ប្រធានក្រុមប្រឹក្សារអឺរ៉ុប សាល មីសែល (Charles Michel) ក៏ដូចជានាយករដ្ឋមន្ត្រីនៃប្រទេសបែលហ្សិកនិង លុចហ្សមបួរ ស្ថិតនៅក្នុងចំណោមអ្នកដំបូងគេដែលបានអបអរសាទរចំពោះលោកប្រធានាធិបតីMacron ដែលបានធ្វើជាបន្តបន្ទាប់ដោយមេដឹកនាំនៅក្នុងប្លុកទាំង២៧ប្រទេស បន្ទាប់ពីលោកបានទទួលជ័យជំនះលើ Marine Le Pen ដោយមានគម្លាតប្រកបទៅដោយសុវត្តិភាព។ “ ជ័យោ Emmanuel” Michel បានសរសេរនៅក្នុងTwitter “ នៅក្នុងពេលដែលមានភាពច្របូកច្របល់ យើងត្រូវការអឺរ៉ុបដ៏រឹងមាំមួយ និងបារាំងដែលរួមគ្នាប្តេជ្ញាឲ្យមានសហគមន៍អឺរ៉ុបមួយដែលមានអធិបតេយ្យភាពនិងយុទ្ធសាស្ត្របន្ថែមទៀត។
អាឡិចហ្សង់ដឺ ដឺ គ្រូ (Alexander De Croo) នៃប្រទេសបែលហ្សិក និង សាវីយ៉ែ បែតេល (Xavier Bettel) នៃ លុចហ្សមបួរ បានបង្ហោះយ៉ាងរហ័សផងដែរនូវការអបអរសាទរនៅលើTwitter។ ជាមួយនឹងMichel ពួកគេទាំងអស់គឺជាអ្នកនិយមកណ្តាលដែលជាសម្ព័ន្ធមិត្តរបស់Macron។ បន្ទាប់ពី ការបោះឆ្នោតដ៏ភ្ញាក់ផ្អើលមួយរបស់អង់គ្លេសក្នុងការចាកចេញពីអឺរ៉ុបនិងការបោះឆ្នោតរបស់Donald Trump នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦ អឺរ៉ុបត្រូវបានប្រកាសភាពអាសន្នអំពីសក្តានុពលដែលផ្ទុះឡើងក្នុងសង្គមនិងការកែរទម្រង់សេដ្ឋកិច្ច ទោះបីជាការបោះឆ្នោតបានបង្ហាញពីជ័យជំនះរបស់Macronកាលពីថ្ងៃអាទិត្យនៅក្នុងជុំទី២។
បារាំងដែលជាស្ថាបនិកនៃអឺរ៉ុប បានស្ថិតនៅជាស្នូលនៃការខិតខំប្រឹងប្រែងដើម្បីបង្រួបបង្រួមអឺរ៉ុបចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២ ទោះជានយោបាយនេះមានការបែងចែកក៏ដោយ។ វត្តមានរបស់ Le Pen ដែលជាអ្នកនយោបាយមានការមន្ទិលសង្ស័យយ៉ាងស៊ីជំរៅចំពោះទ្វីបអឺរ៉ុបដែលជាមនុស្សកោតសរសើរចំពោះប្រធានាធិបតីរុស្សីVladimir Putin ។ អញ្ចឹងវត្តមានរបស់LePen នៅក្នុងវិមាន សមផ៍ អុីលីសេ (Champ Elysee) វានឹងធ្វើឲ្យមានការការពាក់ព័ន្ធទៅនឹងស្ថិរភាពនៃអឺរ៉ុប អ្នកវិភាគនិងអ្នកការទូតបាននិយាយ។
ប្រធានធនាគារអឺរ៉ុបកណ្តាល គ្រីស្រ្ទីន ឡាហ្គាដ (Christine Lagarde) ដែលមានសញ្ជាតិបារាំង បានសំដែងនូវពាក្យសំដីយ៉ាងកក់ក្តៅចំពោះអ្នកនិយមមុខជំនួញ Macron ដោយបាននិយាយថា” មេដឹកនាំដែលខ្លាំងគឺសំខាន់ណាស់នៅក្នុងពេលវេលាដ៏លំបាកនេះ” ។មេដឹកនាំនៃប្រទេស ស៊ុយអែដ រ៉ូម៉ានី លីទុយអានី ហ្វាំងឡង់ ហុល្លង់ អៀកឡង់ និងក្រិក ក៏ដូចជាលោកស្រីប្រធានគណៈកម្មការអឺរ៉ុប Ursula Von Der Leyden ទាំងអស់គ្នាបានប្រតិកម្មក្នុងរយៈពេលកន្លះម៉ោងនៃការប្រកាសលទ្ធផលជាមួយនិងការអបអរសាទរ។