France24-
ថ្លែងក្នុងពេលដែលលោកបានចេញដំណើរពីទីក្រុងប៉ារីស ដើម្បីទៅទស្សនកិច្ចកងទ័ពបារាំងដែលនឹងឆ្ពោះទៅរូម៉ានី ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែន Macron បាននិយាយថា “ប៉ុន្មានខែទៅមុខទៀតនឹងជាពេលវេលាដ៏លំបាក” ។ ប៉ុន្តែលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋគាំទ្រលោកក្នុងនាម "ផលប្រយោជន៍ជាតិជាធំ" និង "ក្នុងន័យរួម"។ ការធ្វើទស្សនកិច្ចរបស់ Macron ក្នុងសប្តាហ៍នេះទៅកាន់ប្រទេសរូម៉ានី និងប្រទេសជិតខាង Moldova ស្ថិតនៅក្នុងភាពមិនល្អផ្នែកនយោបាយនៅក្នុងប្រទេស នៅចំពេលដែលនឹងមានការបោះឆ្នោតជុំទី២នៃការបោះឆ្នោតសភា ដែលសម្លេងភាគច្រើនសំរាប់គណបក្សរបស់លោកស្ថិតនៅក្នុងហារនិភ័យ។
"Emmanuel Macron មានគម្រោងនឹងធ្វើដំណើរទៅក្រៅប្រទេសរយៈពេល៣ថ្ងៃ បន្ទាប់ពីមានយុទ្ធនាការដ៏ស្ពឺកស្រពន់ដោយមានការបដិសេធនូវការពិភាក្សារ លោកមើលឃើញថា ការបោះឆ្នោតនៅជុំទី២គឺជាការងារដែលបានសម្រេច" Jean-Luc Malenchon មេដឹកនាំសម្ព័ន្ធមិត្តដែលនិយមឆ្វេង បានប្រាប់កាសែត ale Parisienne Daily ។ បារាំងបានដាក់ពង្រាយកងទ័ពចំនួយ៥០០នាក់ទៅកាន់រូម៉ានី បន្ទាប់ពីរុស្សីបានឈ្លានពានប្រទេសជិតខាងអ៊ុយក្រែន។ ថ្លែងទៅកាន់ទាហានបារាំងប្រហែល២០០នាក់ នៅឯមូលដ្ឋាន NATO ក្នុងប្រទេសរូម៉ានីកាលពីថ្ងៃអង្គារ៍ Macron បាននិយាយថា ពួកគេជា “មោទនភាពរបស់បារាំង”។
នៅថ្ងៃពុធ Macron នឹងជួបជាមួយលោកប្រធានាធិបតីរូម៉ានី Klaus Lohannis មុនពេលដែលទៅធ្វើទស្សនកិច្ចនៅ Moldova ជាកន្លែងដែលមានការភ័យខ្លាចនូវការឆ្លងរាលដាលពីទំនាស់អ៊ុយក្រែនអាចនឹងឆាបឆេះបន្ត ដោយសារមានឧប្បត្តិហេតុនៅក្នុងតំបន់ដែលបំបែករដ្ឋដែលនិយមរុស្សីនៅ Trannistria ។ ក៏មានសេចក្តីរាយការណ៍ផងដែរថា លោក Macron អាចនឹងទៅធ្វើទស្សនកិច្ចជាលើកទី១នៅទីក្រុង Kyiv នៃប្រទេសអ៊ុយក្រែន ចាប់តាំងពីមានការវាយលុកដោយរុស្សីពីខែកុម្ភះ ដែលនឹងរួមដំណើរជាមួយលោកអធិការបតីអាល្លឺម៉ង់ Olaf Scholz និងលោកនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi ផងដែរ។
ប៉ុន្តែប្រជាពលរដ្ឋក្នុងប្រទេសបារាំងមានការព្រួយបារម្ភអំពី ប្រេងឥន្ធនៈ មិនមែនគិតអំពីការធ្វើដំណើររបស់លោកទៅបរទេសទស្សនកិច្ចទាហានបារាំងនោះទេ បេក្ខជនសភា ដែលសុំមិនបញ្ចេញឈ្មោះបានត្អូញត្អែរនិយាយទៅកាន់កាសែត Lebparisien ។ Macron បានទទួលស្គាល់កាលពីថ្ងៃអង្គារ៍ថា “ការគ្មានរបៀបរៀបរយនៅក្នុងការស់នៅប្រចាំថ្ងៃរបស់យើង” អ្នកបានចំណាយច្រើនណាស់សំរាន់ឧស្ម័ន ប្រេង គ្រឿងទេស ហើយនៅក្នុងរយៈពេលប៉ុន្មានខែទៅមុខទៀតយើងរិតតែពិបាក។ ដូច្នេះនៅក្នុងគ្រាដ៏លំបាកនេះ អ្នកនឹងត្រូវតែជ្រើសរើសនៅក្នុងថ្ថៃអាទិត្យខាងមុខនេះ៕