BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Lorenzana:អ្នកការទូតចិនបានប្រាប់ខ្ញុំថា សូមកុំនិយាយពីសិទ្ធិសញ្ញាការពារគ្នារវាងហ្វីលីពីន-អាមេរិក

ថ្ងៃសុក្រ, 01 ខែតុលា 2021 10:18  គុន ច័ន្ទរដ្ឋា

លោករដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន Delfin Lorenzana កាលពីថ្ងៃព្រហសត្ប៍ បាននិយាយថាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានិលព្យាយាមបំបាក់ទឹកចិត្តនូវការសើររើឡើងវិញនូវកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមករវាងហ្វីលីពីននិងអាមេរិក (MDT) ឆ្នាំ១៩៥១ ។
Lorenzana បាននិយាយនៅក្នុងកិច្ចប្រជុំក្នុងវិទ្យាស្ថាន Albert  Delsario ដើម្បីរំលឹកនៅខួបអនុស្សាវរីយ៍លើកទី៧៥នៃទំនាក់ទំនងអាមេរិក-ហ្វីលីពីន និងខួបទី៧០នៃកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមករវាងហ្វីលីពីន-អាមេរិកថា “ខណៈដែលសហរដ្ឋអាមេរិក ស្វាគមន៍គំនិតនៃការសើរើឡើងវិញនៃកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមក (MDT) ភាគីមួយនៅខាងក្រៅមិនយល់ស្រប “ ។

Lorenzana បាននិយាយទៀតថា “ នៅពេលដែលខ្ញុំចាប់ផ្តើមពិភាក្សារ ពីគំនិតនៃការសើរើឡើងវិញអំពីកិច្ចព្រមព្រៀង(MDT) អតីតឯកអគ្គរដ្ឋទូតចិនបានដើរមកជិតខ្ញុំ ហើយនិយាយថា “សូមកុំប៉ះពាល់កិច្ចព្រមព្រៀងនេះ ទុកវាឲ្យនៅតែឯងទៅ “ ។ លោកបានប្រាប់អ្នកយកព័ត៌មាន Reuters ថា សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតចិន ក្នុងឆ្នាំ២០១៨ “ប្រាកដជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន “ នៅពេលដែលត្រូវបានអ្នកកាសែតសួរទៀតថា តើលោកឆ្លើយទៅវិញយ៉ាងដូចម្តេច លោកឆ្លើយថា “ ខ្ញុំគ្រាន់តែសម្លឹងមើលទៅគាត់ ហើយញញឹម “ ។

លោក Lorenzana មិនបាននិយាយថា លោកបានរាយការណ៍នូវការសន្ទនាជាមួយ លោកឯកអគ្គរដ្ឋទូតចិន ដែលនៅក្នុងពេលនោះគឺលោក Zhao Jianhua  ទៅកាន់លោកប្រធានាធិបតី Rodrigo Duterte ឬលោករដ្ឋមន្ត្រីក្រសួងការបរទេស  Teodoro Locsin jr.នោះទេ ។លោកZhao បានកា់តំណែងក្នុងទីក្រុងម៉ានិល កាលពីឆ្នាំ ២០១៤ខែកុម្ភះរហូតដល់ខែវិច្ឆិការ២០១៩។
អម្លុងខែធ្នូឆ្នាំ២០១៨ Lorenzana បាននិយាយថា លោកចង់សើរើឡើងវិញនៃកិច្ចព្រមព្រៀងនេះ ពីព្រោះវាអាចនឹងមិនមានទំនាក់ទំនងបន្តទៀតខណៈដែលកិច្ចព្រមព្រៀងនេះបានចុះហត្ថលេខាតាំងតែពីសម័យសង្រ្គាមត្រជាក់ លោករដ្ឋមន្ត្រីក្រសួងការពារជាតិបានបន្តថា ការសើរើនេះវាមានន័យថា តើយើងត្រូវថែររក្សារឬបញ្ចប់វា។

ក្នុងអម្លុងពេលទស្សនកិច្ចរបស់ រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន Theorodo Locsin ទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំនេះ កាលពីខែមករា លោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បានប្រាប់សមភាគីរបស់ខ្លួនថា លោកនឹងគាំទ្រហ្វីលីពីនលើបញ្ហារនេះ។

323


 


ថ្ងៃសុក្រ, 01 ខែតុលា 2021 10:18  គុន ច័ន្ទរដ្ឋា