BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

ទាំងអ៊ុយក្រែននិងរុស្សីបានអះអាងថាខ្លួនជាអ្នកកាន់កាប់ទីក្រុង Lysychansk

ថ្ងៃអាទិត្យ, 03 ខែកក្កដា 2022 11:57  គុន ច័ន្ទរដ្ឋា

photo_2022-07-02_21-49-42 (1)

BBC-

អ៊ុយក្រែនបានិយាយថាកងកម្លាំងរបស់ខ្លួនបន្តរងទទួលនូវការផ្លោងយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្សីនៅទីនោះ ប៉ុន្តែនៅទទូចថាទីក្រុង Lysychansk មិនត្រូវបានរុស្សីចាប់យកនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រមបំបែករដ្ឋដែលគាំទ្រដោយរុស្សីនិយាយថាពួកគេបានចូលទៅកាន់ទីក្រុងដោយជោគជ័យនិងបានចូលទៅដល់កណ្តាលទីក្រុង។ ប្រព័ន្ធផ្សព្វផ្សាយរុស្សីបានបង្ហាញរូបភាពវីឌីអូនៃក្រុមបំបែករដ្ឋឬក៏កងទ័ពរុស្សីដែលមើលទៅហាក់ដូចជាបានដើរជាក្បួននៅតាមដងផ្លូវ។ ប្រភពរុស្សីបាន Tweeted ផងដែរតាមវីឌីអូ នៃរូបភាពទង់ជាតិរុស្សីដែលបានដោតនៅចំកណ្តាលនៃមជ្ឍមណ្ឌលរដ្ឋបាលរបស់ទីក្រុងដែលបាក់បែក ប៉ុន្តែមិនមានប្រភពណាបានបញ្ជាក់ការពិតនៅឡើយទេ។

Lysychansk គឺជាទីក្រុងជាចុងក្រោយដែលកាន់កាប់ដោយអ៊ុយក្រែននៅ Luhansk  ដែលជាផ្នែកមួយនៃតំបន់ឧស្សាហកម្មនៅ Donbas។ រុស្សីបានចូលកាន់កាប់ទីក្រុងដែលនៅក្បែរនោះកាលពីខែមុន គឺ Sievierodonetsk។ អភិបាលនៃតំបន់ Luhansk លោក Serhiy Haidai បាននិយាយថាមិនមានការថមថយចុះក្នុងការវាយប្រហារលើទីក្រុង Lysychanskទេ កងទ័ពរុស្សីបានខិតចូលមកជិតនិងធ្វើការឡោមព័ទ្ធទីក្រុងគ្រប់ទិស។ Rodin Miroshnik អគ្គរដ្ឋទូតប្រចាំរុស្សីនៃសាធារណរដ្ឋប្រជាមានិតុបំបែករដ្ឋ Luhansk ដែលនិយមរុស្សី បានប្រាប់ទូរទស្សន៍រុស្សីថា Lysychansk បានស្ថិតនៅក្រោមការកាន់កាប់ ប៉ុន្តែមិនទាន់បានរំដោះនៅឡើយទេ។

រូបភាពទាហាន Chechen រុស្សីនៅក្នុងទីក្រុងត្រូវបានចែករំលែកដោយវ៉ែបសាយក្រសួងការពារជាតិរុស្សី។ ចាប់តាំងពីរុស្សីបានចូលឈ្លានពាននៅថ្ងៃទី២៤ខែកុម្ភះ ដែលបានអះអាងថាដើម្បីដកអាវុធ និងកំចាត់ពួក NAZI អ៊ុយក្រែន បន្ទាប់ពីបានខិតកាន់តែចូលទៅជិត NATO ។ ប្រជាពលរដ្ឋជាច្រើនពាន់បានស្លាប់បាតបង់ជីវិតឬរងរបួស និងមានយ៉ាងហោចណាស់ ១២លាននាក់ បានរត់ចាកចេញពីផ្ទះសម្បែង។ ប្រជាជាតិនៃប្រទេសលោកខាងលិចបានឆ្លើយតបវិញ ដោយផ្តល់អាវុធឲ្យអ៊ុយក្រែននិងបានដាក់ទណ្ឌកម្មដែលពុំដែលមានពីមុនមកទៅលើរុស្សី ដែលជាប្រទេសមហាអំណាចនុយគ្លេអ៊ែរនិងជាអ្នកផ្គត់ផ្គង់ថាមពលពិភពលោក ។

ក្នុងការវិវត្តិន៍ផ្សេងទៀត ផ្លូវរថភ្លើង ចរន្តអគ្គីសនី នៅប៉ែកខាងជើងទីក្រុង Kharkiv ត្រូវបានរងការខូចខាតក្នុងការវាយប្រហារជាបន្តបន្ទាប់ តែមិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ។ ទីក្រុងខាងត្បូងនៃ Mykolaiv ដែលជាផ្លូវសំខាន់ទៅកាន់ទីក្រុងកំពង់ផែ Odessa ត្រូវបានរង្គើរញាប់ញ័រដោយសារការផ្ទុះជាច្រើនកន្លែង ដោយក្រសួងការពារជាតិរុស្សីបាននិយាយថា "កងទ័ពអាកាសរបស់គេបានបំផ្លាញទីបញ្ជាការរបស់អ៊ុយក្រែន៥កន្លែង និងឃ្លាំងគ្រាប់ជាច្រើនកន្លែងទៀត ប៉ុន្តែមិនមានប្រភពឯករាជ្យណាអះអាងនៅឡើយទេ"។ ការផ្ទុះបានកើតឡើងមួយថ្ងៃបន្ទាប់ពីរុស្សីបានត្រូវគេចោទប្រកាន់ថាបានសម្លាប់មនុស្សជាង២០នាក់ នៅក្នុងការវាយប្រហារដោយមីស៊ីលទៅលើប្លុកនៃផ្ទះល្វែងនៅជិត Odessa។


ថ្ងៃអាទិត្យ, 03 ខែកក្កដា 2022 11:57  គុន ច័ន្ទរដ្ឋា