BBC-
ការដកកងទ័ពរុស្សីចេញពីទីក្រុងដ៏សំខាន់ដែលជាយុទ្ធសាស្ត្រនៃ Lyman ភាគខាងកើតនៃអ៊ុយក្រែនបានជំរុញឲ្យមានការិះគន់ជាសាធារណៈដោយកម្រទៅលើឧត្តមសេនីយ៍ជាន់ខ្ពស់រុស្សីប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលបានរៀបរាប់។ ប៉ុន្តែវាមិនមែនជាការប្រឆាំងឬក៏ជាសម្លេងដែលប្រឆាំងនឹងសង្រ្គាមនោះទេវាគ្រាន់តែនាំឲ្យមានការបន្ទរនូវការមិនសប្បាយចិត្ត វាជាសម្លេងដែលគាំទ្រសង្រ្គាមដែលមិនសូវពេញយចិត្តជាមួយនឹងរបៀបដែលក្រសួងការពារជាតិរុស្សីបានអនុវត្តិសង្រ្គាមក្នុងអ៊ុយក្រែន។ មនុស្សម្នាក់ដែលមានប្រតិកម្មទៅនឹងការបាត់បង់ Lyman គឺ Ramzan Kadyrov បុរសខ្លាំងដែលជាមេដឹកនាំរុស្សី Cherchenya និងជាអ្នកដែលគាំទ្រលោកប្រធានាធិបតី Vladimir Putin ខ្លាំងក្លាជាងគេ។
នៅក្នុង Telegram ដែលបានបង្ហោះកាលពីថ្ងៃទី១ខែតុលាលោកបានលើកយកឈ្មោះឧត្តមសេនីយ៍ Alexander Latin មេបញ្ជាការទ័ពស្រុកនិងមន្ត្រីជាន់ខ្ពស់នៃអគ្គសេនាធិការចំពោះការបាត់បង់នេះ។ “បើសិនជាខ្ញុំវិញ ខ្ញុំនឹងបកសក័្ក Latin ឲ្យទៅជាមនុស្សធម្មតាដលយកមេដាយឬរង្វាន់ទាំងអស់ ផ្តល់ឲ្យលោកនូវកាំភ្លើងមួយដើមហើយបញ្ជូនគាត់ទៅកាន់សមរភូមិដើម្បីឲ្យគាត់លុបលាងកំហុសរបស់គាត់ជាមួយនឹងឈាម” លោកបានប្រកាសដូច្នេះនៅក្នុងការបង្ហោះរបស់លោក ដែលគេបានមើលជាង៧,៦លានដង។ ការរិះគន់របស់លោកអំពីទីបញ្ជាការកងទ័ពរុស្សីក្រោយមកបានមានការគាំទ្រជាសាធារណៈដោយសម្ព័ន្ធមិត្តវិមានក្រឹមឡាំង Yevgeny Prigozhin ដែលជាប្រព័ន្ធផ្ស័ព្វផ្សាយមួយនិងជាស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner។
“សេចក្តីថ្លែងការណ៍ដែលបញ្ជាក់ដោយ Kadyrov មិនមែនជាជាសំណេរទាំងស្រុងរបស់ខ្ញុំទេ។ ប៉ុន្តែខ្ញុំអាចនិយាយបានចំពោះរឿងនេះ,Ramzan, អ្នកជាតារានិយាយដូចនេះជាត្រូវណាស់” លោកបាននិយាយនៅក្នុងសន្និសិទ្ធកាសែតមួយដែលបានបញ្ចេញដោយក្រុមហ៊ុន Konkord នៃទំព័រប្រព័ន្ធផ្ស័ព្វផ្សាយសង្គម VK។ នៅក្នុងការបង្ហាញខ្លួនថាជាអ្នកឃោសនាឲ្យវីមានក្រឹមឡាំង Vladimir Soloyov នៃ Channel Yiutube កាលពីថ្ងៃទី១ខែតុលា, សមាជិកសភានិងជាអតីតឧត្តមសេនីយ៍ Anfdrei Gurulyo បាននិយាយថា លោកមិនអាចពន្យលបានអំពីការបាត់បង់ Lyman នោះទេ។ នេះប្រហែលជាពេលវេលាជានិមិត្តរូបនៃទឹកធ្លាក់ ហើយមិនត្រឹមតែខាងយោធានោះទេវាអាចជានយោបាយផងដែរ។
បន្ទាប់មកលោកបានប្រកាសគាំទ្រ Kadyrov ជាសាធារណៈចំពោះការរិះគន់ដោយឥតសំចៃមាត់ចំពោះទីបញ្ជារយោធារុស្សីលើការបាត់បង់ Lyman មុនពេលដែលត្រូវបាននិយាយកាត់ដោយពិធីករដែលបាននិយាយថា វាអាស្រ័យទៅលើមន្ត្រីក្នុងកាឬធ្វើអត្ថាធិប្បាយលើពាក្យសំដីរបស់ Kadyrov។ វាក៏មានការផ្សាយបន្តផ្ទាល់ពីការពិភាក្សារដេញដោលនៅលើកញ្ចក់ទូរទស្សន៍កម្មវិធីអ្នកស្នេហាជាតិរុស្សីនៃប៉ុស្តិ៍ Telegram បន្ទាប់ពីការបាតបង់ Lyman ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ទូរទស្សន៍ប៉ុស្ត៍ Telegram ដែលនិយមទីក្រុងមូស្គូបានចាត់ទុកថាការរិះគន់របស់មហាជនវាជារឿងធម្មតានៃគោលការណ៍។