ភាពល្បីល្បាញរបស់លោកថុលសុភិទិបានធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ដៃគូស្នេហារបស់លោកកញ្ញាឡុងម៉ានីនដែលជាអ្នកលក់អនឡាញមានប្រជាប្រិយភាពម្នាក់។មួយរយៈក្រោយនេះមានរឿងរ៉ាវមួយចំនួនបានកើតឡើងចំពោះកញ្ញាឡុងម៉ានីន ដោយនាងបានប្រឈមនឹងបញ្ហាជាច្រើនទើបបណ្តាលអោយមានរឿងមិនសប្បាយនៅក្នុងចិត្តខ្លះៗ និងបានធ្វើអោយបណ្តាអ្នកគាំទ្រ ក៏ដូចជាលោកថុលសុភិទិផងដែរមានការព្រួយបារម្ភ។ ថ្មីៗនេះអ្នកនិយមលេងនៅលើប្រព័ន្ធបណ្តាញសង្គមក៏បានចាប់អារម្មណ៍ថាកញ្ញាឡុងម៉ានីនហាក់ដូចជាបានធូរស្រាន្តហើយជាមួយការចែករំលែកកំរងរូបភាពដំណើរកំសាន្តរ៉ូមែនទិចជាច្រើនជាមួយនឹងលោកថុលសុភិទិផងដែរ។
បណ្តាអ្នកគាំទ្ររបស់លោកថុលសុភិទិ និងកញ្ញាឡុងម៉ានីនបានធូរស្រាន្តឡើងវិញបន្ទាប់ពីឃើញរូបភាពចែករំលែករបស់កញ្ញាឡុងម៉ានីនឡើងវិញនៅលើបណ្តាញសង្គមបែបសប្បាយរីករាយជាមួយនឹងមិត្តភក្តិ និងដៃគូស្នេហារបស់នាង។ ជាពិសេសពួកគេបានចាប់អារម្មណ៍ឃើញថាកញ្ញាឡុងម៉ានីនទើបតែបានចែករំលែករូបភាពដំណើរកំសាន្តបោះតង់លើភ្នំជាមួយនឹងលោកថុលសុភិទិនោះទេកាលពីថ្ងៃអាទិត្យទី២១ ខែមករាកន្លងទៅនេះនៅក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីចិន។
គួរបញ្ជាក់ផងដែរដំណើរស្នេហារបស់អ្នកទាំងពីរត្រូវបានលាតត្រដាងឡើងចាប់តាំងពីការប្រកួតចម្រៀងរបស់លោកថុលសុភិទិមកម្ល៉េះ ម្ល៉ោះហើយរយៈពេលដែលពួកគេស្រលាញ់គ្នាបន្តបន្ទាប់មកទៀតបានក្លាយទៅជាជ្រុងមួយនៃរឿងរ៉ាវស្នេហាដែលស្ថិតក្រោមខ្សែភ្នែករបស់សាធារណជនជានិច្ច។ តើនេះជាបញ្ហាប្រឈមរបស់ជីវិតស្នេហាសិល្បករដែលមានមុខមាត់ល្បីល្បាញម្នាក់ដែររឺទេ? លោកថុលសុភិទិ និងកញ្ញាឡុងម៉ានីនមិនមានភ័យខ្លាចក្នុងការបង្ហាញសេចក្តីស្រលាញ់ពិត និងភាពស្មោះស្ម័គ្ររបស់ពួកគេចំពោះគ្នានៅមុខសាធារណជនរាប់ម៉ឺុននាក់នោះទេ ថ្វីបើដំណើរស្នេហានេះមានទាំងឧបសគ្គ និងការគាំទ្រ មកទល់ពេលនេះពួកគេនៅតែកាន់ដៃគ្នាបន្តទៅមុខ។