BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Macron នឹងទទួលជួបមេដឹកនាំបក្សប្រឆាំង ដើម្បីជជែកគ្នា បន្ទាប់ពីបាត់បង់សម្លេងភាគច្រើន

ថ្ងៃអង្គារ, 21 ខែមិថុនា 2022 18:01  គុន ច័ន្ទរដ្ឋា

photo_2022-06-21_17-44-25

France24hour-

ការពិភាក្សារបស់ Macron ជាមួយមេដឹកនាំប្រឆាំងនឹងចាប់ផ្តើមនៅថ្ងៃអង្គារ៍ ជាមួយ Christian Jacob ដែលជាប្រធានគណបក្សអភិរក្សសាធារណេដ្ឋ ដែលត្រូវបានបដិសេធក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែអាចរាប់បញ្ចូលថា នឹងផ្តល់ឲ្យ Macron នូវសម្លេងភាគច្រើននៅក្នុងសភា។ មេដឹកនាំគណបក្សសង្គមនិយម Oliver’s Faure និងគណបក្សកុម្មុយនិស្ត Fabian Rousseau សមាជិកនៃសម្ព័ន្ធមិត្ត Nupes ដែលនិយមឆ្វេងក៏នឹងជួបជាមួយ Macron ផងដែរ ទោះជាយ៉ាងណាក៏ដោយមេដឹកនាំគណបក្សឆ្វេងនិយម Jean-Luc Melenchon ដែលជាមេដឹកនាំ Nupes មិនមានកាលវិភាគនឹងធ្វើដូច្នេះទេ។

នៅក្នុងការប្រឈមមួយដ៏កម្រ Macron នឹងទទួលជួប Le Pen ដែលជាគូរប្រជែងប្រធានាធិបតីនិងជាមេដឹកនាំគណបក្ស ប្រមូលផ្តុំជាតិស្តាំនិយមជ្រុល។គោលបំណងគឺដើម្បី "កសាងនូវដំណោះស្រាយដើម្បីបំរើពលរដ្ឋបារាំង" នៅក្នុងពេលដែលគ្មានជំរើសផ្សេង ដើម្បីឲ្យមានសម្លេងភាគច្រើននៅក្នុងសភា ចំពោះសម្ព័ន្ធមិត្តដែលគ្រប់គ្រងដោយ Macron មន្ត្រីការិយាល័យប្រធានាធិបតីម្នាក់ដែលនិយាយដោយសុំមិនបញ្ចេញឈ្មោះ។ តំណាងនៃគណបក្សនៅក្នុងសភានឹងត្រូវបានទទួលនៅវិមាន Elysee ដាច់ដោយឡែកពីគ្នានិងដោយរាក់ទាក់។

លទ្ធផលនៃការបោះឆ្នោតក្នុងសភាវាជា រឿងគួរឲ្យតក់ស្លុតសំរាប់លោកប្រធានាធិបតី និងរបៀបវារៈនៃការកែរទម្រង់របស់លោក ដែលបន្សល់ទុកឲ្យក្រុមរបស់លោកស្ថិតនៅក្នុងទិដ្ឋភាពជាប់គាំងផ្នែកនយោបាយ។ ខណៈដែលក្រុមចម្រុះរបស់ Macron នៅតែជាគណបក្សដែលធំជាងគេ បន្ទាប់ពីការបោះឆ្នោតសភាជាតិ គេមានអារម្មណ៍ថា ខ្វះខាតនូវអាសនៈដើម្បីរក្សានូវសម្លេងភាគច្រើនដាច់ខាត ដែលគេធ្លាប់បានទទួលដោយពេញចិត្តពេញថ្លើមកាលពីអាណត្តិ៥ឆ្នាំមុន។កាសែត Liberation ដែលនិយមឆ្វេង បានហៅលទ្ធផលឆ្នោតថា គឺជាការទះមួយកំភ្លៀងចំកណ្តាលមុខ Macron ខណៈដែលកាសែតអភិរក្សនិយម Le Figaro បាននិយាយថា លោកកំពុងតែប្រឈមមុខទៅនឹង “បារាំងដែលមិនអាចគ្រប់គ្រងបាន”។

សម្ព័ន្ធមិត្តរួមរួមគ្នារបស់ Macron បានឈ្នះ២៤៤កៅអី ដែលចំនួនកៅអីដែលត្រូវការ ដើម្បីឲ្យមានសម្លេងភាគច្រើនដាច់ខាតគី២៨៩កៅអី ក្នុងការដែលអ្នកចេញទៅបោះឆ្នោតមានចំនួនតិច និងអ្នកបោះអនុប្បវាទដែលមានអត្រាដល់ទៅ៥៣,៧៧%។ Macron បានជួបជាមួយគូរប្រកួតរបស់ខ្លួនគឺនាយករដ្ឋមន្ត្រី Elisabeth Borne និងជំនួយការជាន់ខ្ពស់២នាក់ អតីតនាយករដ្ឋមន្ត្រី Edouard Philippe និងមេដឹកនាំនិយមកណ្តាល Francois Bayrou ។ ការបោះឆ្នោតត្រូវបានគេមើលឃើញថា NUPES បានក្លាយទៅជាកម្លាំងប្រឆាំងដ៏សំខាន់ដែលមានសម្ព័ន្ធមិត្តរបស់ខ្លួន១៣៧កៅអី បើយោងទៅតាមតួរលេខរបស់ក្រសួងមហាផ្ទៃ៕


ថ្ងៃអង្គារ, 21 ខែមិថុនា 2022 18:01  គុន ច័ន្ទរដ្ឋា