France24-
នៅក្នុងសេចក្តីព្រមានដែលផ្ញើរទៅសមាជិកសភាទាំងអស់ M15 បានចោទប្រកាន់អ្នកស្រី Lee អាយុ៥៨ឆ្នាំ ក្នុងការប្រព្រឹត្តិដោយលួចលាក់និងក្នុងការសហការជាមួយក្រសួងរណៈសិរ្យរួបរួមការងារនៃបក្សកុម្មុយនិស្តចិន ដែលជាអង្គការឃោសនាមួយនៅឯនាយសមុទ្ទ ដោយបានធ្វើការសម្របសម្រួលផ្តល់ជាអំណោយផ្នែកហិរញ្ញវត្ថុដល់គណបក្សនយោបាយ សមាជិសភានិងអ្នកផងទាំងឡាយដែលស្វែងរកការិយាល័យនយោបាយនៅក្នុងចក្រភពអង់គ្លេស។
ការប្រកាសភាពអាសន្នដ៏កម្រនេះ “ បានឆ្លុះបញ្ចាំងនូវការពិតថា សេវាកម្មសន្តិសុខកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងនូវអ្វីដែលចិនកំពុងតែធ្វើនៅក្នុងប្រទេសនេះ “ ទាំង២ ពាក់ព័ន្ធទៅនឹងប្រពៃណីនៃការស៊ើបការណ៍សម្ងាត់និងការដែលមិនមែន, ប៉ុន្តែវាពាក់ព័ន្ធផងដែរទៅនឹងទម្រង់នៃការជ្រៀតជ្រែកនិងឥទ្ធិពលតាមរបៀបទំនើប” Charles Parton សមាជិកក្រុមអ្នកសិក្សារស្រាវជ្រាវនៃវិទ្យាស្ថានភូមិន្ទរួបរួមបានប្រាប់ Financial Times។ M-15 និយាយថាអ្នកស្រី Lee ដែលបានរស់នៅយ៉ាងអស់រយៈពេលយ៉ាងយូរនៅក្នុងទីក្រុង ឡុងដ៍ ត្រូវបានគេសង្ស័យក្នុងការប៉ុនប៉ងទិញសមាជិកសភាល្បីៗដែលគេពេញចិត្ត ទាំងពួកនិយមឆ្វេងនិងពួកនិយមស្តាំនៅក្នុងជួរនយោបាយ។
បង្ហាញនូវការពេញចិត្តចំពោះសមាជិកសភាមកពីគណបក្ស អ្នកស្រីបានចំណាយច្រើនជាង € 580,000 ឲ្យទៅលោក Guardiner តាមរយៈក្រុមហ៊ុនមេធាវីរបស់លោកស្រីរវាងឆ្នាំ២០១៥-២០២០ន” ខ្ញុំមិនមែនល្ងង់ទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ខឹងដែលមនុស្សម្នាក់បានព្យយាមប្រប្រាស់ខ្ញុំតាមរបៀបនេះ” Guardiner បានប្រាប់ Sky News នៅក្នុងសេចក្តីថ្លែងការណ៍មួយ, លោកនិយាយថា លោកបានត្រូវគេទាក់ទងតាមរយៈសេវាកម្មសន្តិសុខរបស់យើង អស់រយៈពេលជាច្រើនឆ្នាំពី អ្នកស្រី Christine Lee “ ព្រមទាំងបានបន្ថែមថាក្រុមហ៊ុនទាំងអស់នោះ បានដឹងយ៉ាងច្បាស់អំពីអំណោយដែលអ្នកស្រីបានផ្តល់ដល់ការិយាល័យរបស់លោក។
កាបញ្ចេញឲ្យដឹងអស់ទាំងនេះបានលើកឡើងជាសំណួរអំពីជំហររបស់សមាជិកសភានៃគណបក្សការងារ ជាពិសេសការគាំទ្ររបស់ពួកគេចំពោះគំរោងការនៃរោងចក្រ Hinkey Point Power ក្នុងឆ្នាំ២០១៦ ដែលផ្នែកខ្លះជាមូលនិធីរបស់ចិន លោកជាមនុស្សម្នាក់ក្នុងចំណោមអ្នកនយោបាយ២ទៅ៣នាក់ដែលជាពួកនិយមឆ្វេងដើម្បីប្រកាន់យកជំហរនេះ។ អ្នកស្រី Lee ក៏បាមធ្វើជាវិភាគទានយ៉ាងហោចណាស់ €5,000 ទៅឲ្យលោក Edward Davey ដែលជាប្រធានគណបក្សប្រជាធិបតេយ្យសេរី។