពួកអន្តោប្រវេសន្ត៍ពីខាងក្រៅអឺរ៉ុប។ កាលពីថ្ងៃអាទិត្យ លោកស្រីបានសំរេចនូវជោគជ័យនៅជុំទី១ក្នុងការប្រមូលផ្តុំនៃសន្លឹកឆ្នោត ជាមួយនឹងសន្លឹកឆ្នោតច្រើនជាងគេដែលបានរាប់ Macron បានទទួលជាង២៧% និង Le Pen បានទទួល ២៤% មេដឹកនាំដែលនិយមឆ្វេងជ្រុល លោក Jean-Luc Melenchon បានចំណាត់ថ្នាក់លេខ៣ ដែលបានទទួលសម្លេងឆ្នោតតែជិត២២%។
Macron បានទទួលផងដែរនូវការីកចម្រើននៅក្នុងការបង្ហាញនៅជុំទី១នៅក្នុងឆ្នាំ២០១៧ ទោះបីជាប្រធានាធិបតីរបស់លោកបានទទួលនូវត្រូវបានអង្រួនដោយរឿងរ៉ាវជាច្រើនជាបន្តបន្ទាប់ទាំងវិបត្តិនៅក្នុងនិងក្រៅប្រទេស។ ពួកគេរួមបញ្ចូលទាំងសង្រ្គាមរុស្សីនៅអ៊ុយក្រែនដែលគ្របដណ្តប់មកលើការបោះឆ្នោតដែលបានអូសទាញរូបលោកឲ្យបង្វែរខ្លួនចេញពីការបោះឆ្នោត។ ជាមួយនឹងការស្ទាបស្ទង់មតិថាការប្រកួតផ្តាច់ព្រ័តនៅជុំទី២នឹងមានលទ្ធផលប្រកៀកប្រកិត Macron បានចាប់ផ្តើមបញ្ចេញឋាមពលរបស់លោកចាក់ចូលទៅក្នុងសមរភូមិ។