Europe-
ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃសុក្រ បានអំពាវនាវទៅកាន់យុវជននិងអ្នកបោះឆ្នោតដែលនិយមការរីកចំរើននៅក្នុងកាលវិភាគនៃកិច្ចសម្ភាសន៍ចុងក្រោយរបស់លោកមុនថ្ងៃអាទិត្យដែលជាការបោះឆ្នោតជុំទី១ក្នុងការជ្រើសរើសប្រធានាធិបតីខណៈដែលការព្យារណ៍ក្នុងការដឹកមុខរបស់លោកទៅលើបេក្ខជននិយមស្តាំជ្រុល Marine Le. Pen មានការស្រកចុះកាន់តែខ្លាំង។ “នៅពេលដែលយើងត្រូវចេញមកដើម្បីកែតម្រូវនូវឬសគល់នៃអសមភាពនៃសង្គម យើងត្រូវតែចាប់ផ្តើមធ្វើការងារ ប៉ុន្តែយើងកំពុងស្ថិតនៅឆ្ងាយពីជោគជ័យ” លោកបាននិយាយប្រាប់កាសែតអនឡាញ Brut នៅក្នុងកិច្ចសម្ភាសន៍ដ៏វែងមូយ។
នៅសល់ពេលតិចជាង៤៨ម៉ោងមុនពេលដែលការបោះឆ្នោតជុំទី១ចាប់ផ្តើម ការប្រកួតប្រជែងចំពោះតំណែងកំពូលនៅក្នុងតំបន់អឺរ៉ុបដែលមានសេដ្ឋកិច្ចធំទី២បានបង្ហាញហាក់ដូចជានឹងកើតមានម្តងទៀតចំពោះអ្នកផ្តាច់ព្រ័ត២នាក់នៅក្នុងឆ្នាំ២០១៧។ ប៉ុន្តែខណៈដែល Macron ស្ថិតនៅក្នុងការដឹកមុខតែបន្តិចបន្តួចនៅក្នុងការស្ទាបស្ទង់មតិ ការជាប់ឆ្នោតឡើងវិញរបស់លោកហាក់ដូចជាការឈ្នះមួយដែលសន្និដ្ឋានជាចុងក្រោយនៅថ្ងៃសុក្រ ជាមួយនឹងការហក់ឡើងតាមក្រោយរបស់ Marie Le Pen ក្នុងការស្ទាបស្ទង់មតិ ដែលអ្នកខ្លះថាវាកំហុសបន្តិចបន្តួចនៃការស្ទាបស្ទង់មតិ។
ការស្ទាបស្ទង់មតិកាលពីថ្ងៃសុ្រក បានបង្ហាញនូវគម្លាតដ៏តឹងតែងជាមួយនឹង Le Pen បានបង្ហាញថានឹងឈ្នះ៤៩%នៃការបោះឆ្នោតជុំចុងក្រោយប្រឆាំងទៅនឹងលោកប្រធានាធិបតី ដែលជាកំណត់ត្រាដ៏ប្រពៃបំផុតរបស់លោកស្រី។ ការស្ទាបស្ទង់មតិដែលបានបោះពុម្ភផ្សាយនៅលើវ៉ែបសាយទូរទស្សន៍ BFM បានបង្ហាញថា Macron បានចាញ់២ពិន្ទុធ្លាក់មក៣៦%និង Le Pen បានឈ្នះ២ពិន្ទុ ឡើងមក២៥%។ ជាច្រើនម៉ោងមុនពេលដែលបេក្ខជននិងជំនួយការដែលតម្រូវដោយច្បាប់បោះឆ្នោតបារាំងឲ្យមានការអត់ធ្មត់ក្នុងការធ្វើសេចក្តីថ្លែងការណ៍នយោបាយរហូតដល់ការិយាល័យបោះឆ្នោតបិទរហូតដល់ល្ងាចថ្ងៃអាទិត្យ។
មានសេចក្តីរាយការណ៍មកថាមានការមិនសប្បាយចិត្តក្នុងចំណោមអ្នកគាំទ្រលោក Macron។ "ខ្ញុំគិតថាយើងមិនអីទេ ប៉ុន្តែយើងត្រូវធ្វើការមួយដ៏ខ្លាំង" រដ្ឋមន្ត្រីម្នាក់ដែលនិយាយក្នុងនាមអនាមិកបានប្រាប់ Reuters។ អ្នកធ្វើយុទ្ធនាកាឃោសនាផ្ទៃក្នុង និយាយថា Macron ត្រូវការជាបន្ទាន់ដើម្បីអំពាវនាវទៅកាន់មូលដ្ឋានដ៏ទូលំទូលាយនៃអ្នកបោះឆ្នោតមុនពេលបោះឆ្នោតជុំទី១ ពីព្រោះការដែលធ្លាក់មកលេខ២នៅពីក្រោយ Le Pen នៅថ្ងៃអាទិត្យអាចនឹងផ្តល់ឲ្យលោកស្រីកាន់តែមានការជម្រុញទឹកចិត្តជាខ្លាំងនៅពេលបោះឆ្នោតជុំផ្តាច់ព្រ័ត៕