BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើខេអេច ៤៧ M2 ឃីនហ្សាលជាអ្វី? (What is Kh-47 M2 Khinzal?)

ថ្ងៃសៅរ៍, 26 ខែមីនា 2022 15:05  BeeTube News

តើខេអេច ៤៧ M2 ឃីនហ្សាលជាអ្វី? (What is Kh-47 M2 Khinzal?) 

ខេអេច ៤៧ M2 ឃីនហ្សាល គឺជាកាំជ្រួចមីស៊ីលផ្លោងល្បឿនលឿនជាងសំលេងរបស់រុស្ស៊ីដែលមានសមត្ថភាពនុយក្លេអែ៊រ ហើយ “Khinzal” មានន័យថា “ដាវ”។ 

វាមានសមត្ថភាពអាចហោះលឿនជាងសំលេង ១០ដង និងអាចហោះទៅក្នុងរយៈចម្ងាយឆ្ងាយជាង ២,០០០គីឡូម៉ែត្រ ហើយអាចយកឈ្នះលើគ្រប់ប្រព័ន្ធការពារដែនអាកាសទាំងអស់។ វាអាចផ្ទុកទាំងក្បាលគ្រាប់ធម្មតា និងនុយក្លេអ៊ែរ ហើយអាចបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែក ធូ-២២M៣ ឬ យន្តហោះល្បឿលឿន ម៉ាយជី-៣១K។ វាត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ពអាកាសនៅក្នុងតំបន់យោធាភាគខាងត្បូងរបស់រុស្ស៊ី និងតំបន់យោធាភាគខាងលិច។ កាំជ្រួចមីស៊ីល ឃីនហ្សាល (Kinzhal) បានចូលបម្រើក្នុងវិស័យយោធារុស្ស៊ីក្នុងខែធ្នូ ឆ្នាំ ២០១៧ ហើយជាអាវុធយុទ្ធសាស្រ្តថ្មីមួយក្នុងចំណោមអាវុធយុទ្ធសាស្រ្តថ្មីទាំង 6 របស់រុស្ស៊ី ដែលបានបង្ហាញដោយប្រធានាធិបតីរុស្ស៊ី លោក វ្លា៉ឌីមៀ ពូទីន  (Vladimir Putin) នៅថ្ងៃទី 1 ខែមីនា ឆ្នាំ 2018 ។

ការឌីហ្សាញ 
វាត្រូវបានរចនាឡើងដើម្បីវាយប្រហារនាវាចម្បាំងអង្គការណាតូដែលបង្កការគំរាមកំហែងដល់ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រនៅរុស្ស៊ី-អឺរ៉ុប 
និង ដើម្បីបំផ្លាញប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់អង្គការណាតូដែលជានាវាការពារមីស៊ីលផ្លោងនៅជិតព្រំដែនរុស្ស៊ី។ វាត្រូវបានចោទប្រកាន់ថាត្រូវបានរចនាឡើង ដើម្បីយកឈ្នះប្រព័ន្ធការពារដែនអាកាស ឬមីស៊ីលរបស់សហរដ្ឋអាមេរិកដែលគេស្គាល់ ឬគ្រោងទុក រួមមានទាំង អឹមអាយអឹម ១០៤ ផេត្រៀត(MIM-104  Patriot), ប្រព័ន្ធការពារតំបន់ដែលមានរយៈកម្ពស់ខ្ពស់ (Terminal High Altitude Area Defense) និងប្រព័ន្ធប្រយុទ្ធ អុីជីស (Aegis)។ ល្បឿនដ៏ខ្ពស់របស់ ឃីនហ្សាល បានផ្តល់ឲ្យវានូវលក្ខណៈប្រសើរក្នុងការវាយឲ្យចំគោលដៅ។ បើទោះបីជាវាគ្មានក្បាលគ្រាប់ក៏ដោយ ក៏ថាមពល ឃីនណេទីក របស់មីស៊ីលនេះអាចមានសមត្ថភាពគ្រប់គ្រាន់ដើម្បីវាយកំទេចទាំងស្រុងបាន សូម្បីតែនាវាចម្បាំងដ៏ធំបំផុតក៏ដោយ។ សមត្ថភាពធ្វើសមយុទ្ធកម្រិតខ្ពស់ ភាពជាក់លាក់ខ្លាំង និងមានល្បឿនលឿនជាងសំឡេង វាត្រូវបានគេដាក់រហស្សនាមថា "ឃាតករដឹកជញ្ជូន" ដោយសារតែសមត្ថភាពរបស់វាក្នុងការបង្អាក់ និងអាចពន្លិចនាវាផ្ទុកលើសទម្ងន់ ១00,000 តោនជាមួយនឹងការវាយប្រហារតែម្តងប៉ុណ្ណោះ។ ដោយមានទម្ងន់ ៥00 គីឡូក្រាមនិងល្បឿន ម៉ាច  ១២ ត្រឹមតែក្បាលគ្រាប់របស់ Kinzhal ប៉ុណ្ណោះ (ដោយមិនរាប់បញ្ចូលផ្នែកផ្សេងទៀតនៃមីស៊ីល) មានផ្ទុកថាមពល  ឃីនណេទីកច្រើនជាង ៤.១៦ មួយពាន់លាន ហ្សូ៊ល ឬស្មើនឹងថាមពលផ្ទុះ ធីអឹនធី ៩៩០(TNT 990) គីឡូក្រាម។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអះអាងថា រយៈចម្ងាយរបស់កាំជ្រួចគឺ ២,០០០ គីឡូម៉ែត្រ នៅពេលដឹកដោយ ម៉ាយជី ៣១ កា (MiG-31K) និង ៣,000 គីឡូម៉ែត្រ នៅពេលដឹកដោយ ធូ ២២ អឹម៣ (Tu-22M3)។

ប្រវត្តិនៃការប្រតិបត្តិការ 
ឃីនហ្សាលបានចូលបម្រើនៅក្នុងខែ ធ្នូ ឆ្នាំ ២០១៧ តែវាធ្លាប់ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០១៦ នៅក្នុងកំឡុងពេលប្រតិបត្តិការណ៍យោធារបស់រុស្ស៊ីនៅក្នុងសង្គ្រាម ស៊ីរី។ 
នៅខែឧសភា ឆ្នាំ ២០១៨ យន្តហោះម៉ាយជី ៣១កា (MiG-31K) ដប់គ្រឿង ដែលមានសមត្ថភាពអាចផ្ទុកកាំជ្រួច Kinzhal បានធ្វើប្រតិបត្តិការសមយុទ្ធ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដាក់ពង្រាយ។ នៅខែធ្នូ ឆ្នាំ ២០១៨ យន្តហោះដែលបំពាក់ដោយក្បាលកាំជ្រួច Kinzhal បានធ្វើប្រតិបត្តិការចំនួន ៨៩ដង លើសមុទ្រខ្មៅ និងសមុទ្រកាសព្យែន។
នៅខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមនាវិកនៃនាវាផ្ទុកយន្តហោះ ម៉ាយជី ៣១កា ដែលមានបំពាក់ក្បាលគ្រាប់កាំជ្រួច Kinzhal បានធ្វើការហ្វឹកហ្វឺនខ្លីៗជាង ៣៨០ដងជាមួយនឹងកាំជ្រួច។ អាវុធនេះបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្នុងអំឡុងពេលនៃការប្រកួតអន្តរជាតិ អាវីយ៉ាដា (Aviadarts) ក្នុងខែសីហា ឆ្នាំ ២០១៩។

យោងតាម   TASS ការបាញ់បង្ហោះលើកដំបូងរបស់ Kinzhal នៅតំបន់អាក់ទិកបានធ្វើឡើងនៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០១៩។

តាមសេចក្តីរាយការណ៍ ការបាញ់បង្ហោះនេះធ្វើឡើងដោយ យន្តហោះ ម៉ាយជី ៣១កា (MiG-31K) ពីមូលដ្ឋានអាកាស អូលេនយ៉ា (Olenya) ។ បន្ទាប់មកនៅខែមិថុនា ឆ្នាំ ២០២១កាំជ្រួច ឃីនហ្សាល (Kinzhal) ត្រូវបានបាញ់បង្ហោះដោយ យន្តហោះល្បឿនលឿន ម៉ាយជី ៣១កា  (MiG-31K) ពីមូលដ្ឋានអាកាស ខ្មីមីម (Khmeimim) ដែលមានគោលដៅទៅប្រទេសស៊ីរី។ ក្នុងឆ្នាំ ២០២១ កងវរសេនាធំអាកាសចរណ៍ដាច់ដោយឡែកមួយត្រូវបានបង្កើតឡើង ហើយបំពាក់ដោយយន្តហោះ MiG-31K ជាមួយនឹងកាំជ្រួច ឃីនហ្សាល អ៉ីពែកសូនីក (Kinzhal hypersonic) ។ នៅដើមខែកុម្ភៈ ឆ្នាំ ២០២២ មានពាក្យចចាមអារ៉ាមបានលើកឡើងថា យន្តស្ទាក់ចាប់ល្បឿនលឿន  ម៉ាយជី ៣១ (MiG-31) ជាច្រើនគ្រឿងប្រដាប់ដោយកាំជ្រួច Kinzhal ត្រូវបានបញ្ជូនពីមូលដ្ឋានទ័ពអាកាស សុលស៊ី (Soltsy) នៅតំបន់ នូវហ្គូរូដ (Novgorod) ទៅកាន់មូលដ្ឋានទ័ពជើងទឹក ឈើន្យាឃូវ (Chernyakhovsk) នៅភាគខាងលិច នៃតំបន់ កាលីនីនហ្គាដ  (Kaliningrad exclave) របស់រុស្ស៊ី។ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ កងទ័ពរុស្ស៊ីបានចាប់ផ្តើមត្រៀមប្រតិបត្តិការណ៍កាំជ្រួច ឃីនហ្សាល អ៉ីពែកសូនីក ហើយនៅថ្ងៃទី ១៨  ខែមីនា ឆ្នាំ ២០២២  កំឡុងពេលនៃការចូលឈ្លានអ៊ុយក្រែន កងទ័ពរុស្ស៊ីបានបាញ់កាំជ្រួច ឃីនហ្សាល អ៉ីពែកសូនីក (Kinzhal hypersonic)  ដើម្បីបំផ្លាញឃ្លាំងអាវុធក្រោមដីរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅ ដេលៀទីន (Deliatyn) និងឃ្លាំងប្រេងឥន្ធនៈនៅ កុនស្តានទីនូវកា (Konstantinovka) នៅថ្ងៃបន្ទាប់៕
បកប្រែដោយ៖ ម៉ៅ គុយដង់


ថ្ងៃសៅរ៍, 26 ខែមីនា 2022 15:05  BeeTube News