BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រុស្សីនិយាយថាកងកម្លាំងរបស់ខ្លួនបានចូលកាន់កាប់ទាំងស្រុងក្នុងតំបន់Luhansk

ថ្ងៃចន្ទ, 04 ខែកក្កដា 2022 10:22  គុន ច័ន្ទរដ្ឋា

2022-07-04 10.06.03

CNA- Kyiv-

លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky កាលពីថ្ងៃអាទិត្យបានទទួលស្គាល់ថាកងកម្លាំងទីក្រុង Kyiv បានដកចេញពីក្រុង Lysychansk នៅក្នុងផ្នែកខាងកើតនៃតំបន់ Donbas បន្ទាន់ពីបានទប់ទល់ជាមួយការវាយលុករបស់រុស្សី ប៉ុន្តែបានប្តេជ្ញាចិត្តថានឹងវាយយកមកកាន់កាប់វិញនូវទីកន្លែងនោះជាមួយនឹងការជួយនៃអាវុធដែលបាញ់បានរយៈឆ្ងាយរបស់លោកខាងលិច។ រុស្សីបាននិយាយថាខ្លួនបានកាន់កាប់ទីក្រុង Lysychansk មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីបានចូលកាន់កាប់ទីក្រុងដែលនៅក្បែរនោះ Sievierodonetsk  ដែលនាំឲ្យគេបានកាន់កាប់ទាំងស្រុងនូវតំបន់ខាងកើតនៃខេត្ត Luhansk ។

នេះជាជ័យជំនះនៃនយោបាយមួយរបស់គោលបំណងនៃសង្រ្គាមរបស់វិមានក្រឹមឡាំង។ សមរភូមិបច្ចុប្បន្ននេះបានផ្តោតទៅលើតំបន់ជិតខាង ភាគខាងកើតគឺ Donetsk ដែលទីក្រុង Kyiv បានកាន់កាប់ផ្នែកខ្លះនៃទឹកដីនោះ។ “ប្រសិនបើមេបញ្ជាការនៃកងទ័ពរបស់យើង បានដកប្រជាពលរដ្ឋចេញពីចំណុចទាំងអស់នោះនៅសមរភូមិមុខ ជាកន្លែងដែលសត្រូវមានការរុលមកមុខយ៉ាងខ្លាំងដោយកំលាំងអាវុធ ហើយរឿងដូចនេះកើតមានផងដែរក្នុងក្រុង Lysychansk  វាមានន័យតែមួយគត់ ថាយើងនឹងវិលត្រឡប់ទៅវិញ ដោយផ្អែកទៅលើយុទ្ធសាស្ត្រ ដោយសារមានការបន្ថែមនូវគ្រឿងអាវុធយុទ្ធភ័ណ្ឌទំនើបដែលផ្តល់ឲ្យដោយលោកខាងលិច”។ Zelensky បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមវីឌីអូនៅពេលយប់។

2022-07-04 10.06.10

Zelensky បាននិយាយថារុស្សីបានផ្តោតកងកម្លាំងរបស់គេទៅលើសមរភូមិ Donbas ប៉ុន្តែអ៊ុយក្រែននឹងវាយប្រហារត្រឡប់ទៅវិញ ជាមួយនឹងកាំភ្លើងផ្លោងដែលមានរយៈចម្ងាយឆ្ងាយដែលផ្តល់ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គឺ HIMARS។ ”ការពិតគឺយើងការពារជីវិតកងទ័ពរបស់យើង ប្រជាពលរដ្ឋរបស់យើង ដើរតួរនាទីដ៏សំខាន់ដើម្បីឲ្យមានសមភាព។ យើងនឹងកសាងជញ្ជាំង យើងនឹងយកទឹកដីរបស់យើងមកវិញ ហើយប្រជាពលរដ្ឋគឺជារឿងសំខាន់ដែលយើងត្រូវការពារមុនអ្វឺៗទាំងអស់” Zelensky និយាយ។ ចាប់តាំងពីបានបោះបង់ចោលនូវការវាយលុកទៅលើទីក្រុង Kyiv រុស្សីបានផ្តោតការយកចិត្តទុកដាក់នៃប្រតិបត្តិការយោធារបស់គេទៅលើតំបន់ឧស្សហកម្ម Donbas។

រុស្សីនិយាយថាខ្លួនបានកាន់កាប់តំបន់ Luhansk ដើម្បីផ្តល់វាទៅឲ្យសាធារណរដ្ឋប្រជាមានិត Luhansk ដែលគាំទ្រដោយរុស្សីហើយដែលប្រកាសខ្លួនឯងថាឯករាជ្យនៅមុនពេលដែលរុស្សីចូលឈ្លានពានអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី Sergei Shoigu បានរាយការណ៍ឲ្យលោកប្រធានាធិបតី Vladimir Putin ថា Luhansk បានរំដោះហើយ ក្រសួងការពារជាតិរុស្សីបាននិយាយ  បន្ទាប់ពីរុស្សីពេលថ្មីៗនេះបាននិយាយថា កងកម្លាំងរបស់ខ្លួនចូលកាន់កាប់ភូមិនៅជុំវិញ Lysychansk និងឡោមព័ទ្ធទីក្រុង។ ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនត្រូវបានបង្ខំឲ្យដកចេញពីទីក្រុង។

2022-07-04 10.06.15

2022-07-04 10.06.21

2022-07-04 10.06.26


 


ថ្ងៃចន្ទ, 04 ខែកក្កដា 2022 10:22  គុន ច័ន្ទរដ្ឋា