BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Macron អះអាងថានឹងជួយអ៊ុយក្រែនការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គេ

ថ្ងៃអង្គារ, 14 ខែធ្នូ 2021 08:52  គុន ច័ន្ទរដ្ឋា

photo_2021-12-11_01-58-40 (1) (1)

France24h-

លោកប្រធានាធិបតីបារាំង Emmanuel Macron  កាលពីថ្ងៃសុក្របានបញ្ជាក់នូការប្តេជ្ញាចិត្តរបស់បារាំងនឹងជួយការពារអធិបតេយ្យភាពនិងបូរណភាពដែនដីអ៊ុយក្រែន ក្នុងអម្លុងពេលដែលមានការសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky ។ ការអះអាងបានលេចចេញមកខណៈដែលសហគមន៍អឺរ៉ុបបានព្រមានរុស្សីថានឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរបើសិនជា រុស្សីឈ្លាពាន អ៊ុយក្រែន បន្ទាប់ពីបានប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់ជាមួយនឹងប្រទេសជិតខាងភាគនិរតី។

Macronបាននិយាយថា ប្រធានាធិបតីទាំង២ បានយល់ព្រមនូវសេចក្តីត្រូវការជជែកគ្នាឡើងវិញនូវទម្រង់ Normandy​ 4ប្រទេស ដែលពាក់ព័ន្ធនឹង អ៊ុយក្រែន រុស្សី បារាំងនិងអាល្លឺម៉ង់ ។ការជជែកគ្នានេះ បានចាប់ផ្តើមឡើងកាលពីឆ្នាំ២០១៤ នៅក្រៅពិធីសម្ពោធនៃការរំលឹកខួបអនុស្សាវរីយ៍នៃថ្ងៃដែលវាយបុកឡើងច្រាំង (D-Day) ដើម្បីដោះស្រាយបញ្ហានៅភាគខាងកើតអ៊ុយក្រែន ជាកន្លែងដែលពួកបំបែករដ្ឋដែលគាំទ្រដោយរុស្សី ដែលប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន។

ទំនាស់នេះបានបណ្តាលឲ្យមនុស្សជាង១៣,០០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងភាគខាងកើតចាប់តាំងពី២០១៤។ លោកប្រធានាធិបតីបារាំងបានបញ្ជាក់ថា លោកនឹងនិយាយជាមួយនឹងប្រធានាធិបតីរុស្សី Vladimir Putin ក្នុងពេលខាងមុខ ហើយនឹងជួបជជែកជាមួយ Zelensky ម្តងទៀតនៅទីក្រុង Brussels នៅថ្ងៃទី១៥ខែធ្នូ។ ការសន្ទនាតាមទូរស័ព្ទរវាង Macron និង Zelensky បានកើតឡើងចំពេលដែលមានភាពតានតឹងកើនឡើងនៅអឺរ៉ុបខាងកើត បន្ទាប់ពីរុស្សីថ្មីៗនេះបានប្រមូលផ្តុំកងទ័ពនៅជិតព្រំប្រទល់អ៊ុយក្រែន។

បន្ទាប់ពីបានជួបប្រជុំជាមួយអធិការបតី អាល្លឺម៉ង់ Olaf Schoalកាលពីថ្ងៃសុក្រនៅទីក្រុងប៉ារីស Macron បានព្រមានអំពីហានិភ័យនៃការព្យាករណ៍ដោយខ្លួនឯងបន្ទាប់ពី សេវាកម្មស៊ើបការណ៍សម្ងាត់អាមេរិកមួយបានធ្វើការគណនាថា រុស្សីអាចនឹងរៀបចំផែនការវាយលុកជាច្រើនមុខព្រួញលើអ៊ុយក្រែននៅឆ្នាំក្រោយ។ វិមានក្រឹមឡាំងបានបដិសេធនូវការចោទប្រកាន់ចំពោះផែនការឈ្លានពាននេះ។ “ខ្ញុំគិតថាគោលបំណងជាបឋមរបស់យើង គឺបញ្ចៀសនូវភាពតានតឹងដែលមិនចាំបាច់ អ្វីដែលខ្ញុំនឹងហៅវា គឺការបំពេញព័ត៌មានដោយខ្លួនឯង” Macronបាននិយាយប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសិទកាសែតរួមមួយ ជាមួយនឹងអធិការបតី Schoal។

"អ្វីដែលយើងទាំងអស់គ្នាចង់បាន ,ទាំងអឺរ៉ុបទាំងអាមេរិក ,គឺបង្ហាញថាយើងកំពុងតែយកចិត្តទុកដាក់យ៉ាងដិតដល់ទៅលើស្ថានការណ៍" Macron បាននិយាយ។


ថ្ងៃអង្គារ, 14 ខែធ្នូ 2021 08:52  គុន ច័ន្ទរដ្ឋា