1. អាមេរិកមិនពេញចិត្តជំហរទ្វេរបស់ Macron ជាមួយចិន និងលោកខាងលិច
កិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រធានាធិបតីបារាំងលោកEmmanuel Macron ក្នុងការស្នើសុំជំនួយពីប្រទេសចិនដើម្បីធ្វើអន្តរាគមន៍ក្នុងសង្គ្រាមរុស្ស៊ីអ៊ុយក្រែនបានបង្កអោយមានផលប៉ះពាល់មួយផ្សេងទៀតកាលពីពេលថ្មីៗនេះ។ ដោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង លោក Lu Shaye បានលើកឡើងថាអតីតរដ្ឋសូវៀតមិនមានអធិបតេយ្យភាពជាប្រទេសឯករាជ្យនោះទេដែលជាសេចក្តីថ្លែងការណ៍មួយធ្វើប៉ះពាល់ដល់ប្រទេសនៅអឺរ៉ុបខាងកើត និងកណ្តាលដែលព្រំដែនត្រូវបានទទួលស្គាល់ដោយអន្តរជាតិ។ កន្លងមកឃើញថារដ្ឋបាលប្រធានាធិបតី Biden បានសម្តែងការខឹងសម្បារជាមួយនឹងលោក Macron ជារឿយៗរួចមកហើយទាក់ទងនឹងជំហររបស់លោកឈានទៅរកប្រទេសចិនជាច្រើនលើក។ ប្រសិនបើនិយាយអំពីសង្រ្គាមនៅអ៊ុយក្រែន មនុស្សដឹងចិត្តគំនិតរបស់រដ្ឋបាលប្រធានាធិបតី Biden បាននិយាយថាសេតវិមានមានការរំខានចិត្តដោយលោក Macron ហាក់ដូចបង្ហាញទំនោរឯករាជ្យ និងអត្តនោម័តលើបញ្ហាការទូតដោយឯកឯងពេកដោយមិនពិគ្រោះជាមួយសម្ព័ន្ធមិត្តទាល់តែសោះ។
2. មាជិកព្រឹទ្ធសភាអាមេរិករិះគន់កិច្ចព្រមព្រៀងប្រេស៊ីល-ចិនបំផ្លាញការដាក់ទណ្ឌកម្មអាមេរិច
លោក Marco Rubio កំពុងនិយាយអំពីភាពគ្រោះថ្នាក់របស់ប្រទេសចិនដោយលោកអះអាងថាសេតវិមានគ្មានសមត្ថភាពក្នុងការដោះស្រាយជាមួយនឹងការគំរាមកំហែងមួយនេះទេ។នៅក្នុងបទសម្ភាសន៍របស់Fox Business Channel ជាមួយនឹង Maria Bartiromo លោកបានលើកឡើងអោយដឹងថា “ក្នុងប្រវត្តិសាស្ត្រពិភពលោកគ្មានប្រទេសណាដែលវិនិយោគលុយលឿនបំផុតទេក្នុងការបំផ្លាញ និងវ៉ាដាច់សហរដ្ឋអាមេរិកនោះទេ។ សហភាពសូវៀតមិនមានលុយនោះទេ។ គ្មាននរណាម្នាក់ផ្សេងទៀតធ្លាប់ធ្វើវាទេ។នេះជាបញ្ហាប្រឈមដ៏ធំបំផុតដែលយើងមិនធ្លាប់ជួបប្រទះ»លោក Rubio និយាយកាលពីយប់ថ្ងៃសុក្រ។ សមាជិកព្រឹទ្ធសភាបានកត់បន្តថា «យើងបាននិយាយអំពីរឿងទាំងនេះអស់ជាច្រើនឆ្នាំមកហើយ ព្រោះរឿងទាំងនេះបានកំពុងអភិវឌ្ឍក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។ ពួកយើងខ្លះដែលបានបម្រើនៅលើ Intel ក៏បានឃើញវាតាំងពីមុនមកម្ល៉េះ។»
3. រដ្ឋបាល់ទិចមិនពេញចិត្តចិនលើកឡើងអំពីអធិបតេយ្យភាពអ៊ុយក្រែន
រឿងអាស្រូវមួយបានផ្ទុះឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំង នៅទីក្រុងប៉ារីស បានចោទសួរអំពីអធិបតេយ្យភាពរបស់អតីតសាធារណរដ្ឋសូវៀត។ ឡាតវី អេស្តូនី និងលីទុយអានី បានធ្វើការតវ៉ារួមគ្នាមួយនៅឯសុន្ទរកថានាពេលថ្មីៗនេះ ធ្វើឡើងដោយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបារាំង ហើយទាមទារការពន្យល់ពីទីក្រុងប៉េកាំង។ ថ្លែងទៅកាន់ Twitter កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសឡាតវី Edgars Rinkevics បានពណ៌នាការអត្ថាធិប្បាយរបស់លោក Lu ថា "មិនអាចទទួលយកបាន"។ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានកត់សម្គាល់ថា ការលើកឡើងរបស់អ្នកការទូតចិន ជាភស្តុតាងដែលបង្ហាញថា ទីក្រុងប៉េកាំងមិនអាចជឿទុកចិត្តបានក្នុងនាមជាអន្តរគមន៍សន្តិភាពក្នុងជម្លោះអ៊ុយក្រែន។
4. តើក្រុម Wagner កំពុងធ្វើអ្វីនៅស៊ូដង់?
កម្លាំងទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ីត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងពាណិជ្ជកម្មនិងយោធាជាច្រើនជាមួយប្រទេសស៊ូដង់ប៉ុន្តែក្រុមនេះបានបដិសេធការជាប់ពាក់ព័ន្ធណាមួយនៅក្នុងជម្លោះបច្ចុប្បន្ននៅក្នុងប្រទេស។ រតនាគារសហរដ្ឋអាមេរិកបានចោទប្រកាន់ថាក្រុមហ៊ុន M Invest និងMeroe Gold គឺជាអ្នកនាំមុខសម្រាប់សកម្មភាពរបស់ក្រុមហ៊ុន Wagner Group ក្នុងប្រទេសស៊ូដង់ ដែលជាអ្នកផលិតមាសដ៏ធំបំផុតទីបីរបស់អាហ្វ្រិក។ លោក Steven Mnuchin រដ្ឋលេខាធិការក្រសួងរតនាគារជាតិបាននិយាយកាលពីឆ្នាំ ២០២០ ថា"លោក Yevgeniy Prigozhin និងបណ្តាញរបស់លោកកំពុងកេងប្រវ័ញ្ចធនធានធម្មជាតិរបស់ប្រទេសស៊ូដង់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងការរីករាលដាលឥទ្ធិពលអាក្រក់នៅជុំវិញពិភពលោក" ។ ទាំង M Invest និង Meroe ត្រូវបានកំណត់គោលដៅជាពិសេសដោយទណ្ឌកម្មរបស់អាមេរិក។ យោងតាមការស៊ើបអង្កេតដោយCNN មាសត្រូវបានដឹកជញ្ជូនតាមផ្លូវគោកទៅកាន់សាធារណៈរដ្ឋអាហ្រ្វិកកណ្តាល ដែល Wagner ត្រូវបានស្គាល់ឡើងថាជាប្រតិបត្តិការនាំចេញមិនត្រូវបានកត់ត្រានៅក្នុងទិន្នន័យពាណិជ្ជកម្មផ្លូវការរបស់ស៊ូដង់។
5. BRICS នឹងចាប់ផ្តើមរូបិយប័ណ្ណថ្មីដែលគំរាមកំហែងដល់ប្រាក់ដុល្លា
BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលតំណាងឱ្យសេដ្ឋកិច្ចពិភពលោកធំៗចំនួនប្រាំនៅក្នុងសកលលោកខាងត្បូង។ ចាប់ពីការវាយតម្លៃរូបិយប័ណ្ណក្នុងស្រុកបន្ថែមទៀតដើម្បីធ្វើការឆ្ពោះទៅរកការទម្លាក់ប្រាក់ដុល្លាអាមេរិក ប្រទេសទាំងនេះកំពុងរួមគ្នាព្យាយាមផ្លាស់ប្តូរអំណាចពីសកលលោកខាងជើងទៅសកលលោកខាងត្បូង។BRICS ត្រូវបានគេយល់ឃើញដំបូងឡើងថាត្រឹមជាវេទិកាគិតគូរសំរាប់សេដ្ឋកិច្ចនាពេលខាងមុខប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយការផ្តោតរបស់វាបានចាប់ផ្តើមផ្លាស់ប្តូរក្រោយជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ថ្មីៗនេះធនាគារអភិវឌ្ឍន៍ថ្មីរបស់BRICSបានចាប់ផ្តើមផ្តល់ប្រាក់កម្ចីជារូបិយប័ណ្ណក្នុងស្រុកជំនួសឱ្យប្រាក់ដុល្លាអាមេរិក។ នៅពេលនេះវាហាក់ដូចជាប្លុកមួយនេះកំពុងប្រកួតប្រជែងនឹងការគ្រប់គ្រងរបស់ធនាគារពិភពលោក និងIMF ដែលជាអង្គការគាំទ្រឡើងដោយលោកខាងលិច។