Kyiv,Ukraine (AP)-
បន្ទាបពីធ្លាក់ទៅក្នុងការហ៊ុំព័ទ្ធរបស់កងកម្លាំងអ៊ុយល្រែនរុស្សីបានដកកងទ័ពចេញកាលពីថ្ងៃសៅរ៍ពីទីក្រុងភាគខាងកើតអ៊ុយក្រែនដែលបានប្រើប្រាស់វាជាសមរភូមិមុខ។ នេះគឺជាជោគជ័យចុងក្រោយសម្រាប់អ៊ុយក្រែនក្នុងការវាយបកដែលធ្វើឲ្យមានការអាម៉ាស់និងខឹងសម្បារដល់វិមានក្រឹមឡាំង។ រុស្សីបានដកកងទ័ពចេញពី Lyman ដែលធ្វើឲ្យមានការស្មុគស្មាញដល់ការត្រួតពិនិត្យរបស់អន្តរជាតិគ្រាន់តែ១ថ្ងៃពីការប្រកាសនៃការភ្ជាប់យកតំបន់របស់អ៊ុយក្រែន។ ទីកន្លែងដែលរាប់បញ្ចូលទាំង Lyman, ដែលជាតំបន់ដែលស្ថិតនៅក្នុងការប្រយុទ្ធគ្នានៅឡើយ។ ការចាប់យកទីក្រុងនេះ វានឹងរៀបចំផ្លូវសម្រាប់កងទ័ពអ៊ុយក្រែនដើម្បីរុញច្រានកងទ័ពរុស្សីជាបន្តទៅទៀតទៅក្នុងទឹកដីដែលរុស្សីបានភ្ជាប់យក។
ទង់ជាតិអ៊ុយក្រែនបានបង្ហូតរួចជាស្រេចនៅ Lyman ក្នុងតំបន់ Donetsk ការវាយប្រយុទ្ធគ្នានៅតែបន្តនៅទីនោះ ប៉ុន្តែមិនមានការធ្វើប្រជាមតិបៅទីនោះទេ លោកប្រធានាអធិបតីអ៊ុយក្រៃន Volodymyr Zelensky បាននិយាយនៅក្នុងសុន្ទរកថាក្នុងពេលយប់កាលពីថ្ងៃសៅរ៍។ លោកបាននិយាយយោងទៅរកការធ្វើប្រជាមតិដែលរុស្សីបានធ្វើដោយភ្ជង់កាំភ្លើងនៅក្នុង៤តំបន់មុនពេលដែលភ្ជាប់យកវាគឺតំបន់ Luhansk, Donetsk, Zaporizhzhia ,និង Kherson។ ការប្រយុទ្ធបានក្លាយទៅជាពេលវេលាត្រឡប់ក្រោយនៃសង្រ្គាមរបស់លោកប្រធានាធិបតីរុស្សី Vladimir Putin ដែលប្រឈមមុខទៅនឹងការរុលទៅមុខព្រមចាប់យកទាំងចាប់យទឹកដីយកមកកាន់កាប់វិញរបស់អ៊ុយក្រែន។
ក្រសួងការពាជាតិរុស្សីបានអះអាងថាមានការខូចខាតដ៏គួរឲ្យឈឺចាប់សម្រាប់កងទ័ពអ៊ុយក្រែននៅក្នុងសមរភូមិដើម្បីកាន់កាប់ Lyman, ប៉ុន្តែបាននិយាយថាកងទ័ពរបស់រុស្សីដែលចំនួនយ៉ាងច្រើនបានដកថយដើម្បីរកទីតាំងដែលពេញចិត្ត។ កងទ័ពអ៊ុយក្រែនបានចូលទៅកាន់ទីក្រុងហើយនាយអគ្គសេនាធិការរបស់ Zelensky បានបង្ហោះរូបថតនៃទង់ជាតិអ៊ុយក្រែនដែលបង្ហូតយ៉ាងសង្ហារនៅជាយក្រុង។ Luyman គឺជាតំណរភ្ជាប់យ៉ងសំខាន់នៃសមរភូមិមុខរបស់រុស្សីក្នុងការដឹកជញ្ជូនភ័ស្តុភារនិងទំនាក់ទំនងកងទ័ព ដែលមានទីតាំងស្ថិតនៅប្រហែលជា១៦០គ.ម. ភាគអាគ្នេយ៍នៃ Kharkiv ដែលជាទីក្រុងធំទី២ឬបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk នៅក្បែរព្រំប្រទល់ Luhansk ដែលជាតំបន់២ដែលរុស្សីបានភ្ជាប់យក។
កងទ័ពរុស្សីបានចាប់យកមកវិញនូវទឹកដីដែលមានចំនួនយ៉ាងធំក្នុងការវាយបកដែលបានចាប់ផ្តើមកាលពីខែកញ្ញា ពួកគេបានវាយរុញច្រានកងកម្លាំងរុស្សីឲ្យចេញពីទីក្រុង Kharkiv និងបានរុលទៅភាគខាងកើតដោយឆ្លងកាត់ទន្លេ Oskil។ ការដកថយកងទ័ពចេញពី Lyman របស់កងទ័ពរុស្សីបានជំរុញឲ្យមានការរិះគន់ពីមន្ត្រីរុស្សីខ្លះៗ។ មេដឹកនាំនៃ Chechenia Raman Kydirov បានបន្ទាសពីការដកថយនេះ។ ដោយគ្មានភ័ស្តុតាងឧត្តមសេនយ៍ម្នាករបស់រុស្សី បានបិទបាំងមិនឲ្យថ្នាក់លើដឹងនៅក្នុងអគ្គសេនាធិការ លោកបានអំពាវនាវឲ្យចាត់វិធានការណ៍បន្ថែមទៀតឲ្យបានធ្ងន់ធ្ងរលើមេបញ្ជាការរូបនោះ។ Zelensky បាននិយាយថាកងទ័ពរបស់លោកបានប្តេជ្ញាចិត្តថានឹងរំដោះទឹកដីឲ្យបានទាំងអស់យកមកវិញ។