BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានាធិបតីបារាំង Macron បាត់បង់សម្លេងភាគច្រើននៅក្នុងសភា ដែលជារឿងគួរឲ្យភ្ញាក់ផ្អើល

ថ្ងៃចន្ទ, 20 ខែមិថុនា 2022 09:49  គុន ច័ន្ទរដ្ឋា

cae57cdd80f97e0070c21fb6553f736262bfceca (1) (1)

Paris- 

ប្រធានាធិបតីបារាំង Emmanuel Macron កាលពីថ្ងៃច័ន្ទបានបាត់បង់សម្លេងភាគច្រើននៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតដ៏ធំដែលមានសម្លេងកើនឡើងដោយសម្ព័ន្ធមិត្តដែលរៀបចំថ្មីដោយក្រុមនិយមឆ្វេងនិងស្តាំនិយមជ្រុល ដែលជាការបរាជ័យរបស់លោកដ៏ស្រឡាំងកាំងចំពោះផែនការក្នុងការកែរទម្រង់ក្នុងអាណត្តិទី២​ របស់លោក។ លទ្ធផលដែលចេញពីការបោះឆ្នោតជុំទី២ កាលពីថ្ងៃអាទិត្យបានធ្វើឲ្យនយោបាយរបស់បារាំងចូលទៅក្នុងភាពច្របូកច្របល់ និងបង្កើននូវទិដ្ឋភាពជាប់គាំងនៃស្ថាប័ន្រនិតិបញ្ញតិ្ត ឬក៏នាំឲ្យក្រុមចម្រុះជាមួយ Macron បានចូលទៅនៅជាមួយសម្ព័ន្ធមិត្តថ្មី។

Macron ដែលមានអាយុ៤៤ឆ្នាំ ឥឡូវនេះកំពុងតែប្រឈមនឹងហានិភ័យដោយសារបញ្ហានៅក្នុងស្រុក ខណៈដែលលោកបានស្វែងរកដើរតួនាទីដ៏សំខាន់នៅក្នុងការបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែននិងជាសេចក្តីថ្លែងការណ៍គន្លឹះមួយនៅក្នុងសហគមន៍អឺរ៉ុប។ Macron រួមគ្នាជាមួយក្រុមចម្រុះនៅតែជាគណបក្សមួយដ៏ធំនៅក្នុងការបោះឆ្នោតលើកក្រោយនៅក្នុងសភា។ ប៉ុន្តែជាមួយនឹងចំនួន២៤៥កៅអី, បើយោលទៅតាមលទ្ធផលដែលប្រកាសដោយក្រសួងមហាផ្ទៃនៅក្នុងរយៈពេលប៉ុន្មានម៉ោងកាលពីថ្ងៃច័ន្ទ,គឺវានៅមិនទាន់គ្រប់សម្លេងភាគច្រើននៅក្នុងសភាដែលលោកត្រូវការ២៨៩កៅអីលើ៥៧៧នៃសមាជិកសភាទាំងមូល។

“ស្ថានការណ៍បានបង្កើតឲ្យមានហានិភ័យសំរាប់ប្រទេសរបស់យើង ដែលបានផ្តល់ឲ្យមានការប្រកួតប្រជែងដែលយើងត្រូវប្រឈម” នាយករដ្ឋមន្ត្រី Elisabeth Borne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ដោយបានប្តេជ្ញាចិត្តថា “យើងនឹងធ្វើការចាប់តាំងពីថ្ងៃស្អែក ដើម្បីកសាងនូវការងារសម្លេងភាគច្រើន”។ លទ្ធផលឆ្នោតនៅក្នុងសភា បានធ្វើឲ្យមានភាពស្រអាប់យ៉ាងខ្លាំងទៅដល់ជ័យជំនះប្រធានាធិបតីរបស់លោក Macron កាលពីខែមេសា ដែលលោកបានផ្តួលពួកក្រុមនិយមស្តាំនិងបានក្លាយទៅជាប្រធានាធិបតីបារាំងទី១ដែលបានឈ្នះការបោះឆ្នោតអាណត្តិទី២ ក្នុងរយៈពេលជាង២ទសវត្សរ៍។

“នេះជាចំណុចនៃការវិលត្រឡប់នៃរូបភាពរបស់លោកក្នុងការមិនអាចផ្ចាញ់បាន”​​ Bruno Cautres អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលនៃវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រនយោបាយ Po។ ចំណងជើងកាសែត Le Monde Daily នៅលើវ៉ែបសាយរបស់ខ្លួនបានសរសេរថា “ Macron បានប្រឈមទៅនឹងហានិភ័យនៃពិការភាពនយោបាយ” ខណៈដែលកាសែត Le Figaro បាននិយាយថា លទ្ធផលឆ្នោតបានបង្កើតនូវស្រមោលនៃ “អាណត្តិថ្មីដែលមិនទាន់កើតនៅឡើយ”។សមាជិកសភាម្នាក់មកពីគណបក្ស Melenchon លោក Alexis Corbiere  បាននិយាយថាលទ្ធផលឆ្នោតមានន័យថាផែនការរបស់ Macron ក្នុងការតម្លើងអាយុអ្នកត្រូវចូលនិវត្តិន៍ទៅដល់អាយុ៦៥ឆ្នាំ ត្រូវបរាជ័យ”។


ថ្ងៃចន្ទ, 20 ខែមិថុនា 2022 09:49  គុន ច័ន្ទរដ្ឋា