AFP-
Emmanuel Macron បានប្រកាសថា "ឆ្នាំ២០២២ជាឆ្នាំវិលត្រឡប់របស់អឺរ៉ុប" ខណៈដែលបារាំងបានទទួលធ្វើជាប្រធានប្តូរវេននៃសហគមន៍អឺរ៉ុប។ នៅក្នុងការថ្លែងសុន្ទរកថាប្រចាំឆ្នាំថ្មី ប្រធានាធិបតីបារាំងបានស្វាគមន៍តួនាទីនៅក្នុងអឺរ៉ុប ក្នុងអម្លុងពេលដែលមានកូវីដ-19 និងបានប្រកាសពីរបៀបវារៈមួយដែលប្រកបទៅដោយមហិច្ឆិតាសំរាប់ប្លុក ដែលអាចក្លាយទៅជាយុទ្ធាការឃោសនាក្នុងស្រុកសំរាប់លោកឃោសនារកសម្លេង ដើម្បីជាប់ឆ្នោតសារជាថ្មីម្តងទៀតដែរ។
លោកបានប្តេជ្ញាថា "អ្នកអាចពិចារណាចំពោះការប្តេជ្ញាចុត្តរបស់ខ្ញុំ ដើម្បីធានានៅក្នុងរយៈពេលនេះ ដែលវានឹងវិលមកវិញក្នុងរយៈពេលរាល់១៣ឆ្នាំម្តង ដែលវាជាពេលវេលាសំរាប់ការរីកចំរើនរបស់អ្នក”។ ជាអ្នកនិយមកណ្តាល ដែលធ្វើឲ្យទស្សនៈរបស់លោកដែលជាផ្នែកមួយដ៏សំខាន់នៅក្នុងយុទ្ធានាការ នៅពេលដែលលោកឈ្នះឆ្នោតនៅក្នុងឆ្នាំ២០១៧ នឹងត្រូវបានសង្ឃឹមម្តងទៀតថា វានឹងធ្វើឲ្យលោកឈ្នះឆ្នោតនៅក្នុងខែមេសា ឆ្នាំ២០២២។
“ភាពជាប្រធានអឺរ៉ុបបានផ្តល់ឲ្យលោកនូវការស្វាគមន៍ ដែលនឹងផ្តល់នូវកំណត់ត្រាក្នុងអឺរ៉ុប ដែលនឹងធ្វើឲ្យលោកដឹកមុខ និងបែងចែករវាងលោក និងដៃគូរប្ជែងនិងនាំមកនូវសំណើរសុំថ្មី គំនិតថ្មី យកមកដាក់នៅលើតុ” Clair Demesmay ដែលមកពីក្រុមស្រាវជ្រាវក្នុងទីក្រុង Berlin ។ "លោកមិនអាចហក់ចូលទៅក្នុងជុំទី២ នៃការបោះឆ្នោតប្រធានាធិបតីបារាំងនៅថ្ងៃទី១០ ខែមេសា ដោយគ្មានការទទួលបាននូវលទ្ធផលខ្លះពីភាពជាប្រធាននៃសហគមន៍អឺរ៉ុប" Marrilard បាននិយាយ។ "នោះជាការប្រឈមរបស់លោក តែវាក៏អាចជាឱកាសរបស់លោកផងដែរ"។
មេដឹកនាំសហគមន៍អឺរ៉ុប នឹងត្រូវជួបប្រជុំនៅក្នុងទីក្រុងប៉ារីសនៅថ្ងៃទី១០-១១ ដែលវានឹងក្លាយទៅជាឱកាសសំរាប់ពួកគេ ដើម្បីយល់ព្រមលើការកែទម្រង់ក្នុងការគ្រប់គ្រងថវិការនៃប្លុក។ រឿងជាច្រើនវាស្ថិតនៅលើ អធិការបតីថ្មីអាល្លឺម៉ង់ Olaf Shoal ដែលជារដ្ឋាភិបាលចម្រុះដែលត្រូវបានគេមើលឃើញថាមានការមន្ទិលលើរឿងថវិការអឺរ៉ុប ប៉ុន្តែមានការគាំទ្រទៅលើរបៀបវារៈរបស់ Macron។
"ភាពជាប្រធានអឺរ៉ុបវាជាឱកាសមួយដ៏មានសារៈសំខាន់ណាស់ យើងចាប់យកឱកាសនេះទាំងអស់គ្នា ដើម្បីពង្រឹងអឺរ៉ុប និងធ្វើឲ្យវាមានភាពរឹងមាំដើម្បីរះឡើងចំពោះការប្រឈមដែលនឹងមាននៅថ្ងៃស្អែក” រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ Annlena Baerbock បាននិយាយ៕