DW-
អតីតម្ចាស់ក្សត្រី, Maco Komuro, បានមកដល់ក្រុងព្រលានយន្តហោះអន្តរជាតិ John -F- Kennedy នាទីក្រុង New York កាលពីថ្ងៃអាទិត្យជាមួយនឹងស្វាមី Kei Komuro ដែលនៅក្បែខ្លួន, គូស្វាមីភរិយាទាំង២រូបនេះ បានរៀបចំនឹងចាប់ផ្តើមជីវិតថ្មីនៅក្នុងក្រុង Big Apple ។ នៅពេលព្រឹកព្រលឹម ពន្លឺភ្លើងម៉ាស៊ីនថតបានជះយ៉ាងព្រោងព្រាតចាប់យករូបអ្នកទាំង២ មុនពេលដែលពួកគេចាប់ផ្តើមចេញដំណើរឡើងទៅលើយន្តហោះដឹកអ្នកដំណើរនៅក្នុងទីក្រុងតូក្យូ។
នៅ New York ឈុតឆាកស្រដៀងគ្នានេះបានកើតឡើងម្តងទៀត ការចាប់យករូបភាពបានបង្ហាញនូវក្រុមសន្តិសុខបានហែរហមការពារដោយប្រញ៉ាប់ប្រញាល់ទៅកាន់រថយន្តដែលកំពុងរង់ចាំនៅខាងក្រៅអាកាសយានដ្ឋាន។ បន្ទាប់ពីរៀបការដោយស្ងាត់ៗកាលពីខែមុននៅក្នុងរដ្ឋធានីនៃប្រទេសជប៉ុន និងការដែលចេញដំណើរទៅ NewYork ,លេខារបស់ Kei Komuro ក្នងនាមជាក្រុមហ៊ុនមេធាវី បានធ្វើការប្រៀបធៀប ទៅនឹងអ្នកអង្គម្ចាស់ Harris នៃប្រទេសអង់គ្លេស និង Meghan Markle ដែលបានបោះបង់ជីវិតជារាជវង្សទៅរស់នៅ California កាលពីឆ្នាំមុន។
អាពាហ៍ពិពាហ៍របស់ Komuro បានកើតឡើងបន្ទាប់ពីការនិយាយដែលគ្មានមូលដ្ឋានអស់ជាច្រើនឆ្នាំពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ដែល Mako បាននិយាយថាបានធ្វើឲ្យនាងមានការខូចចិត្ត និងឈឺចាប់។ បន្ទាប់ពីការភ្ជាប់ពាក្យនៅក្នុងឆ្នាំ២០១៧ត្រូវបានប្រកាស, ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមគ្រួសារនៃអនាគតស្វាមីរបស់នាងកំពុងប្រឈមទៅនឹងវិបត្តិហិរញ្ញវត្ថុ។ ក្នុងការប្រកាសពីអាពាហ៍ពិពាហ៍របស់ពួកគេ អតីតម្ចាស់ក្សត្រីបាននិយាយថា “គាត់គឺជាមនុស្សម្នាក់ដែលខ្ញុំមិនអាចធ្វើអ្វីមួយបានដោយគ្មានគាត់”។
វេជ្ជបណ្ឌិតបានិយាយថា Mako មានការប៉ះទង្គិចនិងវិបត្តិផ្លូវចិត្តដោយសារតែប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយច្រើនពេកពីទំនាក់ទំនងជាមួយនឹង Kei ។ Kei ក៏បាននិយាយអំពីភរិយារបស់គាត់ “ខ្ញុំស្រឡាញ់ Mako យើងមានជីវិតតែមួយ ខ្ញុំចង់ឲ្យយើងចំណាយវាជាមួយមនុស្សម្នាក់ដែលយើងស្រឡាញ់”។ គូស្វាមីភរិយាទាំង២នេះ បានជួបគ្នាក្នុងមហាវិទ្យាល័យនៃទីក្រុងតូក្យូ។ ពួកគេបានរស់នៅបែកគ្នាអស់រយៈពេល៣ឆ្នាំមុនពេលរៀបការ ខណៈដែល Kei ស្ថិតនៅក្នុងសហរដ្ឋអាមេរិក។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បាននិយាយថាគូរស្នេហ៏ដែលទើបរៀបការថ្មីថ្មោងនេះបានរៀបចំកន្លែងមួយដើម្បីរស់នៅ ប៉ុន្តែកន្លែងដ៏ជាក់លាក់ដែលពួកគេមានគំរោងនឹងរស់នៅក្នុងទីក្រុង New York នៅមិនទាន់ច្បាស់នៅឡើយទេ៕