BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ុយក្រែន៖ ចៅហ្វាយក្រុងនិយាយថា Lviv ត្រូវបានមីស៊ីលបាញ់ចូលចំនួន៥គ្រាប់ដោយកងទ័ពរុស្សី

ថ្ងៃចន្ទ, 18 ខែមេសា 2022 15:34  គុន ច័ន្ទរដ្ឋា

2022-04-18 15.33.14

France-24

កងទ័ពរុស្សីបានរៀបចំជិតរួចរាល់ហើយដើម្បីនឹងបើកការវាយលុកជាថ្មីក្នុងផ្នែកខាងកើតនៃអ៊ុយក្រែននៃតំបន់​ Donbas កងទ័ពអ៊ុយក្រែនបាននិយាយ។”នៅក្នុងកន្លែងទីប្រតិបត្តិការណ៍ភាគខាងកើត កងកម្លាំងនៃសហព័ន្ធរុស្សីបានរៀបចំទម្រង់នៃការប្រយុទ្ធរួចជាស្រេច” អគ្គសេនាធិការអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីរាយការណ៍កាលពីថ្ងៃច័ន្ទ។​ អគ្គសេនាធិការបានរាយការណ៍ពីការវាយប្រហារតាមអាកាសមកលើទីក្រុងភាគខាងកើតនៃ​ Kharkiv និងបានទស្សន៍ទាយថាការវាយប្រហារបន្ថែមនៅផ្នែកខាងត្បូងនៃប្រទេសខណៈដែលកងកម្លាំងរុស្សីបានប៉ុនប៉ងនឹងបំបែកចូលទៅក្នុងតំបន់​ Kherson។

អាជ្ញាធរនៅនឹងកន្លែងបានរាយការណ៍មកថាការផ្ទុះជាច្រើនកន្លែងនៅក្នុងតំបន់ខាងលិចអ៊ុយក្រែននៃក្រុង Lviv និងតំបន់ខាងត្បូងនៃ Dnipropetrovsk ។​ ចៅហ្វាយក្រុង Lviv លោក Andriy Sadovyi បាននិយាយថា មីស៊ីលដែលមានកម្លាំងដ៏ខ្លាំងចំនួន៥គ្រាប់បានវាយប្រហារទៅលើទីក្រុងនិងថាក្រុមផ្តល់សេវាកម្មជាបន្ទាន់បានឆ្លើយតបទៅនឹងការផ្ទុះនេះ ។​ លោកបាននិយាយថាសេចក្តីរាយការលំអិតនឹងមកដល់នៅពេលក្រោយ។ មិនមានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករងរបួសទេ។ Lviv​ ដែលធ្លាប់បានគេពិចារណារជាជំរកដ៏សុខសាន្ត ត្រូវបានប៉ះពាល់ដោយការវាយប្រហារតីចជាងតំបន់ដ៏ទៃទៀតនៅក្នុងអ៊ុយក្រែន។

លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថាកងកម្លាំងរុស្សី បានប្រព្រឹត្តិនូវអំពើរទណ្ឌកម្មនិងចាប់ជំរិតនៅក្នុងផ្នែកអគ្នេយ៍នៃប្រទេសរបស់លោក និងបានអំពាវនាវឲ្យពិភពលោកឆ្លើយតប។​ បន្ទាប់ធ្វេីទារុណកម្មបានកសាងនៅទីនោះ Zelensky បាននិយាយនៅក្នុងការថ្លែងសុន្ទរកថាពេលល្ងាចទៅកាន់ប្រជាជាតិពួកគេបានចាប់ពង្រត់តំណាងរបស់មន្ត្រីរដ្ឋាភិបាលនៅនឹងកន្លែងនិងអ្នកណាម្នាក់ដែលគេបានដឹងថាបំរើសហគមន៍នៅនឹងកន្លែង។​ លោកក៏បាននិយាយផងដែរជំនួយមនុស្សធម៌ត្រូវបានលួចដែលបង្កើតឲ្យមានលក្ខខ័ណ្ឌនៃការអត់ឃ្លាន។

ការិយាល័យរបស់អនុប្រធាននៃលោកប្រធានាធិបតី Volodymyr Zelensky  Ihor  Zhovkva បាននិយាយថា អ៊ុយក្រែនបានបំពេញនូវសំណុំបែបបទដែលជាមូលដ្ឋានក្នុងការចូលទៅជជែកដើម្បីចូលជាសមាជិកសហគមន៍អ៉ឺរ៉ុបរួចរាល់អស់ហើយ។​ ប្រធានគណកម្មាធិការសហគមន៍អឺរ៉ុប អ្នកស្រី Ursula Von Der Leyen បានប្រគល់ ក្រដាសសំណួរដើម្បីឲ្យអ៊ុយក្រែនបំពេញទៅលោក​ Zelensky នៅពេលដែលលោកស្រីទៅធ្វើទស្សនកិច្ចនៅទិក្រុង​ Kyiv​ កាលពីថ្ងៃទី៨។ លោកស្រីបានបញ្ជាក់ថានឹងប្រញ៉ាប់ប្រញ៉ាល់នឹងបញ្ជូនឯកសារនេះទៅគណកម្មាធិការនេះបន្ទាប់ពីមានការឈ្លានពានរបស់រុស្សីមកលើអ៊ុយក្រែន។


ថ្ងៃចន្ទ, 18 ខែមេសា 2022 15:34  គុន ច័ន្ទរដ្ឋា