BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម្ចាស់ Loop នៃបទ Catch me if you can លើកឡើងថា Vannda ថតចម្លងពីភ្លេងរបស់ខ្លួន និងថែមទាំងមិនដាក់ Credit

ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 13:14  BeeTube News

នៅខណៈពេលលោកជីដេវីតបានឆ្លើយតប Diss Track ទៅកាន់លោកវណ្ណដាវិញហើយកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកាកន្លងទៅនេះ ដោយបទចំរៀងមានចំណងជើងថា «ចុម!អាអូនអត់ដេក» អ្នកគាំទ្ររបស់លោកវណ្ណដា និងលោកជីដេវីតទាំងសងខាងបានមានប្រតិកម្មរៀងខ្លួនទៅលើការចេញចំរៀងមួយនេះ។ អ្នកគាំទ្ររបស់លោកជីដេវីតមួយចំនួននៅតែបន្តការគាំទ្ររូបលោក និងបានយល់ថាការឆ្លើយតបរបស់លោកពិតជាឃ្យូតមែនទែន ដែលផ្ទុយពីលោកវណ្ណដាដែលមកទាំងខេខឹង។ រីឯអ្នកគាំទ្ររបស់លោកវណ្ណដាវិញក៏បានទៅត្រៀមគ្រាប់របស់ខ្លួនយកមកបាញ់តទល់នឹងអ្នកគាំទ្ររបស់លោកជីដេវីតផងដែរ ដោយពួកគេខ្លះបានទៅជីកគាស់កកាយរកមើលថាតើលោកជីដេវីតចេញបទ Diss Track បានវិញត្រឹមរយៈពេល៣ថ្ងៃលឿនដូច្នេះទៅលួចបទភ្លេងយូធូបខាងណាវិញ។ បន្ទាន់ៗគ្នានោះពួកគេក៏ចាប់បានថាលោកជីដេវីតបានយក Loop នៃបទភ្លេងពីយូធូបមកមែន និងបានចែកចាញបន្តគ្នានៅលើបណ្តាញសង្គម។

maxresdefault-7

ចំនែកឯអ្នកគាំទ្ររបស់លោកជីដេវីតវិញក៏បង្ហាញប្រតិកម្មមិនសុខចេញទៅវិញដែលគ្រប់គ្នាតែងតែចាប់កំហុសអាយដលរបស់ខ្លួន ទើបទីបំផុតក៏មានអ្នកមួយចំនួនបានផ្ចាញ់ផ្ចាល់រក Loop បទចម្រៀងដែលលោកវណ្ណដាក៏ធ្លាប់បានប្រើប្រាស់ធ្វើជាបទរបស់ខ្លួនពីក្នងយូធូបមកវិញផងដែរ។ សង្គ្រាមផ្ចាញ់ផ្ចាលគ្នាកាន់តែក្តៅគគុក ខណៈពេលដែលបែកធ្លាយ Loop នៃបទចម្រៀងរៀងខ្លួនយកមកប្រើប្រាស់។​​​ ជាក់ស្តែងការសើរើម្តងនេះ បានទាក់ទាញមនុស្សជាច្រើនចូលទៅមើលបទភ្លេងរបស់ម្ចាស់ដើម និងធ្វើការខមមែនសួរនាំទាក់ទងជាច្រើនទៅកាន់ម្ចាស់បទ Loop នៃបទចម្រៀង«Catch me if you can» របស់លោកវណ្ណដា ដែលមានឆាណែលយូធូបឈ្មោះថាSAMUDAI រហូតដល់មានការឆ្លើយតបពីខាងរបស់លោកមកវិញ។ គួរបញ្ជាក់ផងដែរ Loop បទចម្រៀងរបស់លោកSAMUDAI ត្រូវបានបង្ហោះឡើងជាអាល់ប៊ុម Pack និងត្រង់បទភ្លេងដែលលោកវណ្ណដាបានដកស្រង់យកមកប្រើប្រាស់ធ្វើជាបទភ្លេងរបស់ខ្លួននោះមានឈ្មោះថា​​​«ICE CREAM» ។លោកSAMUDAI បានសរសេរបញ្ជាក់ឡើងនៅក្នុងខមមែនក្រោមអាល់ប៊ុម Loop Sample Pack របស់លោកថា អ្នកទាំងអស់គ្នាខ្លះនិយាយថាលោកបាន Copy បទចម្រៀងរបស់លោកវណ្ណដាមានចំណងជើងថា«Catch me if you can» ប៉ុន្តែជាការពិតទៅបទភ្លេងនេះលោកធ្វើដោយខ្លួនឯង ហើយពួកគេបានប្រើប្រាស់បទភ្លេងទី១របស់លោក និងមិនបានអោយ Credit លោកថែមទៀត ជាក់ស្តែងអាចពិនិត្យមើលទៅលើថ្ងៃកាលបរិច្ឆេទចេញបទចម្រៀងបាន។

Vannda-catch-me-if-you-can_1280x720_08132021-1200x675

 


ថ្ងៃសុក្រ, 04 ខែវិច្ឆិកា 2022 13:14  BeeTube News