BBCnews-
ប្រធានាធិបតីបារាំង Emmanuel Macron បដិសេធមិនធ្វើតេស្តកូវីដ១៩នៅរុស្សី មុនពេលដែលជួបប្រជុំជាមួយលោក Vladimir Putin វិមានក្រឹមឡាំងបានបញ្ជាក់។ ការធ្វើតេស្តតម្រូវឲ្យធ្វើ ដែលជាពិធីការសុខភាពដែលមិនអាចទទួលយកបាន នឹងមិនសុីពេលជាមួយនឹងកាលវិភាគរបស់មេដឹកនាំ ប្រភពរបស់បារាំងបានប្រាប់ BBC ។ បន្ទាប់ពីមានរបាយការណ៍ថា លោក Macron បានបដិសេធមិនធ្វើ PCR តេស្តដោយខ្លាចរុស្សីនឹងយកឈាមរបស់លោកទៅធ្វើ DNA ។ មេដឹកនាំទាំង២ បានជួបប្រជុំដោយរក្សារគម្លាតបន្ទាប់ពីមានរឿងនេះកើតឡើង។
ពួកគេមិនបានចាប់ដៃគ្នានិងបានអង្គុយឃ្លាតគ្នាដែលតុមានចម្ងាយរហូតដល់ទៅ៤ម៉ែត្រ រវាងមេដឹកនាំទាំង២ ដែលអ្នកសង្កេតការណ៍មានចម្ងល់ថា តើលោក Putin ចង់ផ្ញើសារការទូតអ្វីក្នុងការដែលលោកធ្វើយ៉ាងដូច្នេះ។ ប៉ុន្តែប្រភពអ្នកការទូតបារាំង បានប្រាប់ Reuters ថាលោក Macron ត្រូវបានគេប្រាប់ថាឲ្យជ្រើសរើសរវាងក្នុងការទទួលយល់ព្រមការធ្វើតេស្ត PRC របស់រុស្សីដើម្បីឲ្យបានអង្គុយជិតលោក Putin ឬក៏ទទួលយកការរក្សារគម្លាតសង្គមដោយមិនធ្វើតេស្ត។
“យោងបានដឹងច្បាស់ថាវាមានន័យថានឹងមិនមានការចាប់ដៃនិងអង្គុយជាមួយតុវែង ប៉ុន្តែយើងមិនអាចនឹងទទួលយកបានក្នុងការដែល DNA របស់លោកប្រធានាធិបតី” នឹងត្រូវធ្លាក់ទៅក្នងដៃរបស់ពួកគេ ប្រភពមួយបានប្រាប់។ ប្រភពមួយនៅវិមាន Elysee បានប្រាប់ BBC “លក្ខខណ្ឌដែលបានដាក់សំរាប់ការប្រជុំដែលនឹងកើតឡើង ដោយគ្មានការរក្សារគម្លាតសង្គម វាតម្រូវឲ្យមានពិធីការសុខភាពមួយដែលវាអាស្រ័យទៅលើយើង ដែលមិនអាចទទួលយកបាន និងមិនសមស្របទៅនឹងកាលវិភាគរបស់លោកប្រធានាធិបតី។
វិមានក្រឹមឡាំងបានបញ្ជាក់ថាលោក Macron បានរក្សាគម្លាតពីលោកប្រធានាធិបតីរុស្សី ពីព្រោះលោកបានប្រកែកមិនព្រមធ្វើតេស្ត។ អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry peskov បាននិយាយថា រុស្សីបានយល់ពីជំហររបស់ប្រធានាធិបតីបារាំង ហើយនឹងមិនធ្វើឲ្យមានការប៉ះពាល់ដល់ការជជែកគ្នា។ "រុស្សីបានប្រាប់យើងថា Putin ត្រូវការរក្សារសុខភាពឲ្យបានត្រឹមត្រូវ" ប្រភពបានប្រាប់ Reuters ៕